បែរមកខាងនាយនរៈវិញ ឥឡូវនេះគេបានបញ្ចប់ការសិក្សារនិងបានបើកមន្ទីរពេទ្យដ៏ធំមួយជារបស់ខ្លួនឯង ហើយទទួលបានការជោគជ័យយ៉ាងខ្លាំងទាំងកេរ្តិ៍ឈ្មោះ ឋានៈ ទ្រព្យសម្បត្តិ។តែទោះជាយ៉ាងនេះក្ដី ក៏គេគ្មានអារម្មណ៍ថារីករាយឡើយ ទោះនេះជាអ្វីដែលគេប៉ងពីមុនក៏ដោយ។
កាលពី៦ឆ្នាំមុន ចាប់តាំងពីយប់ដែលគេរត់មកតាមមូរ៉ានោះមក គេទាក់ទងនាងមិនបាននោះទេ សូម្បីនៅសាលាក៏មិនឃើញនាងមករៀនដែរ។គេតែងតែនឹកគិតពីនាងគ្រប់ពេល ហើយគេក៏ប្រែមកជាមនុស្សដែលស្ងប់ស្ងាត់ដូចមុន ពេលគ្មានមូរ៉ា។ រហូតដល់ថ្ងៃមួយគេក៏ទទួលដំណឹងថាមូរ៉ាគ្រោះថ្នាក់ចរាចរណ៍មានរបួសធ្ងន់ធ្ងរ បេះដូងគេស្ទើរតែឈប់លោតទៅហើយនៅពេលដែលមកដឹងថាមូរ៉ានាងប្រហែលមិនអាចដឹងខ្លួនវិញទេ គឺនាងក្លាយជាមនុស្សរុក្ខជាតិជារៀងរហូត គ្រប់ពេលគេមកមើលនាងគេតែងតែយំ ព្រោះស្ដាយក្រោយដែលមិនបាននិយាយប្រាប់នាងឲ្យច្បាស់។
នាយនរៈអង្គុយកាន់ដៃមូរ៉ាដេលកំពុងដេកនៅលើគ្រែពេទ្យបណ្ដើរនិយាយបណ្ដើរ រៀបរាប់រឿងទាំងអស់ប្រាប់ទៅនាង។ គឺត្រឡប់ទៅកាលគេរៀនវិទ្យាល័យវិញ ថ្ងៃមួយគេបានដើរជាមួយមិត្តភក្ដិគេដែលជានាយនភានិងនាយរតនា គេក៏ស្រាប់តែឃើញសិស្សស្រីម្នាក់ដែលកំពុងអង្គុយរៀនយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯងនៅក្នុងថ្នាក់នាងជាមូរ៉ាហ្នឹងឯង។ដំបូងគេមិនសូវចាប់អារម្មណ៍នាងទេ តែគេឧស្សាហ៍ដើរជួបនាង និង ឃើញនាងពេក គេក៏ស្រាប់តែចាប់អារម្មណ៍នាងទាំងមិនដឹងខ្លួន។ តែកាលនោះគេរៀនថ្នាក់ទី១០អាយុ១៥-១៦ឆ្នាំ ឯមូរ៉ាទើបតែរៀនថ្នាក់ទី៧ បើនិយាយពីអាយុគឺទើប១២ឆ្នាំជាងទេ។ដោយសារតែគិតថាអាយុខុសគ្នាច្រើន នាយនរៈក៏គិតថាមិនសម ព្រោះបើគិតទៅគេដូចមនុស្សចាស់ហើយមូរ៉ាត្រឹមជាក្មេងម្នាក់ គេក៏កាត់ចិត្តពីនាង។
បន្ទាប់ពីចប់ទី១២ គេក៏លែងបានជួបមូរ៉ាទៀត ហើយគេក៏គិតថា ប្រហែលគេលែងបានជួបនាងទៀតហើយ ប៉ុន្តែអ្នកណាទៅដឹងថាបន្ទាប់ពីបែកគ្នាអស់៦ឆ្នាំគេក៏បានជួបនាងដោយចៃដន្យម្ដងទៀត នៅពេលនោះគេសឹងតែមិនជឿនឹងភ្នែកខ្លួនឯង អារម្មណ៍គេភ័យផងអរផង សឹងធ្វើខ្លួនមិនត្រូវ និងភ្ញាក់ចំពោះការធំធាត់របស់នាង ឥឡូវនាងប្រែហើយ ប្រែពីក្មេងស្រីតូចម្នាក់ ក្លាយជានារីពេញក្រមុំដ៏ស្រស់ស្អាត។ មកដល់ផ្ទះគេដេកមិនលក់នោះទេ ព្រោះមុខមូរ៉ាចេះតែលេចឡើងចំពោះមុខគេ អារម្មណ៍ស្រឡាញ់ដែលកប់ទុកជាច្រើនឆ្នាំ ក៏បានកើនឡើងវិញរាប់ម៉ឺនដង។គេថែមទាំងបានស្រាវជ្រាវរក បណ្ដាញសង្គមនាងដឹងទៀត គេក៏បានដឹងថាឥឡូវនាងជាមនុស្សល្បីម្នាក់លើបណ្ដាញសង្គម គេក៏បានតាមដាននាងចាប់តាំងពីពេលនោះមក គេមើលគ្រប់វីដេអូមូរ៉ាpostទាំងអស់។
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគបញ្ចប់ ~ការពិត~
Start from the beginning
