@ត្រឡប់មកកាស៊ីណូវិញ
«អាSaeអាJack!!!»
«បាទចៅហ្វាយ!!!»ពួកគេឆ្លើយព្រមគ្នា
«ទៅចាប់នាងមក»ខណៈនោះអ្នកកម្លោះក៏ហុចរូបថតទៅ
អោយពួកគេ ដោយSaeជាអ្នកនាំមុខទទួលពីដៃចៅហ្វាយ គេយកមកមើលហើយក៏ហុចទៅអោយJack Jackក៏ហុចតមកឱ្យថេយ៉ុងវិញ ក៏ត្រូវថេយ៉ុងសម្លុត!!
«ហុចមកវិញធ្វើស្អី???»
«អោយតែស្រីស្អាតដឹងតែរបស់ចៅហ្វាយហើយ ខ្ញុំមិនហ៊ានទទួលទេ»saeក៏ឆ្លើយទាំងមិនយល់ន័យ
«អាឆ្កួតអើយ៎»រាងក្រាស់វាយថ្ងាស់ហួសចិត្តនឹងភាព
ល្ងីល្ងើរបស់កូនចៅ!!!
«វាមិនបានឆ្កួតទេចៅហ្វាយ!!!វាថាត្រូវហើយ»
ផុតពីមួយចូលមួយ!!!ហេតុអីគ្មានអ្នកណាយល់ចិត្តចៅហ្វាយសោះអីចឹង???
«យើងអោយពួកឯងទៅចាប់នាងមកអោយយើង មិនមែនអោយពួកឯងចាប់នាងយកខ្លួនឯងទេ»

«អរររររររ៎!!!»SaeនឹងJackបន្លឺឡើងព្រមគ្នាបញ្ចាក់ថាបាន
យល់ហើយ!!!
«អរ៎ក្បាលឯងឆាប់ទៅៗ!!!បើចាប់មិនបានកុំត្រឡប់
មកវិញអោយសោះ!!!យើងវាស្តាយគ្រាប់កាំភ្លើង»
ឮតែចៅហ្វាយថាស្តាយគ្រាប់កាំភ្លើង ពួកគេក៏តម្រង់ជើងត្រង់ប្រេញប្រញាប់ចេញទៅមិនងាយក្រោយ!!!
@នៅតាមផ្លូវ
រាងតូចច្រឡឹងស្លៀកពាក់ជាសិស្សសាលាវិទ្យាល័យ
ជើងស្រឡូនសខ្ចី ពាក់ស្បែកជើងប៉ាត់តា មុខប៉ោងៗ
ខ្យូចគួរអោយស្រឡាញ់ កំពុងដើរស្ពាយកាតាបដើរចេញពីក្លោងទ្វារសាលារៀន ព្រោះជាម៉ោងដែលនាងត្រូវចុះហើយ
«អាJackឯងជួយមើលយើងបន្តិចមើល ស្រីស្អាត
ដើរម្នាក់ឯងនោះ មុខដូចម្នាក់ក្នុងរូបថតនេះអត់?»
SaeសួរទៅJackដែលកំពុងបើកឡាន
«ហីចុះមិនមើលទៅចាំសួរអញ!!!»
«អញថាគឺនាងនឹងហើយ!!!»
«ច្បាស់អត់?»
«ច្បាស់ហើយ!!ចាត់ការទៅ»saeបញ្ជាក់យ៉ាងច្បាស់ Jackក៏បត់ចង្កូតឡានទៅពាំងផ្លូវភ្លាម!!!
!!!ងឺតតតត!!!
«ស្អីនឹងពួកអារោគចិត្តជិះឡានភ្លើៗមិនឃើញមនុស្សដើរទេឬយ៉ាងម៉េច?»រាងតូចChouninខឹងដល់ថ្នាក់
ដោះស្បែកជើងប្រុងនឹងគប់ក្បាលហើយក៏ស្រាប់តែ
«ឆាប់ទម្លាក់ស្បែកជើងចុះ បើនាងមិនចង់ស៊ីគ្រាប់កាំភ្លើងទេនោះ!!!អាJackទៅចាប់នាងមក»
Saeទាញកាំភ្លើងតម្រង់មុខរាងតូចយ៉ាងអង់អាច jackក៏បោះជំហ៊ានទៅរកChounin ខណៈនោះនាងស្រាប់តែអស់សំណើច!!!
«ពួកឯងជាពួកអាចាប់មនុស្សទៅលក់មែនទេ???
ហាហា...ប្រាប់គ្នាឯងផង កាន់កាំភ្លើងបញ្ច្រាស់ហើយហិស!!!»នាងញាក់ចិញ្ចើមយ៉ាងជឿជាក់ មិនខ្លាចអីបន្តិចផង!!
!!!ផូស!!!
«អាភ្លើ!!!»Jackបកក្រោយទៅវាយក្បាលSaeមួយដៃរហូតជ្រុះកាំភ្លើងពីដៃSaeបាត់
«នៅឈរស្អី?ទៅចាប់នាងមក» ថាហើយពួកគេទាំងពីរក៏ចូលទៅចាប់ តែអកុសលអី!!! Chouninហក់ដាល់ចំកណ្តាលភ្នែកខាំងស្តាំរបស់Sae ចំណែកJackផ្កាប់មុខហិតដីហុយក្បែរកង់ឡានដោយសាររន្ទះជើងPark Chounin!!!
«ប្រាប់មកពួកឯងចាប់យើងទៅធ្វើស្អី?»
«អូយ៎!!!អ្នកនាងខ្ញុំក្លាចហើយ កុំធ្វើបាបខ្ញុំអី ធ្វើវាបាប អាមួយនោះទៅ»Saeទទូចអង្វរអោបជើងរាងតូច
ស្មានតែគ្រាន់បើ!!!
«ខ្ញុំក៏មិនដឹងអីដែរ ខ្ញុំគ្រាន់តែធ្វើតាមបញ្ជាចៅហ្វាយរបស់ខ្ញុំទេ»
«ចៅហ្វាយ?ឯណាទៅចៅហ្វាយពួកនោះ?»
Chouninចងចិញ្ចើមសួរទាំងមួម៉ៅSaeនឹងJackក៏
បកស្រាយប្រាប់ ក្រោយមកនាងតូចក៏ឡើងទៅជាមួយពួកគេ ថែមទាំងនាងជាអ្នកបើកឡានដោយផ្ទាល់ទៀតផង!
@កាស៊ីណូ
«អូយ៎!!!ជិតដល់ហើយជិតហើយ»Jackស្រែកថ្ងូរ
ខណៈដែលរាងតូចចាប់ញឹងស្លឹងត្រចៀកគេតាំងពីចុះពីឡានមក!!!ចំណែកSaeជាអ្នកនាំផ្លូវ ដោយរាងតូចគម្រាមផ្ជុងកាំភ្លើងផ្ទប់នឹងខ្នងជាប់!!!
«ដល់ហើយមែនទេ?»នាងសួរបញ្ជាក់ស្របពេលពួកគេបានឈប់នៅមុខបន្ទប់មួយ Chouninក៏ទម្លាក់កាំភ្លើងចុះហើយសៀតនឹងចង្កេះសំពត់ធ្វើដូចអ្នកលេង តាមពិត
នាងមិនចេះបាញ់ស្អីទេ គ្រាន់តែនាងកាចឆ្នាស់ មិនដែលចេះខ្លាចអ្នកណាតែប៉ុណ្ណោះ!!!


«ចូលទៅមុនយើងទៅ»Chounin
Saeបើកទ្វារចូលមុនហើយក៏បើកទ្វាចូលទៅមុន
គាប់ជួនអ្នកកម្លោះTaehyungនៅអង្គុយរងចាំជាស្រេច
«ភ្នែកឯងទៅត្រូវនឹងស្អី?»ចូលភ្លាមក៏ត្រូវមាត់ភ្លាម Saeមិនហ៊ានឆ្លើយព្រោះខ្លាចត្រូវចៅហ្វាយជេរស្តីក៏សុខចិត្តស្ងាត់ លើកដៃខ្ទប់ភ្នែកម្ខាងដែលជាំខ្មៅដូចលាបធ្យូង!!!
«ល្ងើកៗមិចចេះ!!!កាន់តែផ្តេសផ្តាសហើយ!!ចុះឯណា
អាJack?»
«មកហើយបាទ!!!»Jackប្រញាប់ឆ្លើយ រាងតូចក៏អូសត្រចៀកគេចូលក្នុង ព្រមទាំងសម្លក់មុខថេយ៉ុងដែលកំពុងឈរច្រត់ចង្កេះ!!!Taehyungញញឹមចុងមាត់ ពេលដែលរាងតូចបង្ហាញខ្លួននៅចំពោះមុខគេ ហើយក៏លាន់មាត់ឡើង!!
«កាចឆ្នាស់ដល់ម្លឹងផង?»

____
សូមអភ័យទោសផង ភាគខ្លះត្រូវបានបាត់ ចន្លោះតិចៗដែរចឹង រៀងពិបាកអានបន្តិចហើយ👌🏻😩

The Millionaire's Wife (Completed)Where stories live. Discover now