ពន្លឺនៃស្នេហ៍(ចប់season1)

Par HATAKE_QING

15.4K 1.8K 40

+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bo... Plus

ភាគទី1:ខ្ញុំចង់បានគេ
ភាគទី3: អារម្មណ៍ផ្សាជាប់គ្នា
ភាគទី4:sugar daddy
ភាគទី5:អាជីបចាស់
ភាគទី6:គិតផ្ដេសផ្ដាស
ភាគទី7:រៀបការ?
ភាគទី8:ចាប់ផ្ដើមបាក់ចិត្ត
ភាគទី9:អ្នកណា?
ភាគទី10:បញ្ហារៀងខ្លួន
ភាគទី11:ចិត្តដាច់
ភាគទី12:baby
ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ
ភាគទី14:ខ្ញុំជារបស់អ្នក
ភាគទី15:ក្ដីស្រមៃ
ភាគទី16:អរគុណ
ភាគទី17:ការវះកាត់
ភាគទី18
ភាគទី19:lixing
ភាគទី20:ការវះកាត់(2)
ភាគទី21
ភាគទី22ទុកចិត្ត
ភាគទី23: dance with me
ភាគទី24:អាហារចុងក្រោយ
ភាគទី25:ខ្ញុំមានផ្ទៃពោះមែនទេ
ភាគទី26:ប្រើការលែងកើត
ភាគទី27:ពួកយើងរៀបការទៅ
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគបញ្ចប់

ភាគទី2:ខ្ញុំជាបេតា

740 72 3
Par HATAKE_QING

ទីតៗ*

ក្នុងគ្រានោះដែរ សម្លេងសុីផ្លេម៉ូតូរបស់អង្គរក្សរាងតូចប៉ុន្មាននាក់បន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍អ្នកទាំង2ឲ្យងាកទៅផ្នែកម្ខាងទៀត

"សូមអ្នកប្រុសត្រឡប់ទៅវិញជាមួយពួកយើង!"អង្គរក្សទាំងនោះខាំបបូរមាត់ទប់កំហឹងរបស់ខ្លួនដោយពាក់មុខយក្សដដែល ហេតុអីក៏អ្នកប្រុសម្នាក់នេះក្បាលរឹងបែបនេះ?សមហើយដែលអ្នកស្រីមិនចូលចិត្តនោះ!

"គ..គេមានរបួសដោយសារតែខ្ញុំ!ខ...ខ្ញុំចង់នាំគេទៅលាងរបួស!"Xiao zhanតបទៅវិញដោយមិនហ៊ានសម្លឹងមើលមុខរបស់មនុស្សអស់ទាំងនោះឡើយ

"សូមកុំធ្វើឲ្យពួកខ្ញុំលំបាកអី!"កែវភ្នែកដ៏មុតថ្លាក្រោមកញ្ចក់វែនតាពណ៌ខ្មៅសម្លឹងមើលទៅកាន់អ្នកនៅក្បែររាងល្អិតរបៀបមិនពេញចិត្ត

"គេនិយាយក៏ត្រូវ!របួសប៉ិននេះមិនជាបញ្ហាសម្រាប់ខ្ញុំឡើយ!លោកត្រឡប់ទៅវិញទៅ!"ក្រោយពីទទួលបាននូវការដឹងអំពីអារម្មណ៍មិនពេញចិត្តរបស់អង្គរក្សទាំងនោះ yiboរហ័សប្រកែកភ្លាម

មើលទៅមនុស្សម្នាក់នេះមិនមែនឋានៈតូចតាចឡើយ!

"មិនអីទេ!ចាំខ្ញុំជាអ្នកដោះស្រាយជាមួយនឹងអ្នកស្រីxiaoតាមក្រោយ!ពួកលោកកុំបារម្ភអី!"ដៃស្រឡូនម្ខាងរហ័សឈោងទៅចាប់ជាយអាវរបស់រាងក្រាស់ជៀសវាងកុំឲ្យនាយចាកចេញពីខ្លួនទាន់

ទង្វើរនេះក៏ធ្វើឲ្យyiboភាំងមិនស្ទើរដែរ!មិចក៏មកចាប់ជាយអាវរបស់នាយទៅវិញ?

"បើលោកមិនស្ដាប់តាមខ្ញុំ!ខ្ញុំប្រាប់ប៉ារបស់ខ្ញុំដែលពួកលោកមិនស្ដាប់តាមបញ្ជារបស់ខ្ញុំ!"

"អ្នកប្រុស!!!!!!"

"បាទ!?"សម្លេងខ្សាវៗបន្លឺឡើងដោយមានស្នាមញញឹមនៅលើផ្ទៃមុខ តែលើកនេះវាបង្ហាញអំពីការឌឺដងទៅវិញទេ

ទោះគេទន់ខ្សោយតែមិនមែនបានន័យថាគេមិនចេះឌឺដងឡើយ!

"ពួកខ្ញុំលែងហ៊ានប្រឆាំងហើយ!"

____________________

មិនយូរប៉ុន្មាន កង់ឡានរួមជាមួយនឹងកង់ម៉ូតូប៉ុន្មានគ្រឿងកំពុងរំកិលមកដល់វិមានត្រកូលxiaoត្រឹមមួយប៉ព្រិចភ្នែក

រាងសង្ហារសម្លឹងមើលឆ្វេងស្ដាំជុំវិញខ្លួនដោយក្ដីភ្ញាក់ផ្អើល ទីនេះធំជាងអ្វីដែលនាយគិតរាប់រយលានដង!សឹងនឹងប៉ុនភូមិមួយទៅហើយ

ទោះជាចង់ប្រកែកក៏មិនហ៊ានហាមាត់ស្ដីឡើយ ឋានៈរបស់មនុស្សនៅចំពោះមុខក៏មិនធម្មតា មនុស្សតូចទាបដូចជានាយមានសិទ្ធអ្វីនឹងប្រឆាំងនោះ?អ្វីដែលសំខាន់!គេតោងជាយអាវនាយមិនព្រមលែងទាល់តែសោះហាក់ដូចម្ចាស់បំណុលខ្លាចកូនបំណុលរត់គេចយ៉ាងអញ្ចឹង

"អៅ!អ្នកប្រុស!ហេតុអីសភាពអ្នកប្រុសយ៉ាប់យឺនបែបនេះ?"ម៉ែដោះក្រោយពីបញ្ចប់កិច្ចការរបស់ខ្លួនទើបរហ័សរត់ទៅទទួលរាងតូចតែបែជាឃើញសម្លៀកបំពាក់សស្អាតរបស់xiao zhanប្រលាក់សុទ្ធតែដីទៅវិញ

"ខ្ញុំមិនអីនោះទេ!"

"អ្នកដែលនៅក្បែរអ្នកប្រុស...."

"ម៉ែដោះដូចជាហត់ហើយ!អញ្ជើញទៅសម្រាកចុះ!"សម្លេងខ្សាវៗបន្លឺឡើងរបៀបមិនទាន់ចង់ឆ្លើយនឹងសំណួររបស់គាត់ព្រោះខ្លួនក៏មិនស្គាល់គេដូចគ្នា

ម៉ែដោះឱនគំនាបបន្តិចទើបបោះជំហ៊ានជើងចាកចេញពីទីនោះលែងហ៊ានសួរដេញដោលបន្តតទៅទៀត

ក្នុងបន្ទប់*

ព្រះអើយ!គ្រាន់តែឈានចូលដល់បន្ទប់មួយនេះភ្លាម ក្លិនក្រអូបរបៀបស្រាលស្រទន់របស់ម្ចាស់បន្ទប់ហើរកាត់ច្រមុះរបស់នាយបណ្ដាលឲ្យចិត្តអណ្ដែងអណ្ដូងទៅតាមដល់ថ្នាក់មានស្នាមញញឹមនៅលើផ្ទៃមុខថើរៗ

បន្ទប់បែបនេះសាកសមនឹងម្ចាស់បន្ទប់ដ៏ទន់ភ្លន់មិនខុសពិតមែន!

"ល...លោកទៅអង្គុយសិនទៅ!ខ...ខ្ញុំ..ខ្ញុំទៅយកថ្នាំលាងរបួសឲ្យលោក!"Xiao zhanហាស្ដីឡើងពោរពេញទៅដោយភាពអឹមអៀន ដៃទាំងគូក្ដោបចូលគ្នាមិនសូម្បីតែហ៊ានសម្លឹងមើលមុខនាយ

ដៃស្រឡូនទាំងគូរហ័សប្ដូរមកបង្វិលកង់រទេះរុញសម្ដៅទៅរកទូដាក់ថ្នាំ

"បាទ!"yiboដាក់ខ្លួនអង្គុយលើឥដ្ឋរួចយកដៃចង្អុលទៅចុចលើឥដ្ឋថ្នមៗសញ្ចឹងគិតអ្វីម៉្យាង

នាយនៅតែមិនទាន់អស់ចិត្តរឿងម្ចាស់ហាងដេញនាយចេញពីការងារ!ភ្ញៀវម្នាក់នោះព្យាយាមចែចង់នាយទើបនាយបដិសេធក៏ត្រូវភ្ញៀវចាប់ដៃរបស់ខ្លួនទៅប៉ះលើរាងកាយរបស់នាងនិងប្ដឹងម្ចាស់ហាងថានាយលូកលាន់នាង ទើបដេញនាយចេញពីការងារដោយមិនផ្ដល់ប្រាក់ខែជាលើកចុងក្រោយ

កាំម៉េរ៉ាក៏មានតែបែរជាមិនឆែកឆេរឲ្យច្បាស់!ឬម្ចាស់ហាងពិតជាយកលុយជាធំជឿលើភ្ញៀវមិនស្វែងយល់ពិតមែន?

"អ្ហា..."Xiao zhanរាវរកមិនឃើញ តែពេលដែលងើយក្បាលឡើងក៏ឃើញថាប្រអប់លាងរបួសនៅជាន់ខាងលើ

នេះមិចក៏ម៉ែដោះយកវាទៅដាក់នៅខាងលើបែបនេះ?បែបនេះប្រុងឲ្យគេឈោងយកយ៉ាងមិចទៅ?

ដៃទាំងគូប្រឹងទប់តុបង្ហើបរាងកាយដើម្បីងើបទៅយកថ្នាំមិនទាន់ទាំងបានងើបស្រួលបួលផងក៏ទប់លំនឹងខ្លួនលែងបានបាត់ទៅហើយ

ព្រូស*

កាយតូចច្រឡឹងត្រូវបានដួលទៅលើឥដ្ឋមួយរំពេចបូកឡំនឹងដៃប៉ះទង្គិចនឹងតុទៀតទើបធ្វើឲ្យគ្រិចតែម្ដង

"សឺត..."Xiao zhanរកកល់ចង់យំបន្តិចអីបន្តិចពេលដែលខ្លួនមិនអាចធ្វើអ្វីបាន ផ្ទុយទៅវិញកាន់តែបន្ថែមបន្ទុកលើសដើម

សម្លេងនៃការធ្លាក់ដួលអំបិញមិញបានហោះកាត់ត្រចៀករបស់yiboបណ្ដាលឲ្យចិត្តគំនិតទាំងប៉ុន្មានត្រូវរសាត់អស់គ្មានសល់

ស្មារតីទាំងប៉ុន្មានក៏ប្រមូលផ្ដុំមករួមគ្នាវិញផងដែរ!

"ចាំខ្ញុំជួយ!"yiboក្រោកឈររត់ទៅលើកកាយស្ដើងថ្នមៗខ្លាចប៉ះពាល់មុខរបួស

"ល..លោក!!"Xiao zhanងើយសម្លឹងទៅកាន់អ្នកម្ខាងទៀត បម្រុងនឹងស្រែកឃាត់ទៅហើយតែបែរជាត្រូវនាយចាប់លើកបីតែម្ដង

"ប្រអប់លាងរបួសមួយណា?"សម្លេងមាំក្រាស់បន្លឺឡើងដោយកែវភ្នែកផ្ដោតលើទូដាក់ថ្នាំ

"ពណ៌..ពណ៌ខៀវមានរូបតុក្កតានោះ!"Xiao zhanខ្មាស់អៀនឱនមុខចុះនិយាយត្រដាក់ត្រដុបក៏ព្រោះតែខ្លួនកំពុងតែនៅក្រោមទ្រូងហាប់មាំមួយនោះបូកឡំនិងអាចស្ដាប់សម្លេងចង្វាក់បេះដូងលោតដូចតន្រ្តីជាលើកទី2ទៀតនោះកាន់តែធ្វើឲ្យគេខ្មាស់អៀនលើសដើម

ក្រោយពីយកប្រអប់លាងរបួសរួចរាល់មក yiboបីកាយតូចទៅដាក់លើពូកថ្នមៗទាំងជើងរបស់ខ្លួនមិនទាន់ដើរបានស្រួលបួលទេព្រោះវាស្ពឹកប្រអប់ជើងមួយចំហៀងទៅហើយ

"ស..សុំទោស!ន..នាំទុកដល់លោកហើយ!"

"មិនអីទេ!អំបិញមិញលោកត្រូវកន្លែងណា?"

"នេះ!"Xiao zhanបញ្ចេញសម្លេងដូចក្មេងមិនដឹងខ្យល់អីរួចហុចកែងដៃរបស់ខ្លួនដែលគ្រិចនោះឲ្យនាយមើល

"មើលទៅបែបមិនធ្ងន់ធ្ងរនោះទេ!លើកក្រោយប្រយ័ត្នផង"

"ត..តែខ្ញុំឈឺ..."បបូរមាត់ផ្កាឈូកស្ដើងពេបតិចៗរកកលចង់យំសង្ឃឹមថានាយនឹងជួយសម្រួលកែងដៃឲ្យគេ

"ចាំបន្តិច!"ថារួចyiboក៏សម្រួលកែងដៃឲ្យរាងតូចដល់ថ្នាក់ភ្លេចគិតថាខ្លួនក៏មានរបួសដូចគ្នា

បន្តិចក្រោយមក*

"អស់កិច្ចការខ្ញុំហើយ!"

"ចាំបន្តិច!លោកមិនទាន់លាបរបួសនោះទេ!"Xiao zhanរហ័សចាប់ទាញជាយអាវរបស់អ្នកដែលងើបឈរបម្រុងនឹងចាកចេញឲ្យអង្គុយវិញរួចរកថ្នាំមកលាបលើក្បាលដែលពកនោះថ្នមៗដោយក្ដីញ័រដៃមិនស្ទើរឡើយ

ព្រះអើយ!!មនុស្សកំពុងតែអៀនផង បែរជាច្រឡំលាបរបួសក្បាលឲ្យនាយធ្វើឲ្យផ្ទៃមុខជិតគ្នាសល់ត្រឹមតែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះ ខ្យល់ដង្ហើមក៏បក់ផាយផាត់មកទង្គិចនឹងផ្ទៃមុខរបស់ភាគគីម្ខាងទៀតរាងៗខ្លួន

"លោកមិនអីទេមែនទេ?"yiboសួរឡើងដោយក្ដីមិនស្ងប់ចិត្ត ហេតុអីក៏អ្នកម្ខាងទៀតញ័រខ្លួនដូចកូនសត្វបែបនេះ

"ខ..ខ...ខ្ញុំ!!"Xiao zhanប្រឹងបិតភ្នែកលាបរបួសឲ្យនាយលែងហ៊ានបើកភ្នែកប្រឈមមុខចំៗនឹងនាយទៀត ខ្លាចល៎គាំងបេះដូងដោយសារតែសម្រស់របស់នាយ

"បានហើយ!លាបខុសកន្លែងហើយអ្នកប្រុស!ខ្ញុំក៏គួរតែដល់ពេលទៅវិញដែរហើយ!"yiboខិតខ្លួនចេញបន្តិចរក្សារគំនាបរបស់ខ្លួន

Xiao zhanពេលដែលទទួលដឹងនូវអារម្មណ៍ថានាយលែងនៅជិតខ្លួនក៏បើកភ្នែកឡើងឃើញថានាយនៅឆ្ងាយពីខ្លួនប្រហែលជិត1ម៉ែត្រ

នេះចាំបាច់នៅឆ្ងាយពីគេដែរឬ?ឬមួយនាយស្អប់ខ្ពើមគេ?

"ចុះជើងរបស់លោក?"

"ខ្ញុំអាចដោះស្រាយបាន!អរគុណហើយសម្រាប់ការលាងរបួសឲ្យខ្ញុំ!"កាយមាំក្រាស់ក្រោកឈរពោលពាក្យអរគុណនិងឱនគំនាបបន្តិច

"ឈ..ឈប់សិន!!ខ្ញុំមិនទាន់ស្គាល់ឈ្មោះរបស់លោកនោះទេ!"សម្លេងនៃការស្រែកឃាត់បានបន្លឺឡើងតិចៗអាក់ដំណើររបស់រាងសង្ហារឲ្យឈប់ត្រឹងបន្តិច

"Wang yibo!អូរត្រូវហើយ!ខ្ញុំដឹងថាអ្នកប្រុសជាomega!អ្នកប្រុសមិនគួរយករាងកាយអ្នកប្រុសទៅក្បែរមនុស្សប្លែកមុខដូចជាខ្ញុំឡើយ!"សម្ដីទាំងនោះហាក់រាងសោះកក្រោះតែវាបង្កប់ទៅដោយការដាស់តឿននិងក្ដីបារម្ភជៀសវាងថ្ងៃក្រោយxiao zhanអាចនឹងមានបញ្ហា ព្រោះomegaទន់ខ្សោយដូចជាគេងាយនឹងរងគ្រោះណាស់់

"ចុះលោកជាអ្វី?"

គ្រាំង*ចម្លើយដែលរាងល្អិតកំពុងតែទង្ទឹងរង់ចាំបែរជាត្រូវបានកាត់ក៏ព្រោះតែតែសម្លេងនៃការបើកទ្វារដោយសារតែស្នាដៃរបស់មនុស្សចាស់ម្នាក់

"អ្នកប្រុស!នេះស្មាលនេះហើយគេមិនទាន់ត្រឡប់ទៅវិញទៀតឬ?"មេការបោះសំណួរសួរទៅកាន់កម្លោះតូចដែលអង្គុយនៅលើពូកដោយកែវភ្នែកសម្លឹងyiboមើលលើមើលក្រោមហាក់មិនពេញចិត្ត

"ខ្ញុំលាសិនហើយ!"yiboឱនក្បាលបន្តិចដាក់មនុស្សដែលមានវ័យចំណាស់ជាងខ្លួនមុននឹងងាកទៅញញឹមស្រាលៗដាក់xiao zhan

"ខ្ញុំជាbeta!"ក្រោយពីផ្ដល់ចម្លើយរួចជំហ៊ានជើងទាំងគូខំបោះជំហ៊ានចាកចេញពីទីនោះលែងនៅបន្តទៀត

ស្ដាប់ឮសម្ដីរបស់នាយហើយ ចិត្តរំពឹងទាំងប៉ុន្មានត្រូវបានថយចុះអស់សង្ឃឹមមិនស្ទើរឡើយ!ហេតុអីនាយមិនមែនជាalpha?

យ៉ាងណាក៏ដោយ គេជ្រុលជាចាប់ចិត្តប្រតិព័ទ្ធជាមួយនឹងនាយហើយ គេមិនអាចដោយសារតែហេតុផលមួយនោះធ្វើឲ្យគេរាថយឡើយ!

"បន្តិចទៀតលោកម្ចាស់នឹងត្រឡប់មកវិញហើយ!សូមរំខានអ្នកប្រុសទៅសម្អាតខ្លួនសម្រាប់ទទួលលោកម្ចាស់!"

"បាទ!"

សូមរង់ចាំភាគបន្ត...

Continuer la Lecture

Vous Aimerez Aussi

Her healer Par Monika

Roman d'amour

9.9M 646K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
1.2M 15.5K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
1.7K 123 13
សាច់រឿងនិយាយពីកំលោះតូចធំមួយគូបានជួបគ្នាជាថ្មី ក្នុងនាមជាអ្នកដទៃ... Writer: Park Jipich Writer Tiktok ID: pichpichbp Writer FB: Park Ji...
514K 28K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...