ភាគ២១ ~សារភាព~

204 21 0
                                        

ភាគ២១

ម៉ោងរៀនក៏បានបញ្ចប់ មូរ៉ាក៏ដើរចេញពីថ្នាក់រៀនតាមធម្មតា តែដើរបានបន្តិចនាងក៏ស្រាប់ងងឹតមុខ បន្ទាប់មកក៏ទន់ខ្លួនដួលសន្លប់ភ្លាមៗ ឯសិស្សដែលឃើញក៏នាំគ្នាមកចោមរោមមើល។

«ខាងក្រៅ មានរឿងអី?»ណានី ព្រោះតែឃើញតាមបង្អួចមានមនុស្សអ៊ូអរដូចជាកំពុងមើលអ្វី ទើបនាងសួរទៅលីកាដែលកំពុងឈររៀបចំសៀវភៅដាក់កាតាប

«យើងធ្វើម៉េចដឹង បើយើងនៅជាមួយឯងដែរនឹង!»ណានី ក្រឡេកទៅមើលទិសដៅដែលលីលាមើលហើយក៏បន្តរៀបចំសៀវភៅប៊ិចដាក់ចូលការតាបព្រមទាំងតបបែបហីៗ

«សង្ស័យគេវៃគ្នាមិនដឹង ទៅមើលសិន!»លីកា និយាយចប់ក៏ទាញកាតាបរត់ចេញទៅ មើលទៅដូចសប្បាយចិត្តណាស់ចឹង ពេលគិតថាមានគេវៃគ្នាចឹង(⁠ ̄⁠(⁠エ⁠)⁠ ̄⁠)⁠ノ

តែពេលប្រជ្រៀតចូលមកមើល ទឹកមុខនិងអារម្មណ៍ចង់ចេះចង់ដឹង ក៏ប្ដូរមកជាភ័យនិងភ្ញាក់ផ្អើល ព្រោះឃើញមិត្តសម្លាញ់ខ្លួនមូរ៉ា កំពុងដេកសន្លប់នៅលើឥដ្ឋ ទើបនាងប្រញាប់ទៅជិតមូរ៉ា ស្របពេលណានីចេញមកឃើញក៏ប្រញាប់រត់មកមើលម្នាក់ទៀត។ពួកគេទាំងពីរពិតជាភ័យខ្លាំងណាស់ នៅពេលឃើញបែបនេះ ទើបលីកាស្រែកឲ្យណានីប្រញាប់ខលទៅឡានពេទ្យ។

ខណៈពេលនាយនរៈដែលកំពុងឈរចាំមូរ៉ា នៅខាងក្រោមអគាររៀនក៏ឮសិស្សផ្សេងទៀត និយាយគ្នាថាមានសិស្សស្រីនៅបន្ទប់លេខ៣សន្លប់។នាយនរៈឮហើយចិត្តបារម្ភក៏កើតមានភ្លាមគេក៏នឹកឃើញដល់មូរ៉ាមុនគេព្រោះតែនាងរៀននៅបន្ទប់លេខ៣នេះ គេក៏ប្រញាប់រត់ទៅមើល ហើយបានប្រជ្រៀតសិស្សដទៃចូលទៅមើលក៏ឃើញថាពិតជាមូរ៉ាកំពុងសន្លប់ពិតមែន។ទឹកមុខមាត់នាងស្លេកស្លាំង សន្លប់នៅលើឥដ្ឋគេក៏ប្រញាប់លើកបីនាងចេញពីហ្វូងមនុស្សទៅមន្ទីរពេទ្យ ទាំងមិនខ្វល់ពីខ្សែភ្នែកអ្នកផ្សេងមើលមកគេយ៉ាងណាឡើយ ព្រោះក្នុងចិត្តគេពេលនេះខ្វល់តែពីសុវត្ថិភាពមូរ៉ាប៉ុណ្ណោះ។

«Skip»

•មន្ទីរពេទ្យ

ក្នុងបន្ទប់ពេទ្យពេលនេះមានតែនាយនរៈម្នាក់ទេដែលឈរនៅក្បែរគ្រែពេទ្យមើលទៅមូរ៉ាដែលសន្លប់មិនទាន់ដឹងខ្លួន ជាមួយកែវភ្នែកពោពេញទៅដោយភាពព្រួយបារម្ភនិងតាន់តឹងចិត្ត។ឃើញនាងស្ថិតក្នុងស្ថានភាពទន់ខ្សោយបែបនេះគេខ្លោចចិត្តខ្លាំងណាស់ ព្រោះនាងធ្លាប់តែជាមនុស្សរហ័សរហួន មើលមិនដឹងថាមានជំងឺ តែសុខៗក៏មកដេកលើគ្រែពេទ្យបែបនេះទៅវិញ។ភ្លាមនោះថារ៉ាក់ក៏បានរត់ចូលមកទាំងបារម្ភ៖

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now