ពន្លឺនៃស្នេហ៍(ចប់season1)

By HATAKE_QING

15.4K 1.8K 40

+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bo... More

ភាគទី1:ខ្ញុំចង់បានគេ
ភាគទី2:ខ្ញុំជាបេតា
ភាគទី3: អារម្មណ៍ផ្សាជាប់គ្នា
ភាគទី4:sugar daddy
ភាគទី5:អាជីបចាស់
ភាគទី6:គិតផ្ដេសផ្ដាស
ភាគទី7:រៀបការ?
ភាគទី8:ចាប់ផ្ដើមបាក់ចិត្ត
ភាគទី9:អ្នកណា?
ភាគទី10:បញ្ហារៀងខ្លួន
ភាគទី11:ចិត្តដាច់
ភាគទី12:baby
ភាគទី14:ខ្ញុំជារបស់អ្នក
ភាគទី15:ក្ដីស្រមៃ
ភាគទី16:អរគុណ
ភាគទី17:ការវះកាត់
ភាគទី18
ភាគទី19:lixing
ភាគទី20:ការវះកាត់(2)
ភាគទី21
ភាគទី22ទុកចិត្ត
ភាគទី23: dance with me
ភាគទី24:អាហារចុងក្រោយ
ភាគទី25:ខ្ញុំមានផ្ទៃពោះមែនទេ
ភាគទី26:ប្រើការលែងកើត
ភាគទី27:ពួកយើងរៀបការទៅ
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគបញ្ចប់

ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ

493 54 2
By HATAKE_QING

មិនយូរប៉ុន្មានyiboក៏បានត្រឡប់មកវិញដោយក្នុងដៃមានថង់ថ្នាំនិងបន្លែសាច់បន្តិចបន្តួចបំណងចង់ប៉ូវដល់xiao zhan

"អៅ!ថ្ងៃនេះបានម្ហូបអីទៅ?"Xiao zhanដែលអង្គុយនៅលើគ្រែអើតកសម្លឹងមើលទៅអ្នកនៅផ្ទះបាយ(បន្ទប់ជួលyiboតូច អត់មានបន្ទប់គេងទេមានតែគ្រែងគេងនៅជិតសាឡុងទទួលភ្ញៀវហើយមានទូខោអាវនិងទូសៀវភៅបាំងរៀបជារាងការេព័ទ្ធជុំវិញគ្រែនិងតុធ្វើការធ្វើឲ្យដូចជាបន្ទប់មួយ ពីគ្រែទៅផ្ទះបាយចម្ងាយប្រហែល3ម៉ែត្រកន្លះ)

"ស៊ុបសាច់មាន់!"អ្នកនៅក្នុងផ្ទះបាយកំពុងតែញាប់ដៃញាប់ជើងលាងបន្លែមិនចង់យឺតយ៉ាវខ្លាចxiao zhanឃ្លានខ្លាំងជាងនេះ

"យេ!!!ស្រឡាញ់babyជាងគេ!"ដៃស្រឡូនលើកទះផាច់ៗបង្ហាញភាពរីករាយដែលបានភ្លក់អាហារស្នាដៃរបស់បុរសដែលខ្លួនស្រឡាញ់

Yiboខាំមាត់លួចញញឹមអៀនតិចៗទាំងមិនហ៊ានងាកក្រោយខ្លាចxiao zhanដឹងថានាយកំពុងតែអៀន

"អេ...នេះជាសៀវភៅអីទៅ?"ភ្លាមៗក៏រេភ្នែកប៉ះនឹងសៀវភៅមួយក្បាលនៅលើទូដាក់សៀវភៅទើបឈោងដៃយកវាមកមើល

អេ...កុំប្រាប់ឲ្យសោះណាថាyiboចង់បង្កើតស្បែកជើង!មើលចុះ!ម៉ូតនៅក្នុងនេះស្អាតៗណាស់ នៅបង្រៀនពីរបៀបបង្កើតស្បែងជើងទៀតផង

បន្តិចក្រោយមកស៊ុបក៏បានរួចរាល់ ដៃមាំក្រាស់លើកកាន់ចានស៊ុបយកទៅលើគ្រែដួសបញ្ចុកxiao zhanបណ្ដើរចាំស្ដាប់xiao zhanនិយាយពីនេះពីនោះបណ្ដើរ

"ចុះប្អូនប្រុសរបស់ចាន់ដឹងទេ?"

"គេ...គេមិនដឹងថាdaddyមកទីនេះទេ!គេគ្រាន់តែដឹងថាគេបានបញ្ជូនdaddyទៅផ្ទះមិត្តភក្តិគេនៅឯជនបទតែប៉ុណ្ណោះ!"

"ចុះមិចក៏មកដល់ទីនេះ?"

"ម..មកតាមញ៉ែbaby!"yiboដែលបានស្ដាប់ឮពាក្យមួយនេះហើយមុខចាប់ផ្ដើមក្រហមខ្លាំងជាងមុនទៅទៀត!ថ្ងៃនេះកើតអីទៅមិចក៏អៀនរហូតបែបនេះ?

"Babyឈឺដែរមែនទេទើបមុខក្រហមបែបនេះ?ចាំdaddyបញ្ចុកម្ដងអ្ហឹម....!"Xiao zhanចាប់ស្មាyiboប្រឹងខិតទៅផ្ដិតស្នាមថើបលើបបូរមាត់របស់នាយថ្នមៗធ្វើឲ្យអ្នកមិនទាន់ត្រៀមខ្លួនភ្ញាក់ផ្អើលមិនស្ទើរឡើយ

ទោះជាយ៉ាងណាក៏ដោយបើមិនថើបតបទៅវិញមិចនឹងកើតបើគេបើកភ្លើងខៀវឲ្យទៅហើយ!

ថ្ងៃស្អែកក៏បានឈានចូលមកដល់ ពន្លឺព្រះអាទិត្យនៅខាងក្រៅកំពុងតែជះចូលតាមបង្អួចបង្ហាញនូវរាងកាយ2នាក់គេងឱបគ្នាស្អិតជាប់ដូចស្ករតាំងម៉ែបេះសឹងមិនចេញ

Xiao zhanបើកភ្នែកសុាំងនឹងពន្លឺនៅខាងក្រៅក៏ដឹងថាយប់មិញគេងភ្លេចបិតវាំងននបង្អួច តែមិនជាបញ្ហាអ្វីឡើយ!គេសម្លឹងមើលអ្នកដែលគេងក្នុងទ្រូងរបស់គេឱបគេជាប់មិនលែងនោះដោយស្នាមញញឹមតិចៗ

ទើបតែដឹងទេថាyiboពេលគេងគឺដូចកូនក្មេងម្នាក់ចូលចិត្តសង្ងំក្រោមទ្រូងណាស់

"ក...ក្រោកឡើងbaby!!!" Xiao zhanអង្រួនកាយមាំក្រាស់តិចៗរួចឱបថើបថ្ងាស់នាយថ្នមៗរហូតដល់នាយដឹងខ្លួនឡើងវិញក្រោយអង្គុយញីភ្នែកហាក់មិនទាន់អស់ងងុយ

ចម្លែកណាស់!នាយមិនធ្លាប់គេងយូរដល់ថ្នាក់នេះឡើយ!ឬមកពីមានថ្នាំសន្ដំនៅក្នុងទ្រូងរបស់xiao zhanទេដឹង

"ខ្លួនធ្ងន់សឹងនឹងស្លាប់ហើយចេះមកឱបគេទៅកើត!"រាងល្អិតរអ៊ូបណ្ដើររៀបចំខ្នើយបណ្ដើរ ឯyiboមិនខ្វល់ច្រើនក៏លើកពរxiao zhanនាំគេទៅងូតទឹកសម្អាតខ្លួនមិនទាន់ទាំងបានចូលបន្ទប់ទឹកផងក៏ឮសម្លេងនៅខាងក្រៅទើបនាំគ្នាបើកទ្វារតិចៗអើតលើមៗតាមអ្នកចង់ដឹងរឿងគេ សម្លឹងមើលឃើញមនុស្សប្លែកមុខកំពុងនិយាយគ្នាបង្កជាសម្លេងលាន់ឮពេញជាន់អគារ

នេះពួកគេមានអ្នកជិតខាងថ្មីមែនទេ?

"ហ្ហឺយអាតាបុិកញ្ចាស់!គ្រាន់តែរឿងប៉ុណ្ណឹងសោះក៏ធ្វើមិនបានដែរល្ងង់ណាស់!!!"អ្នកមាននាមជាប្រពន្ធស្រែកស្ដីឲ្យទៅកាន់ប្ដីរបស់ខ្លួនដោយក្នុងដៃកាន់ថង់ឥវាន់មើលទៅដូចជាមានបន្លែនៅក្នុងនោះ

"បង...បងស្ដាប់ច្រឡំទើបទិញខុសនឹងណា!ប្រពន្ធសម្លាញ់ហាកុំមាត់ឮពេកខ្មាស់គេ!"

"មិនខ្មាស់អ្នកណាទាំងអស់!ជាតិមុនមិនដឹងថាធ្វើកម្មស្អីទេមកជួបប្ដីបែបនេះនោះ!អេ...សួស្ដី!"ក្រោយពីស្រែកថាឲ្យប្ដីអស់ចិត្តរួចមកក៏រេភ្នែកប៉ះនឹងអ្នកអើតកសម្លឹងមើលពីទ្វារបន្ទប់ជាប់ខ្លួនរួចមកក៏បន្ថយសម្លេងទៅជាទន់ភ្លន់បំណងចង់រាក់ទាក់ពួកគេ

ឯyizhanឃើញបែបនេះក៏ឈប់លឹបលរទៀត ព្រោះម្ចាស់គេតាមទាន់ ដៃមាំក្រាស់ម្ខាងលើកពររាងតូចឯម្ខាងទៀតបើកទ្វារទៅរាក់ទាក់នឹងអ្នកជិតខាងថ្មីរបស់ខ្លួន

"សួស្ដីកម្លោះស្រស់ស្អាតទាំង2!ខ្ញុំជាអ្នកជិតខាងថ្មីទើបនឹងរើមកនៅប៉ុណ្ណោះជួយណែនាំផងណា!"ដៃស្រឡូនលើកទៅចាប់ដៃរបស់yiboថ្នមៗតែបែរជាត្រូវប្ដីរបស់ខ្លួនចាប់ដៃជំនួសគេទៅវិញ

ហ្ហឺយ!ចេះមកចេញអាការះប្រចណ្ឌនៅចំពោះមុខប្រុសក្មេងទៅកើត!រៀបការជាមួយគ្នាជាង7ឆ្នាំហើយនៅមិនចោលចរឹកទៀត!

"សួស្ដីខ្ញុំជាប្ដីរបស់គេ!Kim namjoon!"

"បាទ!ខ្ញុំwang yibo!"

"ខ្ញុំkim seokjinជាomega!ប្ដីរបស់ខ្ញុំជាសម្រាមalpha!ចុះកម្លោះតូចនៅលើដៃរបស់លោក..."

"គេគឺxiao zhan!ជា..."

"D..daddyរបស់គេ!"រាងតូចដែលឱនមុខចុះមិនហ៊ានប្រឈមមុខនឹងមនុស្សចម្លែកក៏បន្លឺឡើងតិចៗបន្ទោរតាមពីក្រោយរាងសង្ហារ

"ហ្ហឺសៗ..គួរឲ្យស្រឡាញ់ណាស់!តែហេតុអី..."jin

"ជើងរបស់គេមានបញ្ហាទើបមិនអាចដើរបានបែបនេះ!"yibo

"យល់ហើយ!"jin

"មិចក៏អូនហៅបងថាសម្រាមបែបនេះ?"rm

"អ្ហាស៎...អូនសុំទោស!សម្រាមនៅមានតម្លៃជាងបងផង!គ្រាន់តែខ្ទឹមបារាំងក៏ទិញមិនបានទៅទិញស្រោមស្អីនឹងមកធ្វើអី?"

"បងស្ដាប់ច្រឡំសោះ!"រាងសង្ហាររត់ទៅធ្វើសសៃឲ្យរាងតូចបំណងចង់យកចិត្តគេ

"ពួកយើងសូមលាសិនហើយ!យ៉ាងមិចយ៉ាងម៉ាអាចមកហូបបាយផ្ទះខ្ញុំមួយពេលក៏បានដែរ!"jin

" មិនអីនោះទេអរគុណច្រើន!"yiboថាមិនទាន់ផុតពីមាត់ផងអ្នកនៅក្នុងដៃបែរជាបញ្ចេញសម្លេងកូរពោះមកដោយមិនបានព្រៀងទុកមុនធ្វើឲ្យxiao zhanខ្មាស់គេមិនស្ទើរឡើយ

មកកូរពោះអីស្មើនេះ?

"Daddyរបស់ឯងឃ្លានហើយ!ទៅសម្អាតខ្លួនទៅពួកយើងធ្វើម្ហូបចាំ!មិនបាច់ខ្លាចចិត្តនោះទេ"jin

"បាទ!"yizhan

__________________

ថ្ងៃត្រង់*

"ពេលណាទើបbabyទៅធ្វើការ?"កាយតូចដែលអង្គុយមើលទូរសព្ទរបស់ខ្លួនពីក្រុមតារាចម្រៀងkpopក៏រេភ្នែកឃើញរាងក្រាស់យកខោអាវទៅហាលទើបចោតសួរ

"ប្រហែលម៉ោង3!"

"អៅ!daddyជាបន្ទុករបស់babyទេ?"

"ប្រាកដណាស់!មកដេកសុីស្រួលធ្វើដូចខ្លួនឯងម្ចាស់ផ្ទះ!"yiboលើកខោអាវនៅរានហាលបណ្ដើរនិយាយបណ្ដើរធ្វើដូចមិនខ្វល់ពីអារម្មណ៍របស់xiao zhanយ៉ាងអញ្ចឹង

"Babyហ៎....ចាំគេជួយធ្វើការ!"

"ដេកឲ្យតែស្ងៀមទៅ!"

"បែបនេះល្អទេ!daddyមានកាតខ្មៅ!នេះយកទៅ!"Xiao zhanវារទៅរកតុនៅជិតគ្រែរួចដកកាតខ្មៅចេញពីកាតាបរបស់ខ្លួន

"កុំលេងសើចអី!កាតខ្មៅកាតខ្មួយអី!សម្រាកឲ្យតែច្រើនៗកុំរករឿងទៅបានហើយ!"បន្ទាប់ពីហាលរួចមកនាយក៏ដើរទៅយកដងមកជូតផ្ទះទុកឲ្យxiao zhanធ្វើភ្នែកម៉ក់ៗសម្លឹងមើលមកនាយទាំងចម្ងល់

គ្រប់គ្នាសុទ្ធតែប្រាថ្នាចង់ឃើញចង់ប៉ះកាតខ្មៅ តែមិចក៏នាយធ្វើហីៗដូចវាគ្មានតម្លៃអញ្ចឹង?

"តែdaddyមានមែនហា!"Xiao zhanប្រឹងលើកបង្ហាញកាតខ្មៅអស់កម្ពស់ដៃរបស់ខ្លួនបំណងចង់បង្ហាញដល់yibo

"បើមានក៏ទុកចាយខ្លួនឯងទៅ!"រាងសង្ហារងាកទៅឃើញកាតខ្មៅនៅក្នុងដៃរបស់រាងតូចធ្វើខ្លួនដូចធម្មតាក៏ព្រោះតែខ្លួនមិនដឹងថាកាតខ្មៅជាអ្វីនោះទេ ប្រហែលជារបស់លេងរបស់xiao zhanហើយទើបមិនគិតច្រើន

រាងតូចពេលដែលឃើញបែបនេះពេបមាត់លួចអន់ចិត្តតែមិនហ៊ាននិយាយអ្វីច្រើន ម្សិលមិញនៅផ្អែមល្ហែមសោះមិចក៏ថ្ងៃនេះសោះកក្រោះអញ្ចឹង តាមមិនទាន់សោះ!

"បានហើយៗ!កុំធ្វើមុខបែបនេះអី!ចាំពេលមកពីធ្វើការវិញចាំទិញការេមផ្ញើណា!"រាងក្រាស់ងាកទៅញញឹមដាក់រាងតូចទាំងបែកញើសជោគថ្ងាស់ដោយសារតែធ្វើការងារផ្ទះមិនទាន់សម្រាកឡើយ

Xiao zhanកាន់តែមានអារម្មណ៍ថារអៀសខ្លួនដែលខ្លួនជួយធ្វើអីមិនបាន បានត្រឹមអង្គុយនៅលើគ្រែមួយកន្លែង

ក្រោយពីជូតផ្ទះរួចមកyiboរហ័សរត់ទៅសម្អាតខ្លួនមុននឹងចេញពីទីនោះបំណងទៅរកការងារក្រៅធ្វើព្រោះពេលនេះមិនមែនខ្លួនមួយដូចមុននោះទេ

មុននឹងទៅក៏មិនភ្លេចផ្ដែផ្ដាំឲ្យxiao zhanមើលថែខ្លួន និងដាក់គេនៅលើរទេះរុញងាយស្រួលឲ្យxiao zhanផ្លាស់ទី មិនឲ្យបើកទ្វារផ្ដេសផ្ដាសបើមិនមែនជានាយ jin or namjoonឡើយ!ព្រោះមនុស្សនៅទីនេះមិនគួរឲ្យទុកចិត្តប៉ុន្មាននោះទេ!

កាតតូចនៅទីនោះមិនដឹងថាគួរធ្វើអ្វីទើបសម្ដៅទៅរកផ្ទះបាយបំណងចង់រៀនធ្វើម្ហូបទទួលរាងសង្ហារមកវិញដោយបើកទូរទឹកកកមើលមានបន្លែបន្តិចបន្តួចនិងសាច់មាន់សល់បន្តិចរួមជាមួយនឹងពងមាន់ប៉ុន្មានគ្រាប់ទើបយកវាចេញមករៀនធ្វើតាមយូធូប

យប់ឡើង*

ម៉ោងប្រហែលជា8ទើបyiboមកដល់ នាយគោះទ្វារតិចៗស្រែកហៅxiao zhanទើបរាងតូចរហ័សទៅបើកទ្វាដោយក្ដីរីករាយ ទីបំផុតនាយត្រឡប់មកវិញហើយ!

"សុំទោសណា!កន្លែងធ្វើការថ្មីគឺចាប់ពីស្អែកទៅត្រូវធ្វើដល់ម៉ោង10យប់ហេតុអីហើយបើអាចចូលគេងមុនទៅណា!"yiboស្រដីបណ្ដើរហុចការេមឲ្យទៅxiao zhanបណ្ដើរ

"បាទ!មកនេះមក!daddyធ្វើអាហារសម្រាប់ទទួលរួចហើយ!daddyមិនហ៊ានភ្លក់នោះទេ!រង់ចាំbaby!"ដៃម្ខាងកាន់ការេមយកមកញ៉ាំ ម្ខាងទៀតចាប់កាន់ដៃរបស់រាងក្រាស់អូសទៅផ្ទះបាយរួចបង្ហាញម្ហូប2ចានឲ្យទៅនាយ

ដៃមាំក្រាស់ម្ខាងអង្អែលក្បាលxiao zhanតិចៗ ឯដៃម្ខាងទៀតយកចង្កឹះមកដួសម្ហូបភ្លក់

"ពូកែណាស់!"yiboលោចស្នាមញញឹមថើរៗធ្វើឲ្យអ្នកដែលបានឃើញលួចសប្បាយក្នុងចិត្តដែលស្នាដៃធ្វើម្ហូបទី1របស់ខ្លួនទទួលបានជោគជ័យ រាល់ដងធ្លាប់តែធ្វើនំឬធ្វើបង្អែមប៉ុណ្ណោះ

"ងូតទឹកហើយឬនៅ?"កាយល្អិតក្រវីក្បាលតិចៗទើបyiboលើកបីគេទៅងូតទឹកជាមួយគ្នាដើម្បីសន្សំសំចៃទឹកផងចំណេញពេលវេលាផង

____________

តុបាយ*

ការទទួលទានអាហារពេលយប់ក៏បានចាប់ផ្ដើម ភ្លាមៗស្រាប់តែxiao zhanចេះតែអើតមើលទៅរានហាលដែលមានអគារខ្ពស់ៗនោះដោយក្ដីស្រងាកចិត្ត

"មានអ្វីឬ?"

"អត់នោះទេ!អ្ហាក៎...ប្រៃខ្លាំងណាស់!"Xiao zhanពោលឡើងទាំងភ្ញាក់ផ្អើលពេលដែលម្ហូបដែលខ្លួនធ្វើស្រាប់តែប្រៃទាំង2មុខ

"ហ្ហឺសៗ!កុំប្រាប់ថាច្រឡំក្រឡរដាក់អំបិលនិងក្រឡស្ករសណា!"yiboទោះជាដឹងថាម្ហូបប្រៃខ្លាំងយ៉ាងណាក៏ទ្រាំញុាំព្រោះវាជាស្នាដៃលើកដំបូងរបស់xiao zhan នាយយល់អារម្មណ៍នេះច្បាស់ទើបមិនចង់ឲ្យxiao zhanទទួលរងអារម្មណ៍អាម៉ាសដូចខ្លួនកាលធ្វើម្ហូបពីដំបូងឡើយ

"ឈប់ញ៉ាំទៅ!កុម្មង់ម្ហូបវិញ!"

"កុំខ្ជះខ្ជាយអី!បើចាន់មិនចូលចិត្តចាំbabyស្រុះមីឲ្យ!"

"Okey!"Xiao zhanក៏រំកិលកង់រទេះទៅរានហាលបាត់ដើម្បីរង់ចាំyiboស្រុះមីឲ្យខ្លួន

ជាង10នាទីក្រោយមកមីក៏បានឆ្អិនរីកសសៃល្មមញ៉ាំ ទើបរាងសង្ហារលើកវាឲ្យទៅរាងតូចដែលអង្គុយមើលមេឃនោះពោរពេញដោយក្ដីចម្ងល់

"ហេតុអីយប់នេះចម្លែកម្លេះ?"ដៃមាំក្រាស់ស្រវ៉ាឈោងទៅអង្អែលដៃស្រឡូននោះថ្នមៗបំណងចង់ដឹងពីអ្វីដែលxiao zhanកំពុងគិត

"ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំនិងប្អូនប្រុសខ្ញុំ!ពួកយើងកើតឆ្នាំខុសគ្នាតែថ្ងៃនិងខែគឺដូចគ្នា!ខ្ញុំចង់ផ្ញើកាដូឲ្យទៅគេណាស់!កម្មវិធីនោះសប្បាយខ្លាំងណាស់លោកដឹងទេ?"សម្ដីដ៏ទន់ភ្លន់រួមជាមួយនឹងកែវភ្នែកស្រទន់កំពុងតែបាញ់ទៅរកអ្នកក្បែរខ្លួនលួចលាក់អារម្មណ៍អន់ចិត្តបន្តិចដែលគ្មានអ្នកឆ្លងថ្ងៃកំណើតជាមួយខ្លួនដូចប្អូនប្រុសខ្លួនតែមិនហ៊ានស្រដីចេញមកខ្លាចមានអ្នកថាខ្លួនកំពុងតែចង់បានការអាណិតអាសូរ

ត្រឹមប្អូនប្រុសផ្ញើរូបថតអំពីពិធីកំណើតរបស់គេឲ្យមករាងតូចធ្វើឲ្យxiao zhanសប្បាយចិត្តនិងរំភើបជំនួសថែមទៀតផងទោះជាខ្លួនមិនមែនជាម្ចាស់កម្មវិធីឡើយ

"ថ្ងៃកំណើត?អូរព្រះអើយ!ហេតុអីខ្ញុំមិនដឹង!!!!"yiboរហ័សមើលម៉ោងឃើញថាទើបនឹងម៉ោង10យប់ទើបនាយប្រឹងយកអាវក្រៅមកពាក់រត់ទៅពាក់ស្បែកជើងយកកាបូបលុយរត់ចេញទៅក្រៅបាត់វិសនឹងទាក់ខ្សែរស្បែកជើងផ្កាប់មុខទៅហើយ

"ហ្ហឺយមនុស្សម្នាក់នេះ!"Xiao zhanអស់សំណើចនឹងភាពស្លន់ស្លោរបស់yiboតែមើលទៅគួរឲ្យស្រឡាញ់ម៉្យាងដែរតាស៎

30នាទីក្រោយមក*

ក្រាក*

"រីករាយថ្ងៃ(ប្រូស)...."សម្លេងស្រែកសឹងនឹងបែកផ្ទះបន្លឺឡើងអូសចំណាប់អារម្មណ៍របស់អ្នកនៅលើរទេះរុញឲ្យងាកទៅក្រោយឃើញកាយមាំក្រាស់រត់ចូលមកដោយក្នុងដៃមានកាន់នំខេកតូចមួយ ភ្លាមៗដោយសារភាពហត់នឿយនឹងការរត់ទៅទិញនំខេកផងនោះធ្វើឲ្យជើងរបស់ខ្លួនទាក់នឹងតុបាយបណ្ដាលឲ្យដួលផ្កាប់មុខទៅលើដីរបូតនំចេញពីក្នុងដៃ

"ហ្ហឺសៗ!"Xiao zhanសើចបន្តិចរួចបង្វិលកង់រទេះរុញចូលទៅក្នុងផ្ទះសម្ដៅទៅរកអ្នកដែលដួលនោះ

"រ..រីករាយថ្ងៃកំណើត!ស..សុំទោស!b..babyប្រញាប់ពេកទើបធ្វើឲ្យវាក្រពុប!សុំទោសពិតមែនណា!វាមិនទាន់ហួសម៉ោង12ទេដូចនេះមិនទាន់ផុតថ្ងៃឡើយ!"yiboនិយាយយ៉ាងញាប់ទម្លាក់ទឹកមុខចុះបំណងចង់សុំទោសដល់xiao zhanដែលខ្លួនធ្វើឲ្យមានកំហុសនៅក្នុងថ្ងៃសំខាន់បែបនេះ

ផ្ទុយទៅវិញបែរជាមិនមានការស្ដីបន្ទោស ទឹកភ្នែកប៉ុន្មានតំណក់ហូរកាត់ផែនថ្ពាល់ដ៏រលោងនោះចុះមកក្រោមស្រក់ប៉ះនឹងខ្នងដៃរបស់yiboទើបនាយងើយមុខមើលក៏ឃើញថាxiao zhanកំពុងតែយំ

ហេតុអីក៏គេយំ?គួរណាស់តែខឹងទើបត្រូវ!

"D...daddy!!!!"

"អរគុណ!"ដៃស្រឡូនឱនទៅបៀកគ្រីមនំខេកយកមកញ៉ាំបណ្ដើរពោលពាក្យអរគុណបណ្ដើរសឹងនឹងស្ដាប់មិនចង់បាន នេះឬអារម្មណ៍ដែលបានឆ្លងថ្ងៃកំណើតជាមួយមនុស្សជាទីស្រឡាញ់?ចុងក្រោយគេនៅតែអាចបានស្គាល់អារម្មណ៍មួយនោះម្ដងទៀត

ពេលនេះគេគួរតែនិយាយថារំភើបឬក៏ពិបាកចិត្តទៅបើនំខ្ទេចបាត់ហើយនឹង!

"ហ្ហឹម!"កាយល្អិតយកគ្រីមខេកទៅបៀកលើថ្ពាល់របស់រាងសង្ហារថើរៗរួចឱនទៅខាំវាតិចៗបណ្ដាលឲ្យអ្នកដែលលុតជង្គង់នោះអត់មិនបាននឹងភាពគួរឲ្យស្រឡាញ់របស់គេទើបទាញគេយកមកផ្ដិតស្នាមថើបលើបបូរមាត់ថ្នមៗ

ការថើបធ្លាប់តែផ្អែមល្ហែមពីដំបូងតែពេលនេះប្ដូរទៅជារោលរាលបន្តិចម្ដងៗសឹងនឹងមិនឲ្យភាគគីទាំងសងខាងដកបបូរមាត់ចេញឡើយ

ដៃមាំក្រាស់ស្រវ៉ាទាញកាយតូចចេញពីរទេះរុញលើកពរគេដូចឪពុកពរកូនយ៉ាងអញ្ចឹង

Yiboថើបបង្អូសមកកញ្ចឹងករបស់រាងតូចខាំវាថើរៗ រំពេចនោះស្នាមmarkកាលពីលើកដំបូងក៏លេចឡើងលើកញ្ចឹងករបស់xiao zhanបណ្ដាលឲ្យអ្នកជាalphaលួចលេចស្នាមញញឹមថើរៗចេញមកមុននឹងថើបវាមួយខ្សឺត

"គ...គ្រាន់តែថើបសោះ..."Xiao zhanស្រដីឡើងខណៈពេលឱនផ្ទៃមុខជ្រុបនឹងទ្រូងរបស់yiboមិនហ៊ានសម្លឹងមើលវត្ថុរឹងនៅខាងក្រោមដែលកំពុងងើបចង្អុលត្រគៀករបស់គេ

"ណាdaddyណា..."yiboពេបមាត់តិចៗយកច្រមុះត្រដុសលើច្រមុះរាងតូចថើរៗបំណងចង់លួងលោមគេ

"ធ្វើ...ធ្វើអីធ្វើទៅ!"ម្ចាស់រាងកាយអនុញ្ញាត្តិហើយយើងចាំអង្កាល់? yiboខិតទៅថើបថ្ពាល់របស់xiao zhanមួយខ្សឺតមុននឹងនាំគេទៅលើគ្រែ

រាត្រីកាលជាម៉ោងចុងក្រោយនៃថ្ងៃកំណើតរបស់xiao zhanពេលនេះវាក្លាយជារាត្រីដ៏រោលរាលរបស់ម្ចាស់ថ្ងៃកំណើតរួមជាមួយនឹងអ្នកមាននាមជាbabyបង្កឲ្យបរិកាសនៅយប់នោះមិនបានស្ងប់ស្ងាត់ដូចរាល់ដងឡើយ ផ្ទុយទៅវិញវាមានសម្លេងរបស់មនុស្ស2នាក់បន្លឺឡើងយ៉ាងក្រលួចនៅក្បែរបង្អួចមិនបានបិតជិតនោះធ្វើឲ្យព្រះចន្ទចាប់ផ្ដើមក្រហមមុខអៀននឹងពួកគេមិនស្ទើរនោះទេ

ច្រណែនមនុស្សណាស់ដែលមានគូ!ហ្ហឺយ!ទៅរកផ្កាយវិញ!

ប៉ុន្មានអាទិត្យក្រោយមក*

វាដូចជាមានរយៈពេលរាងយូរគ្រាន់បើហើយដែលxiao zhanមកនៅជាមួយyibo ទោះជាសម្ដីរាងសោះកក្រោះក៏ដោយតែនាយមើលថែគេបានល្អខ្លាំងសឹងនឹងមិនឲ្យគេធ្វើអីឡើយក្រៅពីអង្គុយនៅលើគ្រែឬលើរទេះរុញ

មាត់ថានៅតែមួយថ្ងៃ តែមើលចុះ!នេះជាង1ខែហើយមិនទាន់ទៅវិញទៀត

តុៗ*

"មានអ្នកណាមកគោះទ្វា"Xiao zhanដែលនៅលើគ្រែកំពុងតែមើលវីដេអូក៏ស្រែកឡើងពេលដែលដឹងថាមានមនុស្សគោះទ្វារ

"បាទ!"yiboរហ័សទុកកន្រ្តកសម្លៀកបំពាក់រត់ទៅបើកទ្វាស្រាប់តែឃើញវត្តមានរបស់កាយតូចស្ដើងកំពស់ស្មើគេកំពុងតែឈរនៅខាងមុខទ្វារ

"នេះខ្ញុំយកសម្លមកឲ្យ"

"អរគុណហើយhyung!" Yiboទទួលសម្លពីក្នុងដៃរបស់jinរួចដើរទៅចាក់សម្លចូលចានរបស់ខ្លួនមុននឹងលាងចានឲ្យទៅjinវិញ

"ក្លិននេះ..."ទោះជានៅមាត់ទ្វារក៏អាចហិតដឹងអ័រម៉ូនរបស់អ្នកនៅខាងក្នុងបានដែរទើបjinរហ័សរត់ចូលទៅក្នុងផ្ទះរបស់yiboដោយមិនវាចារច្រើនព្រោះនេះមិនមែនលើកទី1ឡើយដែលធ្លាប់ឈានជើងចូលផ្ទះyibo

"អ្ហឹកហ្ហឺស..."រាងសង្ហាររហ័សទម្លាក់ចានចុះរត់ទៅរកគ្រែក៏ឃើញថាកាយតូចកំពុងននៀលនៅលើគ្រែដង្ហក់ខ្យល់ពិបាកក្នុងខ្លួនជាខ្លាំង ស្មារតីរបស់yiboវិសនឹងបាត់បង់ដោយសារក្លិនអ័រម៉ូនរបស់xiao zhanហើយជាសំណាងដែលjinចាប់ទាញនាយទៅឆ្ងាយទាន់

"ឯណាថ្នាំរង្ងាប់កម្ដៅ!"

"ម...មិនដឹងទេ!"

"Wang yibo!អ្ហឹក...daddyត្រូវការbaby!"សម្លេងតូចដូចសារិកាបន្លឺឡើងយ៉ាងក្រលួចមិនអាចឲ្យអ្នកស្ដាប់ឮទប់អារម្មណ៍បានឡើយ ផ្ទុយទៅវិញចំណង់កាន់តែមានលើសដើម

"អ្ហាស៎!ខ្ញុំវិសនឹងភ្លេចទៅហើយថាគេមានដៃគូហើយ!ជួយគេរំងាប់កំដៅបន្តិចទៅ!"ដៃស្រឡូនលើកទៅទះលើស្មាyiboផាច់ៗរួចរុញនាយទៅគ្រែវិញមុននឹងចាកចេញបិតទ្វារយ៉ាងស្អាត

"Baby....."Xiao zhanវារទៅរកyiboដែលនៅគៀនគ្រែយកចង្ការត្រដុសលើកូនប្រុសរបស់yiboថើរៗដោយទឹកមុខរកកល់ចង់យំពេលដែលពិបាកក្នុងខ្លួនខ្លាំងបែបនេះមុននឹងប្រថាប់បបូរមាត់ខាំលើរ៉ូតខោអូសទៅក្រោមលិតលើខោក្នុងដែលមានវត្ថុរឹងបះឡើងលើខ្លាំងនោះថ្នមៗដុតអារម្មណ៍របស់អ្នកដែលត្រូវគេលូកលាន់នោះជាខ្លាំង

ខាងក្រៅ*

"អូនធ្វើអីនឹង?"namjoonទើបមកពីធ្វើការឃើញប្រពន្ធរបស់ខ្លួនអង្គុយសរសេរអ្វីនៅលើក្រដាសសមួយផ្ទាំងគ្រាន់បើធំនិងមានស្កុតនៅក្នុងដៃទៀតផង

"ស្ងាត់សិនទៅ!"ក្រោយពីសរសេររួចគេក៏យកក្រដាសបិតនៅលើទ្វាររួចទះដៃរបស់ខ្លួនដែលជាប់ធូលី ឯnamjoonក៏មកជួយទះធូលីចេញពីខោរបស់jinដូចគ្នា

តែថា...ទះមិនសមទេ!គួរតែនិយាយថាបន្លំទើបត្រូវព្រោះមិនត្រឹមតែជួយទះយកធូលីចេញបែរជាហ៊ានច្របាច់គូទjinទៀតផង

"ហ្ហឺយ!!!ខួរក្បាលមិនដឹងផ្ទុយរឿងអាសអាភាសប៉ុន្មានរយរឿងទេ!"jinចាប់មូលស្លឹកត្រចៀករបស់namjoonយ៉ាងចាស់ដៃតាមកំហឹងរបស់ខ្លួនទាំងមុខក្រហមអៀនជាខ្លាំង

នេះបើមានមនុស្សមកឃើញច្បាស់ណាស់ថាខ្មាស់គេមិនស្ទើរឡើយ!អាយុ33ហើយបែរជាធ្វើខ្លួនដូចក្មេងទើបនឹងមានស្នេហាលើកដំបូងទៅវិញ!(namjoon 33!jin 28តែសម្រស់ខ្ចិលនិយាយណាស់ព្រោះជនជាតិកូរ៉េមិនឆាប់ចាស់ដូចអាយុឡើយ)

"ឈឺៗ...អ្ហាក៎!"namjoonត្រូវបានអូសចូលទៅក្នុងផ្ទះតាមកម្លាំងដៃរបស់jinបាត់មិនទុកឲ្យបង្ករឿងបន្តឡើយ

បែបនេះក៏ល្អ!ម្ដុំនេះស្ងាត់ច្រើនឆ្នាំហើយបើបានគ្រួសារjinមកតម្លង់ប្រហែលជាមិនយូរមិនឆាប់នឹងអ៊ូអរជាមិនខាន!

Jinបានសរសេរអក្សរលើក្រដាសថា"កុំគោះទ្វាររំខាន"ព្រោះមិនចង់ឲ្យមានមនុស្សបំផ្លាញការរំងាប់កម្ដៅរបស់xiao zhanឡើយ

គេជាomegaដូចគ្នាទើបគេយល់អារម្មណ៍omegaគ្នាឯង!

មិនយូរប៉ុន្មានការរំងាប់កម្ដៅក៏បានបញ្ចប់ដោយxiao zhanអស់កម្លាំងមិនស្ទើរឡើយ ទម្រាំកម្ដៅបានស្ងប់រាងៗខ្លួនមិនមែនជារឿងងាយស្រួលនោះទេ

"ហ្ហឹម...!"Xiao zhanដកដង្ហើមធំមិនយល់ពីyibo ធ្លាប់តែឃើញក្នុងរឿងពេលបញ្ចប់រឿងបែបនេះហើយ តួស្រីតែងតែគេងលើទ្រូងរបស់តួប្រុស តែនេះជាស្អីវិញ?yiboគេងលើទ្រូងគេទៅវិញអាសូរតែខ្លួនស្រាលទៅមិនថានោះទេ!ទុកឲ្យគេអង្គុយផ្អែកខ្នងនឹងក្បាលគ្រែទាំងឈឺខ្នងស្ទើរស្លាប់!

"យ៉ាងមិច?"yiboងើយក្បាលទៅសួររាងតូចទាំងដៃនៅមិនស្ងៀមប្រើម្រាមដៃមេអង្អែលលើចង្កេះរបស់រាងតូចដែលខ្លួនឱបជាប់នោះ

"ហេតុអីចូលចិត្តទ្រូងdaddyម្លេះ?គេងម្ដងណាក៏សង្ងំគេងក្នុងទ្រូងdaddyឲ្យដូចកូន!យូរៗទៅមិនដឹងថាជាដៃគូឬជាឪកូនឲ្យប្រាកដនោះទេ!"

"ទ្រូងរបស់daddyទន់ៗដូចខ្នើយ!គេងក៏បាន ឱបក៏បាន បើបានជ្រុបមុខក្នុងទ្រូងទៀតកាន់តែគេងលក់ស្រួល!"សម្លេងគ្រលរធំបែបមនុស្សប្រុសពេលលក្ខណៈបន្លឺឡើងតិចៗតាមអារម្មណ៍ងងុយរបស់ខ្លួនដោយសារអស់កម្លាំង

"កុំគេង!ងើបមក!ម្ហូបក្នុងទូអស់ហើយ!"

"មិនទាន់បើកប្រាក់ខែនោះទេ!"

"យកលុយdaddyសិនទៅ!"

"អត់ទេ!"

"ហ្ហឺយ!!ជុប!ងើបមកណា!daddyចង់ចេញទៅក្រៅ!"កាយតូចឱនទៅថើបបបូរមាត់អ្នកខាងក្រោមទ្រូងរបស់ខ្លួនមួយខ្សឺត

ផ្ទុយទៅវិញបែរជាyiboយកដៃជូតមាត់ហាក់ចង់បង្ហាញអាការៈខ្ពើមនឹងខ្លួនយ៉ាងអញ្ខឹង

"???"គេឱនទៅថើបជាលើកទី2ទាំងជ្រួញចិញ្ចើមចូលគ្នាមិនយល់នឹងទង្វើររបស់នាយ

ដូចលើកមុន!yiboយកដៃជូតមាត់ចេញរួចបិតភ្នែកគេងបន្ត

"ហេតុអីជូតចេញ!?"

"ថើបច្រើនពេកមេរោគណាស់!មិនខ្ពើមទេឬ?"

"ខ្ពើម?ជុបៗៗៗៗៗ!"កាលបើបានឮបែបនេះហើយ Xiao zhanចាប់ផ្ទៃមុខរបស់yiboជាប់ដោយដៃទាំងគូរបស់ខ្លួនរួចឱនទៅថើបបបូរមាត់របស់នាយជាច្រើនលើកច្រើនសារបំណងចង់ផ្គើននាយលើសដើម

គេថើបបបូរមាត់ផង ថ្ពាល់ផង ចង្ការផង ភ្នែកផង ច្រមុះផង ថ្ងាស់ផង ពោលគឺថើបពាសពេញផ្ទៃមុខសឹងនឹងមិនអាចឲ្យyiboដកដង្ហើមបានឡើយ

ដឹងទេថាគេខឹងប៉ុណ្ណាដែលឮមនុស្សដែលខ្លួនស្រឡាញ់ហ៊ាននិយាយពាក្យថាខ្ពើមបែបនេះ!ខ្ពើមឬ?គេថើបថែម!

ឯអ្នកដែលត្រូវគេថើបក៏លួចញញឹមចុងមាត់ចាប់កញ្ចឹងករបស់xiao zhanជាប់ ខិតបបូរមាត់ទៅថើបលើបបូរមាត់រាងតូចថ្នមៗលូកអណ្ដាតចូលប្រលែងលេងជាមួយនឹងអណ្ដាតxiao zhanរហូតដល់រាងតូចទន់ខ្លួនយល់ព្រមថើបតបទៅវិញប្ដូរពីការចាប់មុខទៅជាលើកដៃតោងករបស់yibo

នាពេលដែលជិតអស់ខ្យល់ទើបដកបបូរមាត់ចេញសម្លឹងមើលxiao zhanដែលដង្ហក់ខ្យល់ដោយសារតែជិតអស់ខ្យល់នោះទាំងទឹកមុខកំហូច

"ក្រែងខ្ពើមណាស់មិនចឹង?មកថើបធ្វើអី?"

"ចង់ខ្ពើមដែរតែ...ណ្ណើយ!អាណិតក្មេង!"

"ម..មនុស្សបោកប្រាស់!"រាងតូចងាកមុខចេញមិនហ៊ានសម្លឹងមើលនាយតទៅទៀតឡើយ

"ហ្ហឺសៗ!សឺត!តោះរៀបខំខ្លួនចាំbabyនាំទៅផ្សារ!"កាយមាំក្រាស់សើចដើមកបន្តិចខិតទៅថើបថ្ពាល់របស់xiao zhanមួយខ្សឺតមុននឹងលើកពរគេទៅសម្អាតខ្លួន

ក្នុងផ្សារ*

ក្រោយពីដើរទិញបន្លែនិងសាច់រួមជាមួយនឹងគ្រឿងទេសខ្លះមកល្មមនឹងលុយដែលមាននៅក្នុងខ្លួនសម្រាប់ចំណាយតែxiao zhanបែរជាទទូចចង់ញ៉ាំនំត្រូវទិញ4 5កញ្ចប់ធំៗរួមជាមួយនឹងទឹកដោះគោមួយយួរថែមទៀត

"អស់23$!"yiboដកកាបូបលុយចេញមកឃើញសល់ត្រឹម16$ទើបក្រលែកមើលទៅឥវ៉ាន់របស់ខ្លួនមុននឹងប្រាប់ទៅអ្នកគិតលុយ

"អាចជួយដកនំ4កញ្ចប់ចេញទុកតែ1បានហើយ!ទឹកដោះគោអាចប្ដូរទៅជាមួយកំប៉ុងវិញបានទេ?"

"តែdaddyចង់ញ៉ាំ!"Xiao zhanទាញដៃអាវរបស់yiboតិចៗទាំងពេបមាត់រកកលចង់យំ

"ចាំអស់ចាំមកទិញទៀតទៅណា!មិនទាន់ដល់ថ្ងៃបើកប្រាក់ខែនោះទេសន្សំសំចៃខ្លះបានទេចាន់?ចាំbabyសន្យាថាពេលបើកប្រាក់ខែនឹងទិញឲ្យច្រើនមកឲ្យdaddyណា!"yiboឱនចុះបន្តិចប្រាប់ដល់xiao zhanបំណងចង់លួងលោមគេក៏ព្រោះតែនាយមិនអាចចាយលុយទាំងអស់បានឡើយត្រូវទុកបន្តិចពេលដែលចាំបាច់

"បាទ!"Xiao zhanងក់ក្បាលតិចៗឱនមុខចុះទាំងអន់ចិត្តតែមិនហ៊ានចចេសរឹងរូសមិនស្ដាប់សម្ដីឡើយ

"ជួយខ្ចប់មក!"

"ចាស៎លោក!"

"ចុះ..ចាន់អាចញ៉ាំការ៉េមមួយដើមបានទេ?តែ1ដើមទេ!"

"បាទ!"yiboញីសក់ក្បាលxiao zhanតិចៗដោយក្ដីស្ងប់ចិត្តព្រមទាំងខ្មាស់ខ្លួនឯងដែលយកលុយមកគ្រប់តែទិញគ្រឿងក្នុងផ្ទះបាយ

"ហ្ហឺយ!ខ្ចប់នំទាំងអស់នេះមក!"នៅតែមិនអស់ចិត្តនឹងនំដ៏ឆ្ងាញ់ៗទាំងនោះ រាងតូចខាំមាត់ប្រម៉ែប្រមូលនំយកមកក្ដោបចូលគ្នាឱបជាប់ក្នុងទ្រូងរួចដកកាតខ្មៅចេញមកហុចឲ្យអ្នកគិតលុយ

"Xiao zhan!"yiboហៅឈ្មោះរបស់xiao zhanថើរៗបំណងចង់ហាមគេកុំឲ្យមិនស្ដាប់សម្ដីបែបនេះ

"សុំអធ្យាស្រ័យផង!ខាងយើងខ្ញុំមិនចាយកាតខ្មៅនោះទេ!តែលោកអាចទៅដកប្រាក់នៅទូATMនៅខាងមុខនេះបាន!"រាងតូចងក់ក្បាលតិចៗរំកឹលរទេះរុញទៅរកទូATMដើម្បីដកលុយដោយមិនភ្លេចលានអណ្ដាតឌឺyibo

គ្រាន់តែឃើញលុយចេញមកពីទូATMភ្លាមធ្វើឲ្យអ្នកដែលបានឃើញសឹងមិនជឿនឹងភ្នែកឡើយ!មិនមែនជាកាតរបស់លេងដែលxiao zhanទុកលេងទេឬ?

Xiao zhanយកនំទៅគិតលុយរួចទើបហុចកាតខ្មៅឲ្យyibo

"ឃើញទេ?daddyមិនបានកុហកទេ!ចាន់ជាsugar daddyណា!babyចង់បានអីប្រាប់daddyមក"កាយតូចក្ដិចដើមដៃរបស់រាងសង្ហារតិចៗទាំងធ្វើមុខគួរឲ្យខ្នាញ់រួចឱបឥវ៉ាន់នំរបស់ខ្លួនជាប់ទ្រូងយ៉ាងណែន

នៅតាមផ្លូវត្រឡប់ទៅវិញxiao zhanញ៉ាំនំផងមើលផ្លូវផងទុកឲ្យyiboនៅភាំងមិនទាន់បាត់ឡើយ មិចក៏កាតខ្មៅធម្មតាសោះអាចដកលុយតាមចិត្តចង់បានបែបនេះ?ចម្លែកណាស់!

ផូស*

រវល់តែគិតមិនបានចាប់អារម្មណ៍ធ្វើឲ្យអ្នកដែលអារម្មណ៍មិននៅក្នុងខ្លួនត្រូវបោកក្បាលទង្គិចនឹងបង្គោលភ្លើងមួយទំហឹងក្បាលផ្ងារក្រោយសឹងនឹងបាក់ក បណ្ដាលឲ្យការគិតទាំងប៉ុន្មានត្រូវរំសាយអស់គ្មានសល់ ជាសំណាងដែលនាយទប់ខ្លួនជាប់កុំអីដួលផ្ងារក្រោយបោកក្បាលនឹងដីជាក់ជាមិនខាន

សូមរង់ចាំភាគបន្ត...

Continue Reading

You'll Also Like

4.3K 102 5
Enjoy reading this fanfiction.The photos used in this fanfiction are from Pinterest credits to owner. Everything in this story is fictional and is no...
5.1K 214 19
ស៊ាវចាន់ Alpha x វ៉ាង អុីបូ Enigma ស៊ាវអុីង omega x វ៉ាង អុីហ្វាង Alpha
17.5K 1.3K 20
នៅពេលខ្ញុំភ្ញាក់ឡើងស្រាប់តែឃើញខ្លួនឯងនៅក្នុងរាងកាយមួយផ្សេងទៀតដែលមិនមែនជារាងកាយខ្ញុំទេ។ តើមានអ្វីកើតឡើងចំពោះខ្ញុំ? 𝗦𝗵𝗼𝗿𝘁 𝗡𝗼𝘃𝗲𝗹♛ ប្រភេទរឿង𝗕...
515K 28K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...