រាងក្រាស់ទាញកញ្ឆក់ទ្វាឡានខ្លាំងៗ រួចចូលទៅ
អង្គុយ យកដៃមកច្បូតមុខដែលគាំងស្ពឹក ២ថ្ងៃហើយ
ដែលគេមិនដំណឹងពីប្រពន្ធរបស់គេ។
«ផាំងៗៗ»គេឈរនឹងមុខផ្ទះរបស់Jiminដោយយក
ដៃគោះទ្វាខ្លាំងៗសឹងរបើក
   «កន្តឹងមានមិនចុច?»Jiminមកបើកទ្វាឱ្យរួចក៏សម្លក់ថេយ៉ុងថ្មែរ គេបានដំណឹងពីថេយ៉ុងថាប្អូន
របស់គេបានបាត់ខ្លួន គេជាបងប្រុសក៏ពិបាកចិត្តមិន
ចាញ់ថេយ៉ុងឡើយ។
     រាងក្រាស់ចូលទៅអង្គុយខាងក្នុង ទឹកមុខគេពោរ
ពេញដោយទុកព្រួយ គេប្រហែលជាអស់លទ្ធភាព
នឹងស្វែងរកហើយ។
  «យ៉ាងម៉េច?បានដំណឹងពីនាងខ្លះទេ?»Jimin
សាកសួរ ព្រមទាំងហុចទឹកត្រជាក់មួយកែវទៅឱ្យគេ
  «រកមិនឃើញទេ»Taehyungតបវិញល្វើយៗ
មុខស្ងួតធេង ឮតែសម្លេងដកដង្ហើមធំមិនឈប់
  «នេះឯងមិនគិតសង្ស័យមនុស្សដែលនៅក្នុងហាង
នោះខ្លះទេ?»Jiminចាប់ផ្តើមបញ្ចេញយោបល់មួយ

  «សង្ស័យអ្នកណា?អាហ្គុកនឹងមែនទេ?»
  «អាចជាគេក៏ថាបាន ព្រោះយើងធ្លាប់ឮChou
និយាយប្រាប់ ពួកគេក៏ស្និតស្នាលនឹងគ្នាជិតដិតដែរ»
  ស្តាប់សម្តីJiminចប់ រាងខ្ពស់មិនសូវជាចាប់ភ្លឹក
នឹងការសង្ស័យទៅលើJungkookឡើយ ព្រោះថ្មីៗ
នេះJungkookគេទើបនឹងបង្ហើបប្រាប់ពីទំនាក់ទំនង
គេនឹងYuna តើJungkookគេចាប់Chouninទៅ
ដើម្បីអ្វីទៀត?
   «យើងថាមិនមែនអាហ្គុកទេ»Taehyungនិយាយ
ហើយក៏ផ្អែកខ្នងលើសាឡុង ដោយបិទភ្នែកជិត
  «ចុះស្រីម្នាក់នោះ?ដែលធ្លាប់ជាសង្សារបស់ឯង»
Jiminចងចិញ្ចើមបន្ថែមសំណួរសួរទៅកាន់គេទៀត
ខណៈនោះគេស្រាប់តែភ្ញាក់ព្រើត ហើយស្ទុះអង្គុយ
វិញភ្លាម។ ពិតមែនហើយ ចុះហេតុអ្វីគេមិននឹកឃើញ
Naniអញ្ចឹង នៅថ្ងៃដែលប្រពន្ធគេបាត់ខ្លួន គេក៏បាន
ជួបNaniដែរ នាងថែមទាំងនិយាយពាក្យចម្លែកឱ្យ
គេសង្ស័យដែរ ប៉ុន្តែទើបនឹងមកចាប់អារម្មណ៍ឥលូវ។

«Nani!!!»ថេយ៉ុងស្រាប់តែបន្លឺឈ្មោះនេះឡើង
ដៃមាំទាំងគូរបានក្តាប់បញ្ចូលយ៉ាងណែន។
«យើងត្រឡប់ទៅវិញហើយ»
«អេ៎ ប្រញាប់ទៅណា មិនទាន់និយាយហើយផង»
Jiminស្រែកឃាត់អ្នកដែលកំពុងបោះជំហ៊ានវែងៗ
ចេញពីផ្ទះ។ Taehyungគេចិត្តឆៅថ្នាក់គេហ៊ានដាក់
កាំភ្លើងតាមខ្លួនទុកសម្លាប់អ្នកដែលផ្សំគំនិតចាប់ប្រពន្ធគេទៅ។ រាងខ្ពស់បានបើកឡានយ៉ាងលឿន
ស្លូសំដៅទៅភូមិគ្រិះJeonដែលបំណងគេចង់ទៅ
ជួបនឹងNani។
____
«ថេយ៉ុង!!!បងមករកអូនហើយមែនទេ?»សម្លេងតូច
ផ្អែមរលួយរបស់Naniបន្លឺឡើង ពេលក្រឡេកឃើញវត្តមានរបស់រាងក្រាស់នៅឈរពីមុខផ្ទះ
«ប្រាប់មកថានាងយកChouninទៅលាក់ទុកនៅ
ឯណា?»Taehyungសួរទៅកាន់Naniដោយចាប់
កដៃតូចរបស់នាងដែលកំពុងលូកឱបក្រសោបរាង
កាយគេ

The Millionaire's Wife (Completed)Where stories live. Discover now