«ជាការពិត»Taehyungឆ្លើយមុខស្មើ ងើបសម្លឹង
មើលមុខជីមីនដែលឈរស្លន់តែម្នាក់ឯង
«អត់ទេៗ...យើងល្មមឱ្យពេទ្យខ្វាត្រចៀកម្តងហើយ យើងស្តាប់ច្រឡំ មែនហើយយើងច្រឡំ»

Jiminដាក់គូថអង្គុយទាំងមិនស្រណុកចិត្ត ក្រោមទឹក
មុខរាងក្រាស់ដែលព្យាយាមទប់សំណើចជាមួយនឹង
ឬកពាររបស់បងថ្លៃគេ តែក៏ខំធ្វើមុនស្មើៗធម្មតា។
«មិនបាច់ទៅខ្វាខ្វេះស្អីទេ គ្រប់យ៉ាងវាបានរលាយទៅអស់ហើយ ពេលនេះយើងក្រដេកលិតអំបិល
ហើយប្រាប់ឱ្យដឹងទៅ»
«អាថេ!!!ឯងកំពុងតែនិយាយស្អីហាស៎?ចុះប្អូនរបស់យើង បានអាណាមកចិញ្ចឹម?ទោះបីនាងមានការងារ
ប៉ុន្តែជាការងារក្នុងក្រុមហ៊ុនពួកអស់នោះដដែលនឹង»
Jiminគេបារម្ភពីប្អូន ចេញមុខជាHeroចាប់ក្របួច
កអាវរបស់Taehyungលើកឡើងបន្តិច ភ្លាមនោះ
អ្នកម្ខាងទៀតក៏របេះដៃខ្លីៗដែលចាប់ ផុតផើយៗរបស់
Jiminចេញ។

«មើល៍លែង!!!គួរឱ្យធុញមែន»
«នែ៎ ឆាប់និយាយគ្នាឱ្យដឹងរឿងសិនម៉ោ»
Jiminគេខាំមាត់ខាំកគ្រឺតអើយគ្រឺត មើលទៅទឹក
មុខTaehyungបូករួមជាមួយនឹងពាក្យសម្តីនិយាយ
ចេញមកមិនគួរឱ្យទុកចិត្តសោះ។
«ទៅសុំអាDejoonមើលឯកសារដែលយើងបាន
ស៊ីញេនឹងទៅ»រាងក្រាស់បោះសម្តីឡើង រួចក្រោក
ឈរអស់កំពស់ យកដៃជ្រែកហោប៉ៅខោធ្វើមិនដឹង
«អញលែងម៉ាដៃវៀចថ្គាមអាលូវនឹង មើលវាធ្វើឬក»
Jiminគេនៅតែមិនអស់ចិត្ត ក៏ក្រោកដើរទៅរកគេ
«មករកអីទៀត?»រាងសង្ហារសម្លឹងលើសម្លឹងក្រោម
«ឱ្យឯងជូនយើងទៅមើលឯកសារនៅផ្ទះអាដេជូន
ដេចាំងស្អីគេនោះ»
«វាជាឯកសារក្លែងក្លាយទេ...»Taehyungបន្លឺឡើង
យ៉ាងរំភើយ ឯអ្នកចាំចម្លើយឯណេះជិតស្ទះទ្រូងស្លាប់
«យើងទាយវាមិនចេះខុសពិតមែន ហឺសសសសស
ក្បាច់ក្បូរណាស់វើយ លេងសើចផ្លូវអារម្មណ៍យើងពេកហើយអាឯងនេះ»

«នែ៎!!!ដូចជាអាៗៗ ញយពេកហើយ»ថេយ៉ុងងាក
សម្លក់ថ្មែរភ្នែកសដាក់ជីមីនដែលឈរងើយកត្រឹមស្មា
របស់គេ។
«ទៅអាមីនសុំទោស»គេពេបមាត់ហើយដើរទៅ
កន្លែងបង់អង្គុយវិញ។
គ្រូពេទ្យស្រីម្នាក់បានដើរចេញមកក្រៅបន្ទប់
ពួកគេទាំងពីក៏ស្ទុះដើរទៅរកស្របដំណើរគ្នា
«ប្រពន្ធខ្ញុំយ៉ាងម៉េចទៅហើយអ្នកគ្រូពេទ្យ»
«នាងមិននោះទេ មូលហេតុដែលសន្លប់ដោយសារ
តែអស់កម្លាំងដោយសារមិនជីវជាតិអាហារក្នុងខ្លួន...
តែពេលនេះនាងដឹងខ្លួនវិញហើយណា៎ សាច់ញាតិ
អាចចូលទៅមើលបាន»អ្នកគ្រូពេទ្យស្អាតបានបញ្ជូន
ស្នាមញញឹមយ៉ាងស្រស់ទៅអ្នកទាំងពីរ ក្រោយមកថេយ៉ុងក៏ស្ទុះរត់ចូលទៅខាងក្នុងមុន ចំណែកJimin
រវល់តែឈរធ្វើភ្នែកព្រិចញ៉ាំៗដាក់គ្រូពេទ្យ
«អត់ទោសលោកត្រូវការថ្នាំបន្តក់ភ្នែកឬមួយក៏កាវ
502ចាស៎?»សំណួរចាក់ដោតចុកឆ្អល់ ធ្វើឱ្យJimin
ឈរគាំងនិយាយមិនចេញ អ្នកគ្រូពេទ្យស្អាតសួរចោលហើយក៏ទៅបន្តធ្វើកិច្ចការរបស់នាងបាត់។

The Millionaire's Wife (Completed)Où les histoires vivent. Découvrez maintenant