គេព្យាយាមបកស្រាយពន្យល់នាង គេទទួល
ស្គាល់ថាខ្លួនសម្តីអាក្រក់ ព្រោះមុននេះជ្រុល
សម្លុតដេញនាងចេញថែមទៀត ប៉ុន្តែគេអាក្រក់
តែសម្តី រីឯក្តីស្រលាញ់ចំពោះនាងគឺនៅដដែល
ទើបមិនដាច់ចិត្តទុកឱ្យនាងអង្គុយយំតែម្នាក់ឯង។
«អឹមម»Chouninក៏ងក់ក្បាលយល់ព្រមតាម
ម្រាមដៃតូចៗប្រឹងជូតទឹកភ្នែកខ្លួនឯងរហូតដល់
អស់ នាងប្រឹងបញ្ជូនស្នាមញញឹមយ៉ាងស្រស់
ស្អាតដាក់គេ បើទោះបីភ្នែកនាងនៅក្រហមក៏
ដោយចុះ។
15នាទីក្រោយ Taehyungបានងូតទឹករួចរាល់
គេចងខ្សែអាវជុំចង្កេះរួចឡើងលើពូកខិតខ្លួនទៅ
កៀកកិតនឹងChounin
«ឆាប់គេងទៅ...ម៉ោង12ហើយ»គេនិយាយ
ស្របពេលទាញរាងតូចមកឱបជាប់ទ្រូង

«មិនងងុយទេ បងគេងមុនទៅ»ស្រីតូចលូកដៃ
ឱបគេវិញយ៉ាងណែនកើយក្បាលលើទ្រូងគេដោយ
ត្រដុសតិចៗ សែនកក់ក្តៅគ្រប់ពេលគេឱបថ្នាក់ថ្នមនាងដូចពេលនេះ
«អញ្ចឹងបងក៏មិនគេងដែរ»
«អឹមមម...ថេយ៉ុងហា៎?»
«បាទ...»គេតបទាំងទឹកមុខឆ្ងល់ សុខនាងក៏ហៅ
គេបែបនេះ
«K'Chouស្រលាញ់បងខ្លាំងណាស់»នាងតូច
ប្រាប់អារម្មណ៍ពិតចេញពីបេះដូងអស់ពីទំហំចិត្ត
ទៅកាន់គេ និយាយលែងខ្មាស់អៀន ព្រោះជា
ក្តីស្រលាញ់ពិតប្រាកដដែលនាងមានចំពោះគេ
«អឹម!!!»គេតបវិញតែមួយម៉ាត់កំបុត គ្មានជាតិ
គ្មានភាពផ្អែមល្ហែមទឹកដបអីបន្តិច ស្របពេលនោះChouninប្រែជាស្ងាត់ ទឹកមុខស្រពោបអន់ចិត្តភ្លាមៗ

«ថេយ៉ុង....»នាងបង្អូសសម្លេងហៅគេទាំងងរ
ងក់ ព្រោះឃើញគេស្ងាត់មិនប្រតិកម្មអ្វីសោះ
«បាទ?»គេនៅតែឆ្លើយមួយម៉ាត់ដដែលថែម
ទាំងធ្វើមុចឆ្ងល់ពេលដែលឱនមុខសម្លឹងមនុស្ស
ក្បែរទ្រូងដែលធ្វើភ្នែកភ្លឹះៗគួរឱ្យអាណិត

«អឹសសស...ដឹប»Chouninក្តាប់ដៃគក់ទ្រូងំគេ
មួយដៃយ៉ាងខ្លាំងតាមទង្វើរអន់ចិត្ត ហើយពេប
មាត់រលីងរលោង ចង់បន្តិចចង់ខឹងបន្តិច
«បងស្រលាញ់អូនខ្លាំងៗ...ជុបៗ»គេរហ័សឱនថើបថ្ពាល់នាងជាការលួងលោម ការពិតដែល
គេធ្វើព្រងើយគ្រាន់តែចង់លោនាងទេ។

____
៚ថ្ងៃថ្មី
  ថ្ងៃនាងChouninខំក្រោកតាំងតែពីព្រឹក
ចូលផ្ទះបាយ នាងសុំច្បាប់សម្រាកពីការងារមួយថ្ងៃ ដើម្បីចំណាយពេលនៅជាមួយTaehyungឱ្យឆ្អែតឆ្អន់ ព្រោះឈ្លោះគ្នាមិនឈប់សោះ គួរតែត្រូវគ្នាមួយថ្ងៃហើយ
មែនទេ? តែគ្រប់យ៉ាងមិនសមប្រកបដូចការគិតឡើយ ព្រោះពេលដែលនាងកំពុងតែធ្វើម្ហូបស្រាប់តែ...
«សឺត...អូយ៎ ប្រពន្ធបងក្រអូបយ៉ាងនេះ»ថេយ៉ុង
បន្លឺឡើងពេលគេកំពុងតែឈរឱបនាងតូចពី
ក្រោយ រកតែនាងដាំស្លមិនចង់កើតដោយសារ
តែគេរំខានមិនឈប់ ថើបនោះថើប ថើបគ្រប់
កន្លែងគ្រប់ពេលវេលា
«ឌឹប»Chouninអុកគេមួយកែងដៃចំទ្រូង

The Millionaire's Wife (Completed)Waar verhalen tot leven komen. Ontdek het nu