ភាគ១៨ ~ទៅជួបម៉ាក់~

170 21 5
                                        

•ផ្ទះមូរ៉ា

នាពេលព្រឹកម៉ោង១០:៣០នាទី នាយនរៈស្លៀកពាក់យ៉ាងសង្ហា បានមកឈរនៅខាងមុខផ្ទះមូរ៉ា។ មួយសន្ទុះក្រោយទើបមូរ៉ាចេញពីខាងក្នុងផ្ទះមកជួបគេទាំងមុខដូចទើបងើបពីដេក៖

«សិស្សច្បងមករកខ្ញុំមានការអីទាំងព្រឹក?»មូរ៉ា សួរហើយក៏ស្ងាបមួយទំហឹងព្រោះមិនទាន់អស់ងងុយ

នាយនរៈឮហើយក៏ចង់ហួសចិត្តដែរព្រោះម៉ោង១០ជាងទៅហើយ តែមូរ៉ានិយាយថាគេមករកនាងទាំងព្រឹកទៀត តែគេក៏មិនបាននិយាយអីច្រើនដែរ ក៏និយាយចូលសាច់ការតែម្ដង៖

«ដោយសារម៉ាក់ខ្ញុំក៏ជាFanរបស់នាងដែរ ហើយពេលដឹងថាខ្ញុំស្គាល់នាង គាត់ក៏បង្ខំឲ្យខ្ញុំហៅនាងទៅញ៉ាំបាយមួយពេល ព្រោះគាត់ចង់ជួបនាងផ្ទាល់!»នាយនរៈ

«ធ្វើចឹងសមដែរហ៎េស?ខ្ញុំដូចជាមិនស្និតជាមួយសិស្សច្បងទេ សិស្សច្បងមិនប្រកែកជាមួយម៉ាក់សិស្សច្បងទេហ៎េស?»មូរ៉ា និយាយទាំងមិនចង់ជឿ

«គាត់ជាម៉ាក់ខ្ញុំ ខ្ញុំមិនអាចប្រកែកជាមួយគាត់បានទេ!»នរៈ និយាយទាំងមុខស្មើឲ្យមូរ៉ាមើលមកនាងពិបាកបដិសេធតែម្ដង

ចុងក្រោយមូរ៉ាក៏យល់ព្រមជាមួយនាយនរៈទៅ ហើយនាងក៏ឲ្យគេចាំព្រោះនាងត្រូវមករៀបចំខ្លួននៅក្នុងផ្ទះសិន។ពេលដែលរៀបចំហើយ កំពុងរៀបចំឥវ៉ាន់នាងដាក់កាបូបនាង នាងក៏សួរទៅថារ៉ាក់ ក៏ព្រោះតែពេលនាងចុះមកជួបនាយនរៈក៏ឃើញថារ៉ាក់ចុចទូរស័ព្ទ ចូលមកវិញក៏ឃើញគេចុចទូរស័ព្ទ ពេលរៀបចេញទៅនេះក៏នៅតែឃើញគេចុចទូរស័ព្ទហើយមើលទៅដូចមិនមែនរៀននោះទេ ដូចជាលេងឆាតច្រើនជាង៖

«ថារ៉ាក់ ថ្ងៃនេះទៅរៀនគួរឬអត់?»មូរ៉ា សួរផងហៅផងពីរបីដងទើបថារ៉ាក់គេឮនាងនិយាយហើយក៏ឆ្លើយខ្លីៗមកវិញ

«បាទ ទៅ!»ថារ៉ាក់ និយាយទាំងមិនងាកមើលមូរ៉ា

«អញ្ចឹងមុនទៅកុំភ្លេចញ៉ាំបាយផង ថ្លៃសាលាបងបង់រួចហើយ ចំណែកលុយបងទុកឲ្យឯងនៅលើទូរទឹកក!»មូរ៉ា

«...»ថារ៉ាក់

«ថារ៉ាក់ឮបងនិយាយអត់?»មូរ៉ា ចាប់ផ្តើមមុខមាំហៅថារ៉ាក់ព្រោះរាល់ដងថារ៉ាក់មិនអញ្ចឹងទេ នាងសួរភ្លាមគេឆ្លើយភ្លាមទោះនៅឆ្ងាយពីគ្នាក៏ដោយ តែលើកនេះនៅក្បែរគ្នាសោះបែរជាគេធ្វើដូចមិនឮនាងសួរ

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now