ពាក្យសម្តីរបស់Dejoonកំពុងតែលាតត្រដាងការពិតហើយ នាំឱ្យថេយ៉ុងគេភ្ញាក់ផ្អើលមិនស្ទើរ គេសឹងតែផ្តាច់ជីវិតនាងNaniឱ្យស្លាប់ភ្លាមៗទេ។
«គឺយើងអាចង្រៃ!!!ឯងលាក់ប្រពន្ធយើងទុកនៅ
ឯណា?»រាងក្រាស់បានតបទៅវិញទាំងខាំមាត់មួម៉ៅ
ខឹងច្រឡោតឡើង ភ្លើងកំហឹងកំពុងតែឆេះសន្ធៅ
ពេលប្រអប់ទ្រូងគេ
(ហឹស!!!យើងស្មានមិនខុស ថាNaniច្បាស់ជាទៅ
រកឯង)
«យ៉ាងម៉េច?ចង់ឱ្យនាងទៅបម្រើតណ្ហាឯងខ្លាំង
ណាស់មែនទេអាចង្រៃDejoon?»គេសួរឌឺអ្នកក្នុង
ទូរស័ព្ទ ដោយងាកមកញញឹមចម្អកឡកលើយឱ្យ
Naniដែលនៅក្បែរខ្លួន
  (ល្អ...ឯងនិយាយនឹងក៏ត្រូវម៉្យាងដែរ...តែថាពេល
នេះប្រពន្ធរបស់ឯងគួរឱ្យអាណិតខ្លាំងណាស់វើយ)
  «អាថោកទាប កុំប៉ះពាល់នាងឱ្យសោះ»
  (អញ្ចឹងឯងក៏នាំNaniមកឱ្យយើងមក...អរ៎ទេ..
អត់ទេ ដោះដូរតាមវិធីវាដូចជាងាយស្រួលពេកទេ
ដឹង?ហាស៎ៗៗៗ)

Dejoonសើចចម្អកឱ្យTaehyungតាមទូរស័ព្ទ ធ្វើ
ដូចរឿងដែលគេកំពុងតែគិត ហាក់ដូចជាអស់
សំណើចខ្លាំងណាស់អញ្ចឹង។
«អាលាមក!!!កុំនិយាយសាំញ៉ាំច្រើន ឯងត្រូវការស្អី
ពីយើងក៏ឆាប់និយាយមក»ថេយ៉ុងគំហកសួរទាំងក្តៅ
ក្រហាយ គេកំពុងតែរហន់ចង់ទៅជួយប្រពន្ធ បារម្ភពី
នាងសឹងស្លាប់ហើយ គ្មានពេលឯណាមកឈរស្តាប់គេសើចឡើយ
(ស្តាប់ឱ្យច្បាស់ទៅអាថេ!!!ឯងត្រូវប្រគល់ទ្រព្យ
សម្បត្តិ ក្រុមហ៊ុននឹងសណ្ឋាគាទាំងអស់ដែលមាន
គឺប្រគល់មកឱ្យយើងផ្តាច់មុខ ឮទេ?ឯងបានឮទេ
ព្រោះNaniនាងស្រលាញ់ឯងហើយក៏បូករួមនឹងរបស់ទាំងអស់នោះដែរអាល្ងង់ហាសៗៗៗ) ចប់សម្លឹងសើច Dejoonបានផ្តាប់ប្រព័ន្ធទំនាក់ទំនង។ ពាក្យសម្តីដែលថេយ៉ុងសន្ទនាជាមួយដេជូនទាំងប៉ុន្មាន
Naniបានស្តាប់ឮទាំងអស់នាងស្រាប់តែបញ្ឈភ្នែកស សម្លឹងទៅកាន់ថេយ៉ុង ដែលកំពុងទាញសម្លៀកបំពាក់មកស្លៀកយ៉ាងប្រញាប់

រួចគេបានដកឯកសារមួយសំណុំធំមកកាន់ក្នុងដៃ រួចទម្លាក់ទៅលើពូក ហើយដើរទៅស្រាយចំណង
ដោះលែងNani រួចអូសកនាងមកច្រានផ្តួលពីលើឯកសារទាំងអស់នោះ
«ព្រោះតែអាអស់នឹងមែនទេ?បានជានាងត្បុលក្បាលមករកខ្ញុំខ្លាំងណាស់នោះ?ឆ្លើយមក!!!»
«ថេយ៉ុង...នេះបងប្រគល់វាឱ្យទៅDejoonទាំងអស់
មែនទេ?អត់ទេណា...អត់ទេ កុំចាំបាច់ធ្វើបែបនឹងអី»
  Naniកំពុងបើកភ្នែកធំៗ ខ្វា.កជាមួយនឹងទ្រព្យជា
ច្រើនដែលចារនៅក្នុងប្លង់នឹងឯកសារទាំងនោះ។
Taehyungឈរច្រត់ចង្កេះអស់ពាក្យនឹងថ្លែង ឈរមើលស្រីចរិកថ្លៃថ្នូរកំពុងបញ្ចេញធាតុពិតពីក្នុង
ខ្លួនចេញមកឱ្យគេដឹង នាងកំពុងស្រវាឱបដូចឃើញ
នំចំណី កាន់តែឆ្កួត គឺឆ្កួតពេញទំហឹងហើយ
«ស្លៀកពាក់ទៅ!!!នឹងអាលវិលក្បាលទៅជួបអា
តិរឆ្ឆាននោះ»Taehyungដើរទៅប្រមូលសម្លៀក
បំពាក់របស់នាងដែលបានធ្លាក់រាយប៉ាយលើឥដ្ឋយក
មកគប់ពីលើ Naniក៏ស្រវាមកស្លៀកទាំងញ័រដៃញ័រ
ជើង ចាប់របស់មិនចង់ជាប់។

The Millionaire's Wife (Completed)Where stories live. Discover now