ភាគ១៦
ស្របពេលនាយនរៈគេកំពុងតែពិបាកចិត្ត ភ្លាមនោះក៏មានសំឡេងមួយដូចទៅនឹងសំឡេងមូរ៉ាដែលហៅគេធ្វើឲ្យគេអាក់ការខូចចិត្តហើយក៏ងាកទៅមើល៖
«សិស្សច្បង...!»មូរ៉ា
នាយនរៈគេភ្ញាក់ផ្អើលផងអរផង នៅពេលដែលងាកទៅមើលទិសដៅដែលមានសំឡេងហៅគេនោះ គេក៏ឃើញថាមូរ៉ាដែលមានរបួសដៃនិងរបួសនៅលើកកំពុងតែឈរមើលមកគេ ទាំងមុខឆ្ងល់។
«សិស្សច្បងមកទីនេះធ្វើអី?»មូរ៉ា សួរទៅនាយនរៈស្របពេលនាយនរៈដើរយឺតៗមកជិតនាងហើយក៏ស្រាប់តែច្រវានាងយកទៅអោបទាំងមិននិយាយអីមួយម៉ាត់
មូរ៉ានាងនិយាយអីមិនចេញនោះទេ ព្រោះមិនដឹងថានាយនរៈគេគិតអីបានសុខៗមកអោបនាងចឹង នាងបានត្រឹមតែឈរស្ងៀមឲ្យគេអោប។
•ក្នុងផ្ទះមូរ៉ា
«សិស្សច្បង ញ៉ាំទឹកសិនទៅ!»មូរ៉ា និយាយបន្ទាប់ពីយកទឹកមួយកែវមកឲ្យនាយនរៈដែលកំពុងអង្គុយនៅតុញ៉ាំបាយក្បែរបង្អួច
«អរគុណ...»នរៈ និយាយហើយក៏លើកកែវទឹកមកផឹកទាំងមុខដូចជាធ្វើខ្លួនមិនត្រូវ
«សិស្សច្បងជាសាច់ញាតិជាមួយគ្រួសារសពនៅជិតផ្ទះខ្ញុំនេះមែនទេ?»មូរ៉ា
«អត់ទេ!»នរៈ ឆ្លើយទាំងមុខស្មើ
«ហាក!ហើយមិចសិស្សច្បងមកឈរយំនៅមុខរោងបុណ្យនោះចឹង?»មូរ៉ា
«គឺ...»នរៈ គេឆ្លើយមិនចេញនោះទេ ព្រោះថាគេយល់ច្រឡំថាផ្ទះនោះជាផ្ទះមូរ៉ាហើយគេកំពុងតែធ្វើបុណ្យសពឲ្យនាង
៊
ឃើញអាការៈនាយនរៈចឹងមូរ៉ានាងក៏ចាប់អារម្មណ៍ដឹងតែម្ដង ថាគេប្រាកដជាយល់ច្រឡំរឿងអី នាងក៏សួរគេបញ្ជាក់៖
«នេះកុំប្រាប់ថាសិស្សច្បងជឿលើPostដែលល្បីលើinternet នោះ ហើយគិតថាផ្ទះបុណ្យនោះជាផ្ទះខ្ញុំ?»មូរ៉ា
«ត្រូវហើយ!»នរៈ ឆ្លើយទាំងអៀនៗខ្លួន
មូរ៉ាឮចឹងហើយក៏អស់សំណើច ព្រោះមិនគិតថានាយនរៈនឹងជឿទៅលើPostលើបណ្ដាញសង្គមនោះទេ ព្រោះបណ្ដាញសង្គមឥឡូវpostខ្លះគឺគ្រាន់តែចង់បានចាប់អារម្មណ៍ឲ្យគេតាមដានហើយទៅFollow page គេនោះទេ។
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
