«មកពីអូនស្រលាញ់បង អូនចង់បានបងមកនៅក្បែរ
អូនស្រលាញ់បងណាថេយ៉ុង អូនស្រលាញ់..»
និយាយបានត្រឹមនឹង ថេយ៉ុងបានស្រែកសម្លុតបំបិទ
មាត់នាងភ្លាម

  «ឆាប់បិទមាត់របស់នាងទៅ យកពាក្យសម្តីចោលម្សៀតរបស់នាងទៅនិយាយឱ្យប្រុសផ្សេងស្តាប់ទៅវាប្រសើជាង ព្រោះវាចូលចិត្តតែស៊ីរបស់
សល់ពីគេ ដូចជាខ្លួននាងជាដើម»គេបន្លឺឡើងទាំង
ឈឺចិត្ត មិនចង់រំលឹកដល់រូបភាពដែលនាងឈរថើប
ប្រុសផ្សេង ប៉ុន្តែពាក្យស្រលាញ់ដែលធ្លោយចេញពី
មាត់នាង ធ្វើឱ្យគេកាន់តែខ្ពើមរអើម ស្តាប់មិនចូល។

  «...»Naniមិនហ៊ានមាត់ សូម្បីតែសម្លឹងភ្នែកគេចំ
ក៏នាងមិនអាចធ្វើបាន ដឹងថាខ្លួនខុសហើយ ប៉ុន្តែនាង
នៅតែរឹងចចេស បំពានគ្រប់យ៉ាង ទើបធ្វើឱ្យថេយ៉ុង
គេកាន់តែឃោរឃៅផ្តាច់ការដាក់នាងបែបនេះ។
ថេយ៉ុងមិនទាន់បាញ់សម្លាប់Naniទេ គឺគេទុកនាង
ជានុយទាក់រកមនុស្សដែលចាប់ប្រពន្ធរបស់គេទៅ
ព្រោះគេស្មានដឹងថាChouninទៅណាមិនឆ្ងាយពី
ដៃNaniឡើយ

«ទូត~~ទូត~~~»ស្របពេលនោះសម្លេងទូរស័ព្ទ
របស់Naniដែលក្នុងកាបូបកំពុងតែខ្ទ័រឡើងកាត់
សោតវិញ្ញាណអ្នកទាំងពីឱ្យងាកទៅរកប្រភពសម្លេង
  Naniក្តោបភួយនឹងខ្លួនជាប់ហើយស្ទុះក្រោកទៅយកកាបូបយ៉ាងលឿន ប៉ុន្តែយ៉ាងណានាង
នៅតែលឿនចាញ់កម្លាំងថេយ៉ុងដដែល
  «ឱ្យអូនវិញមកថេ...»
  «ហឹស!!!»Taehyungញញឹមក្បួចមាត់ទាំង
មុខងាប់ ពេលដែលកញ្ឆក់ដណ្តើមកាបូបបានមុន ហើយប្រញាប់ដកទូរស័ព្ទមកមើល ក៏ឃើញលើ
អេក្រង់ទូរស័ព្ទមានឈ្មោះ Dejoon។
  «ម្តងនេះនាងសង្ឃឹមថាលាក់ជិតដែរទេ?»នាយ
ងាកទៅសួរអ្នកម្ខាងទៀតដែលកំពុងតែភ័យស្លេកមុខ
ភ្នែកសម្លឹងម្រាមដៃរបស់រាងក្រាស់ដែលត្រៀមនឹង
ចុចទទួល។ ថេយ៉ុងគេឆ្លាត គេរហ័សយកអាវមកចង
រុំមាត់របស់Naniជិតឈឹង បន្ទាប់ក៏ចាប់ចងដៃទាំងគូររបស់នាងព័ទ្ធទៅខាងក្រោយខ្នង ហើយដាក់
បង្គុយក្បែរនាងមុននឹងចុចទទួល

ដោយរងចាំឱ្យអ្នកក្នុងទូរស័ព្ទចាប់ផ្តើមនិយាយមុន
(Nani!!!នាងមកជួបខ្ញុំឬអត់?ឬមួយក៏ចង់ក្លាយជា
សាកសព?)Dejoonស្រែកសម្លុតខ្លាំងៗ ថេយ៉ុងក៏
បើកសម្លេងឮដូចគ្នាហើយដាក់ក្បែរត្រចៀកNani
(ឆាប់ឆ្លើយមក!!!ហេតុអីក៏ស្ងាត់ ពេលនេះខ្ញុំកំពុងតែ
ត្រូវការនាង បើមិនឆាប់មកទីនេះ ខ្ញុំនឹងទៅរកនាង
ដល់ផ្ទះ ក្នុងម៉ោងនេះ ឥលូវនេះ)
Naniបានត្រឹមប្រវេប្រវារមួលខ្លួន តបនឹងគេលែង
កើត ដំណាក់កាលដែលពិបាកសម្រេចបំផុតនោះ
គឺDejoonគម្រាមសម្លាប់បើសិននាងមិនបានទៅជួប
គេក្នុងពេលនេះ ឯងថេយ៉ុងវិញកំពុងតែជំរិតរកដើម
ហេតុ ស្របពេលកាំភ្លើងរបស់គេកំពុងតែផ្ជង់លើ
ក្បាលនាងជាប់ ម្តងនេះនាងគ្មានដំណោះស្រាយទៀតឡើយ ព្រោះនាងបានដើរចូលអន្ទាក់ដែលនាង
ខ្លួនឯងបានរៀបចំវាឡើង។
  (នាងកំពុងនៅជាមួយអាថេមែនទេ?បានជាមិនតប
នឹងខ្ញុំ...ល្អ...! ខ្ញុំនឹងសម្លាប់ប្រពន្ធវា រួមទាំងវាទៀត
ដើម្បីកុំឱ្យនាងលែងបានទៅជួបវា)

The Millionaire's Wife (Completed)Tahanan ng mga kuwento. Tumuklas ngayon