«ជានាងទៀតហើយ?គ្រប់ពេលជួបមុខបងរំលឹក
តែមីស្រីម្នាក់នោះ»នាងសម្លក់មុខគេទាំងក្តាប់មាត់
ខឹងក្តៅក្រហាយ។ចប់សម្តីNaniស្រាប់តែរត់ចូលខាង
ក្នុងផ្ទះវិញ ធ្វើឬកពារខឹងងរងក់នឹងថេយ៉ុង ដូចកាល
ដែលនាងធ្លាប់ធ្វើដាក់គេពីមុន។ ថេយ៉ុងបានបោះ
ជំហ៊ានវែងៗចូលទៅតាមពីក្រោយ Naniក្បួចមាត់
ញញឹមបានចិត្ត នឹកស្មានថាគេនឹងមកនិយាយត្រូវរ៉ូវ
ជាមួយនឹងនាងវិញ តែការពិត...
  «អ្ហឹក..ខិខិ...ថេ...លែងអូន..ហ៊ឹក»សម្លេងអង្វរក
យ៉ាងវេទនារបស់Naniដែលសឹងតែបង្ហើបនិយាយ
លែងចេញ ព្រោះថេយ៉ុងបានចាប់ច្របាច់ករួចមួល
មួយទំហឹងតាមចិត្តខឹង
«យើងនឹងដោះលែងលុះត្រាតែនាងប្រាប់ថានាង
បាននាំជូនីនទៅលាក់នៅកន្លែងណា!!!»
  Taehyungខាំគុម្ពថ្គាមជាប់ កែវភ្នែកកំណាចសម្លឹង
មុខNaniយ៉ាងឃោរឃៅបំផុត រីឯងអ្នកដែលត្រូវគេ
ច្របាច់ក ចាប់ផ្តើមថប់ ដកដង្ហើមពិបាក ដកសឹងផុតៗ

  «ហ្អឹកក!!!ថេ..យ៉ុង»Naniភ័យញាក់ញ័រ កែវភ្នែក
ក្រឡាប់ចុះឡើងខណៈដែលចុងកាំភ្លើងដែលថេយ៉ុង
កំពុងកាន់ បានផ្ជង់ផ្ញាច់នឹងសៀតផ្ការបស់នាង។

  «បងចង់ធ្វើស្អីហ្នឹង??»ខណៈដែលថេយ៉ុងរៀបនឹង
បាញ់ផ្តាប់ដង្ហើមនាងទៅហើយ ស្រាប់តែលេចមុខ
Jungkookមកស្រែកគំហកខ្លាំងៗដូចមានមនុស្ស
ស្លាប់ ពេលដែលឃើញប្អូនរបស់ខ្លួនស្ថិតក្នុងដៃរបស់
Taehyung។
«ឯងកុំចូលមក!!ប្រយ័ត្នយើងបាញ់ទាំងបងទាំងប្អូន»
រាងក្រាស់បោះសម្តីឡើងដោយផ្លាស់ទីកាំភ្លើងបែរ
តម្រង់ទៅរកJungkook
«បងឆ្កួតហើយមែនទេ?ឆាប់ដោះលែងនាងទៅ»
Jungkookដើរចូលមកជិតដោយមិនញញើតខ្លាច
Taehyungគេបាញ់ឡើយ
«សួរប្អូនរបស់ឯងទៅ!!!ថានាងបានធ្វើស្អីខ្លះដាក់
ប្រពន្ធយើង?»Taehyungសួរត្បកវិញភ្លាមៗ គេខឹង
ខឹងខ្លាំងឡើងចង់ផ្ទុះទៅហើយ។

«បងជុងជួយអូនផង...ហ៊ឹក»Naniស្រែកអង្វរទាំង
ភ្នែក នាងខ្លាចខ្លាំងណាស់ ខ្លាចស្លាប់លែងបានរស់
នៅជាមួយនឹងអ្នកដែលកំពុងព្យាយាមសម្លាប់នាង។

«បិទមាត់របស់នាងទៅNani!!!»Taehyungបាន
ផ្ជង់កាំភ្លើងលើក្បាលនាងជាលើកទីពីរ ប៉ុន្តែម្តងនេះ
ស្រាប់តែមានកាំភ្លើងមួយទៀតកំពុងតែចង្អុលមករក
គេ ដែលវាស្ថិតនៅក្នុងប្រអប់ដៃJungkook

The Millionaire's Wife (Completed)Where stories live. Discover now