ពន្លឺនៃស្នេហ៍(ចប់season1)

By HATAKE_QING

15.4K 1.8K 40

+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bo... More

ភាគទី1:ខ្ញុំចង់បានគេ
ភាគទី2:ខ្ញុំជាបេតា
ភាគទី3: អារម្មណ៍ផ្សាជាប់គ្នា
ភាគទី4:sugar daddy
ភាគទី5:អាជីបចាស់
ភាគទី6:គិតផ្ដេសផ្ដាស
ភាគទី7:រៀបការ?
ភាគទី8:ចាប់ផ្ដើមបាក់ចិត្ត
ភាគទី9:អ្នកណា?
ភាគទី10:បញ្ហារៀងខ្លួន
ភាគទី12:baby
ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ
ភាគទី14:ខ្ញុំជារបស់អ្នក
ភាគទី15:ក្ដីស្រមៃ
ភាគទី16:អរគុណ
ភាគទី17:ការវះកាត់
ភាគទី18
ភាគទី19:lixing
ភាគទី20:ការវះកាត់(2)
ភាគទី21
ភាគទី22ទុកចិត្ត
ភាគទី23: dance with me
ភាគទី24:អាហារចុងក្រោយ
ភាគទី25:ខ្ញុំមានផ្ទៃពោះមែនទេ
ភាគទី26:ប្រើការលែងកើត
ភាគទី27:ពួកយើងរៀបការទៅ
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគបញ្ចប់

ភាគទី11:ចិត្តដាច់

370 56 0
By HATAKE_QING

មិនយូរប៉ុន្មានម៉ែដោះក៏បាននាំxiao zhanមកដល់ក្រុមហ៊ុនត្រកូលxiao

ទីនេះធំណាស់!គេខានមកទីនេះយូរដែរហើយ!មើលចុះផ្លាស់ប្ដូរមិនតិចឡើយ!

បុគ្គលិកសម្លឹងមើលមកគេដោយក្រសែភ្នែកចម្លែកហាក់ឆ្ងល់ថាហេតុអីក៏អ្នកប្រុសត្រកូលxiaoត្រឡប់មកទីនេះ

មិនយូរប៉ុន្មានអ្នកទាំង2ក៏បានមកដល់ជាន់ដែលជាបន្ទប់ការងាររបស់លោកម្ចាស់xiao

"អ្នកប្រុស!អ្នកប្រុសមកតាំងពីពេលណា?ខ្ញុំចូលទៅប្រាប់លោកអគ្គនាយកសិន!"Xiao zhanងក់ក្បាលតិចៗញញឹមដាក់អ្នកនាងលេខាថ្នមៗ មួយសន្ទុះក្រោយមកនាងក៏ចេញមកវិញរួចអនុញ្ញាត្តិឲ្យxiao zhanចូលទៅក្នុងដោយម៉ែដោះនៅអង្គុយចាំនៅខាងក្រៅ

"កូនសម្លាញ់!កូនមកបានយ៉ាងមិច?"លោកម្ចាស់xiaoសើចតិចៗបញ្ជាក់ថាគាត់សម្បាយចិត្តជាខ្លាំងដែលរាងតូចមករកគាត់

"ប៉ា!កូនធ្វើនំជូនលោកប៉ាពិសារ!"រាងល្អិតហុចនំទៅឲ្យគាត់ដោយមានស្នាមញញឹមយ៉ាងគួរឲ្យស្រឡាញ់

"បាទ!នំរបស់កូនប៉ាប្រាកដជាឆ្ញាញ់ណាស់!"គាត់ទទួលមកក្នុងដៃដើរទៅយកទៅតុលើតុរួចលុតជង្គង់ខាងមុខxiao zhanកាន់ដៃរបស់គេថ្នមៗបំណងចង់ដឹងចម្លើយថាហេតុអីក៏កូនប្រុសរបស់គាត់មកទីនេះបែបនេះ

"គឺ...កោះដែលកូនធ្លាប់សន្សំលុយទិញនោះ!ប៉ាអាចឲ្យផ្លង់ភូមិគ្រឹះនៅទីនោះឲ្យមកកូនបានទេ?កូនចង់រក្សារវាទុកខ្លួនឯងរួមទាំងកោះនោះទៀតផង!"គេស្ងាត់បន្តិចរួចបន្តសម្ដីរបស់ខ្លួន

"ប៉ាទុកចិត្តចុះ!កូនធំហើយ!កូនអាចមើលថែរបស់ដែលជាញើសឈាមរបស់កូនជាមួយនឹងអ្នកម៉ាក់បាន!កូនគ្រាន់តែចង់បានរបស់ដែលជាកម្មសិទ្ធកូនប៉ុណ្ណោះ!វិមាននិងមរតកទាំងអស់ប៉ាអាចឲ្យទៅឈិនបាន!ណាមួយផ្លង់នោះទុកនៅនឹងប៉ាយូរហើយល្មមដល់ពេលកូនគ្រប់គ្រងម្ដងហើយ!"

"ស..សុំទោសកូនសម្លាញ់!ហ្ហឹក!"ភ្លាមៗទឹកភ្នែកមួយតំណក់របស់អ្នកជាឪពុកស្រាប់តែបង្អុរចុះមកបណ្ដាលឲ្យកាយស្ដើងភិតភ័យជាខ្លាំង

"ប..ប៉ា!"

"ប៉ាសុំទោស!អត់ទោសឲ្យប៉ាផង!ប៉ាបានលក់វាឲ្យទៅអ្នករួមភាគហ៊ុនរបស់ប៉ាហើយ!នៅប៉ុន្មានខែមុនប៉ាបានជ្រុលដៃបើកឡានប៉ះទង្គិចនឹងប្រពន្ធរបស់គេធ្វើឲ្យនាងស្លាប់!គេនិយាយថាបើប៉ាមិនសងជំនឿចិត្តនោះទេគេនឹងប្រាប់រឿងនេះដល់អ្នករួមភាគហ៊ុនផ្សេងទៀតឲ្យដកភាគហ៊ុនចេញ!កូនក៏ដឹងថាប៉ុន្មានខែមុនក្រហ៊ុនមានរឿងរកាំរកូតខ្លាំងណាស់!ប៉ាគ្មានជំរើសទើបលក់កោះនោះឲ្យទៅគេ!ប៉ា..ប៉ាជាប៉ាអាក្រក់ណាស់"

"ប៉ា..បានហើយ!ប៉ា!កុំបែបនេះអី!កូនយល់!កូនយល់ហើយប៉ា!ប៉ាមិនបានខុសនោះទេប៉ាកុំបន្ទោសខ្លួនឯងអីណាប៉ា!"Xiao zhanយកដៃរបស់ខ្លួនក្ដោបដៃរបស់គាត់ឱនខិតទៅជិតគាត់បំណងចង់លួងលោមគាត់

"កូនល្អពេកហើយ!ប៉ាពិតជាខុសខ្លាំងណាស់!"

"អត់នោះទេប៉ា!ប៉ាធ្វើគឺត្រឹមត្រូវហើយ!ណាមួយកោះនោះមិនសូវសំខាន់នោះទេ!ប៉ាយកទៅដោះទាល់គឺល្អណាស់!កុំយំបានទេ?ខ្ញុំមិនចង់ឃើញទឹកភ្នែករបស់ប៉ាឡើយ!ខ្ញុំសុំទោសណាដែលធ្វើឲ្យអ្នកមានគុណស្រក់ទឹកភ្នែកដោយសារតែខ្ញុំ!"មិនសូវសំខាន់?ហេតុអីគេនិយាយពាក្យនេះចេញបាន?កោះនោះជារបស់ចុងក្រោយដែលម៉ាក់គេខំសន្សំប្រាក់បូកឡំនឹងប្រាក់របស់គេថែមទៀតទម្រាំទិញបាន!ម៉ាក់របស់គេចង់រស់នៅទីនោះជួបជុំគ្នាដោយមិនជ្រលក់នឹងសង្គមដ៏អាក្រក់នេះឡើយ តែបំណងរបស់គាត់បែរជាមិនអាចសម្រេចបានទៅវិញ

"អរគុណណាកូនដែលយល់ពីប៉ា!"គាត់ងើបមកថើបថ្ងាស់របស់xiao zhanថ្នមៗបង្ហាញស្នាមញញឹមលើផ្ទៃមុខបែបស្រទន់.ទន់ភ្លន់

"បាទ!"Xiao zhanតបទៅវិញដោយរកកល់ចង់យំតែគេមិនហ៊ានបង្ហាញភាពទន់ជ្រាយរបស់ខ្លួនមកទៀតឡើយ!2ថ្ងៃទៀតគេចូលអាយុ19ឆ្នាំហើយ!គេធំហើយ!មានរឿងអីក៏ដោយក៏ត្រូវស្ងប់ស្ងាត់មិនត្រូវបង្ហាញអារម្មណ៍ទន់ជ្រាយរបស់ខ្លួនមកក្រៅដូចមុនទៀតដែរ!កោះដែលគេស្រឡាញ់បំផុតក៏ត្រូវបាត់បង់ដូចគ្នា!បន្ទាប់មកតើជាអ្វីទៀត?

ក្រោយពីលួងលោមxiao zhanអស់ចិត្តគាត់ក៏ឲ្យអ្នកបើកឡានជូនគេនិងម៉ែដោះត្រឡប់ទៅវិញរួចរាល់អស់មកទើបបិតទ្វារបន្ទប់ធ្វើការផ្លាស់ប្ដូរទឹកមុខពីទន់ភ្លន់ទៅជាស្មើធេងមុននឹងយកនំមួយប្រអប់នោះទៅបោះចូលធុងសម្រាមដើរទៅអង្គុយធ្វើការដូចគ្មានរឿងអីកើតឡើង

ឲ្យគាត់ប្រាប់យ៉ាងមិច?បើកោះនោះគាត់ប្ដូរឈ្មោះដាក់ឲ្យxiao chenជាម្ចាស់បាត់ទៅហើយ!គ្រាន់តែចាំដល់ពេលxiao chenអាយុ25ចាំប្រាប់គេព្រោះកោះនោះទោះទុកឲ្យxiao zhanក៏គ្មានប្រយោជន៍អីដែរណាមួយកូនដែលគាត់រំពឹងទុកគឺមានតែxiao chenប៉ុណ្ណោះ!

យប់ឡើង*

"បងប្រុស!"សម្លេងមាំក្រាស់ស្រដីហៅឈ្មោះរបស់រាងតូចថ្នមៗបណ្ដាលឲ្យម្ចាស់សមីខ្លួនត្រូវភ្ញាក់ខ្លួនបន្តិចរួចបែរទៅរកអ្នកដើរចូលមកបន្ទប់របស់ខ្លួនដោយកែវភ្នែកងើញឆ្ងល់

"ខ..ខ្ញុំ..."

"ឯងមានអីក៏និយាយមក!"Xiao chenដើរទៅក្បែរxiao zhanចាប់ដៃរបស់គេយកមកថើបថ្នមៗទង្វើរនេះធ្វើឲ្យកាយតូចឆ្ងល់មិនស្ទើរឡើយ

"បង...អាចមិនរៀបការបានទេ?"

"រឿងនេះ..."

"ណាបងណា!ខ្ញុំនឹងជួយបងនាំបងចាកចេញពីទីនេះស្វែងរកក្ដីស្រមៃរបស់បង!"

"....."

"បងអាចទៅយូរឬឆាប់ក៏បាន!ខ្ញុំនឹងលាក់មិនប្រាប់នរណាឡើយ!ខ្ញុំមិនចង់ឃើញបងស្រងូតស្រងាត់រហូតនោះទេ!"

"បើឯងអាចជួយបងបាន!បងនឹងចាកចេញ!តែ...បងនៅតែខ្លាចលោកប៉ាបារម្ភពីបង!គាត់អាចនឹងសុខភាពខ្សោយព្រោះកូនរបស់គាត់ស្រាប់តែបាត់ភ្លាមៗបែបនេះ!គ្មានឪពុកឯណាអាចទ្រាំបានឡើយ"

"អញ្ចេះចុះ!បងស្ដាប់តាមតែខ្ញុំទៅ!ខ្ញុំនឹងនាំបងចាកចេញពីទីនេះ!បងទៅសម្រាកនៅផ្ទះមិត្តរបស់បងក៏បាន!បងស្គាល់ផ្ទះរបស់គេទេ?"មិត្ត?ឲ្យគេឆ្លើយបែបណាបើគេគ្មានមិត្តសូម្បីម្នាក់ផងនឹង!

"បើបងគ្មានមិត្តនោះទេខ្ញុំនឹងនាំបងទៅផ្ទះមិត្តរបស់ខ្ញុំ!គេជាomegaដូចបងដែរនិងចិត្តល្អណាស់នោះមិនអីទេ!រឿងលោកប៉ាចាំខ្ញុំដោះស្រាយ"Xiao zhanងក់ក្បាលតិចៗយល់ព្រមនឹងសំណើររបស់នាយ យ៉ាងណាក៏គេចង់ទៅសម្រាកនៅខាងក្រៅខ្លះក៏ល្អ!នៅទីនេះមានតែភាពរកាំរកូតពេលខ្លះគេក៏ហត់ដែរ!

"កុំមើលមកខ្ញុំដោយក្រសែភ្នែកបែបនេះអី!ខ្ញុំ...ខ្ញុំមិនមែនដោយសារអាណិតបងទេ!គ្មានអ្នកណាឲ្យមនុស្សដែលខ្លួនស្រឡាញ់បានរៀបការនឹងសត្រូវរបស់ខ្លួនទេ!"រាងសង្ហារងាកមុខចេញលាក់ផ្ទៃមុខដែលក្រហមដោយសារតែការអៀននោះជៀសវាងរាងល្អិតឃើញអាចនឹងសើចចំអកនាយ

"ហ្ហឺសៗ!បាទៗ!"សម្លេងសើចយ៉ាងគួរឲ្យស្រឡាញ់កំពុងបន្លឺឡើងតិចៗដាស់អារម្មណ៍អ្នកម្ខាងទៀតឲ្យងាកទៅមើលគេយ៉ាងភ្លឹក

Xiao zhanពេលសើចស្អាតខ្លាំងណាស់!បែបនេះមិនអាចហាមចិត្តឲ្យខ្លួនឈប់ស្រឡាញ់គេបានឡើយ!

ដៃស្រឡូនដូចបន្លាក្រូចលើកទៅអង្អែលក្បាលអ្នកជាប្អូនថ្នមៗយ៉ាងកក់ក្ដៅរួចអ្នកទាំង2ក៏ចាប់ផ្ដើមនិយាយគ្នាលេងមួយសន្ទុះ

ស្អែកឡើង*

Xiao chenបានសុំលោកម្ចាស់xiaoឲ្យពន្យាពេលថ្ងៃមង្គលការដោយខ្លួនចង់ឲ្យxiao zhanទៅបរទេសក្នុងគោលបំណងចង់ឲ្យគេទៅលេងលោកពូរបស់គេព្រោះគាត់នឹកxiao zhanណាស់ ប្រហែលជាទៅប៉ុន្មានខែណាមួយចង់ឲ្យxiao zhanរស់នៅបែបអ្នកចម្ការស្ងប់ស្ងាត់មិនមានការគៀបសង្កត់ផង

កូនសំណប់ចិត្តហាមាត់សុំទៅហើយគាត់មិចនឹងអាចបដិសេធបានទៅ?គាត់យល់ព្រមដោយគ្មានការស្ទាក់ស្ទើររួចទាក់ទងទៅគ្រួសារត្រកូលwangដើម្បីជួយនិយាយរឿងពន្យាពេលរៀបការ ឯខាងនោះក៏គ្មានបញ្ហាដូចគ្នា

មកដល់ព្រលានយន្តហោះxiao chenមិនបានឲ្យអ្នកណាមកតាមច្រើនឡើយមានតែគេ Xiao zhan guanghuiនិងអ្នកបើកឡាន1នាក់ប៉ុណ្ណោះ

"ខ្ញុំនាំបងចាន់ចូលទៅទិញឥវ៉ាន់ក្នុងនោះមួយភ្លេត!មិនបាច់មកតាមទេ!"Xiao chenប្រើដៃទាំងគូរុញguanghuiដែលបម្រុងនឹងក្រោកតាមចេញពីក្នុងឡាននោះឲ្យចូលទៅវិញ

នាយសង្ហារលែងមាត់ក៏អង្គុយសង្ងំក្នុងឡានរបស់ខ្លួនរង់ចាំវត្តមានរបស់អ្នកទាំង2ត្រឡប់មកវិញ

Xiao chenបានឪកាសក៏រុញរទេះរបស់xiao zhanនាំគេចូលផ្សារទំនើបដែលនៅជិតព្រលានយន្តហោះដ៏ធំមួយនោះនៅទីក្រុង

ពេលចូលទៅដល់គេនាំxiao zhanដើរទៅជិតទៅផ្លូវជណ្ដើរថ្មើជើងនៅគៀនបំផុតដែលមិនមានមនុស្សឆ្លងកាត់ច្រើន

រួចធ្វើជាលើកទូរសព្ទមកនិយាយនិងដើរឲ្យឆ្ងាយពីxiao zhanធ្វើដូចកំពុងរកសេវ៉ាទូរសព្ទ រំពេចនោះក៏មានមនុស្សឈុតចម្រុះពណ៌រួមជាមួយនិងម៉ាសនិងមួកដើរមកធ្វើដូចនិយាយលេងជាមួយនឹងxiao zhanបានមួយសន្ទុះក៏នាំគេចេញតាមទ្វារក្រោយបាត់

ពួកគេនាំxiao zhanដាក់ពីលើឡានបើកទៅតាមទិសដៅដែលជាផ្ទះរបស់មិត្តភក្តិxiao chenដែលនៅឆ្ងាយពីទីនោះសឹងនឹងថាវាមិនមែនជាទីក្រុងនោះទេគឺជាស្រុកស្រែព្រោះបើទៅដល់ទីនោះហើយគឺពិបាកនឹងស្វែងរកគេខ្លាំងណាស់

អំឡុងពេលកំពុងបើកបរចាកចេញនោះមេឃកំពុងតែបង្អុរភ្លៀងធ្លាក់ចុះមកដូចគ្នាតែមិនបានបញ្ឈប់ការធ្វើដំណើររបស់ពួកគេឡើយ

ផ្ទុយទៅវិញគេបែរជាប្រាប់អ្នកបើកឡានឲ្យបើកទៅផ្លូវXXដែលជាផ្លូវទៅផ្ទះរបស់លោកយាយshangបំណងចង់ដឹងថាyiboពិតជានៅទីនោះឬក៏អត់

ពិតជាដូចការគិតពិតមែន!នាយពិតជានៅទីនោះ!មនុស្សប្រុសបំពាក់នូវរបាំងមុខបីសាចកំពុងអង្គុយក្រោមដើមឈើប្រមូលឥវ៉ាន់របស់ខ្លួនចង់ចាកចេញពីទីនោះទាំងភ្លៀងធ្លាក់ជាហេតុធ្វើឲ្យគេឲ្យអ្នកបើកឡានបើកទៅរកyibo

"ឡ...ឡើងឡានមក"

"???"រាងសង្ហារងាកទៅរកប្រភពសម្លេងក៏ឃើញថាxiao zhanកំពុងតែអើតកចេញពីឡាននិយាយជាមួយខ្លួន

"អរគុណហើយអ្នកប្រុស!មិនបាច់ទេ!"

"ហ្ហឺយ..."ដោយតប់ប្រមល់គេក៏បើកទ្វារឡានរួចប្រឹងវាទៅរកyiboវិសនឹងធ្លាក់ពីលើសាឡុងឡានទៅហើយជាសំណាងyiboរហ័សក៏រត់ទៅទ្រគេជាប់

"បើលោកមិនឡើងទេខ្ញុំនឹងវារតាមលោករហូត!"

"បាទៗ!ជូនខ្ញុំដល់ត្រឹមចំណតឡានក្រុងបានហើយ!"កាយតូចពេលដែលឮបែបនេះក៏ប្រញាប់លោចស្នាមញញឹមបែបមនុស្សដែលខ្លួនអាចសម្រេចបំណងរបស់ខ្លួន

Yiboឡើងឡានអង្គុយរង់ចាំឲ្យពួកគេបើកឡានដល់ចំណតឡានក្រុងទើបចុះពីទីនោះដោយត្រឹមតែពោលពាក្យអរគុណតែមួយម៉ាត់ប៉ុណ្ណោះ ទើបឡើងឡានក្រុងជិះទៅផ្ទះបាត់ គេក៏រអៀសចិត្តផងដែរ ណាមួយមិនទម្លាប់ជិះឡានជាមួយអ្នកមានឋានៈបែបនេះពិបាកនឹងសម្របខ្លួនណាស់ហាក់មានសម្ពាធយ៉ាងអញ្ចឹង

Xiao zhanឲ្យអ្នកបើកឡានបើកតាមឡានក្រុងមួយនោះរហូតដល់ផ្ទះរបស់yiboទើបគេប្រាប់ពួកគាត់ថាឲ្យជូនគេត្រឹមនេះបានហើយ!និងឲ្យគាត់សន្យាថាកុំប្រាប់រឿងនេះដល់អ្នកណាទាំងអស់សូម្បីតែប្អូនប្រុសរបស់គេ!

ពួកគាត់ងក់ក្បាលយល់ព្រមរក្សាការសម្ងាត់របស់គេរួចជួយនាំគេទៅអគារដែលyiboស្នាក់នៅចុងក្រោយក៏ចាកចេញទៅតាមក្រោយ

តុកៗ*

សម្លេងគោះទ្វារបន្លឺឡើងធ្វើឲ្យអ្នកនៅក្នុងផ្ទះរហ័សដើរមកបើកទ្វារស្រាប់តែឃើញវត្តមានរបស់xiao zhanអង្គុយលើរទេះរុញឱបកាតាបជាប់ទ្រូងបណ្ដាលឲ្យនាយភ្ញាក់ផ្អើលជាខ្លាំង

គេមកតាំងពីពេលណា?ស្គាល់កន្លែងដែលនាយស្នាក់នៅតាមណា?

"ខ..ខ្ញុំគ្មានកន្លែងត្រូវទៅនោះទេ..."Xiao zhanក្ដាប់ដៃចូលគ្នាបន្លឺសំនៀងឡើងដោយញ័រខ្លួនតិចៗរងារដោយសារតែទឹកភ្លៀងផងណាមួយសម្លៀកបំពាក់របស់គេរាងស្ដើងគួរសម

"កុំប្រាប់ថា..."

"ហ្ហឹកហ្ហឹក!អាចឲ្យខ្ញុំស្នាក់អាស្រ័យមួយរយៈបានទេ?អ្នកផ្ទះរបស់ខ្ញុំគេលែងត្រូវការខ្ញុំហើយ!"ប្រើជំនាញសម្ដែងដែលមាននៅក្នុងខ្លួនទាំងប៉ុន្មានចេញមកដើម្បីឲ្យនាយជឿ

"តែ....ទីនេះមិនត្រូវការបន្ថែមមនុស្សរស់នៅឡើយ!"

"ខ្ញុំដឹងថាលោករើសអើងខ្ញុំ!តែខ្ញុំពិតជាគ្មានកន្លែងដែលត្រូវទៅពិតមែន!លោកយល់ដល់មនុស្សពិការដូចជាខ្ញុំផងណា!ត្រឹម1ថ្ងៃក៏អស់ចិត្ត!មេឃជិតយប់ហើយខ្ញុំមិនដឹងទៅណាទៀតនោះទេ!"

"សុំទោស!"yiboបិតទ្វារគ្រាំងលែងនិយាយបន្តបញ្ចាក់យ៉ាងច្បាស់ថានាយមិនចង់ឲ្យគេមកនៅឡើយ

មកនៅស្រួលៗយ៉ាងមិច?ត្រឹមក្រពះនាយម្នាក់ឯងនាយចិញ្ចឹមមិនចង់រស់ផងទម្រាំតែថែមមនុស្សម្នាក់មកទៀត!ណាមួយគេជាអ្នកប្រុសមួយទាំងមូលមិចនឹងអាចមកទ្រាំមករស់នៅលំបាកលំបិនបែបនេះបានទៅ?គេមិនចង់ឲ្យមានអ្នកណាមករងទុក្ខជាមួយខ្លួនបានឡើយ!

ទោះជាដឹងថាអ្នកនៅខាងក្រៅកំពុងតែយំខ្លាំងយ៉ាងណាក៏ដោយក៏នាយមិនអាចចិត្តទន់បើកទ្វារចេញទៅបានឡើយ!ត្រូវហើយ!នាយត្រូវតែចិត្តដាច់

កុំថាឡើយ1ថ្ងៃ!ទោះ1ម៉ោងក៏នាយមិនចង់ឲ្យអ្នកណាមកជាន់ទីនេះដែរ!អាចថាមកពីខ្លាចនូវពាក្យសម្ដីមើលងាយវាយតម្លៃខ្លួនច្រើនជាងព្រោះខ្លួនទទួលរងពាក្យនេះឡើងដល់ថ្នាក់ខ្លាចលែងចង់ឲ្យអ្នកណាស្គាល់ផ្ទះនេះហើយ

សូមរង់ចាំភាគបន្ត...

Continue Reading

You'll Also Like

9.9M 644K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
7.3K 736 25
wonwooគឺជាក្មេងប្រុសក្នុងត្រកូលម៉ាហ្វៀមួយរូប គាត់មានអាយុ18ឆ្នាំ មានមុខតូចស្អាត ដៃជើងស្អាតបាតព្រោះគាត់ស្ថានក្នុងត្រកូលអ្នកមាន។ លោកjeonនឹងអ្នកស្រីjeonគ...
3.3M 211K 92
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
181K 5.2K 26
Since I love these two and I love this ship, I decided to make small lil' stories :) This is my first time writing so don't judge meh ;-; I got #69 i...