•ផ្ទះនាយនរៈ
គ្រួសារនាយនរៈក៏បានញ៉ាំបាយជុំគ្នាដូចធម្មតា តែថ្ងៃនេះមិនធម្មតាដោយសារតែឆដានាងបានមកញ៉ាំរួមតុជាមួយគ្រួសារនាយនរៈដែរ។ហើយនិយាយចុះនិយាយឡើងទើបដឹងថាឆដាជាបងប្អូនជីដូនមួយជាមួយនាយនរៈ៖
«បងនរៈ ខ្ញុំសុំសួរមួយបានទេ?»ឆដា សួរទៅនាយនរៈដែលកំពុងអង្គុយចុចទូរស័ព្ទនៅតុទល់មុខនាង
«សួរមក»នរៈ តបទាំងមិនដកភ្នែកពីទូរស័ព្ទ
«បងនិងស្រីម្នាក់ដែលគេpostនោះត្រូវជាអ្វីនឹងគ្នា?»ឆដា
«មិនដឹងថាឯងចង់និយាយពីម្នាក់ណាទេ»នរៈ
«ម្នាក់សិស្សថ្មីឈ្មោះមូរ៉ាដែលចូលរៀននៅសាលាអង់គ្លេសហើយដណ្ដើមតុបងនោះ»ឆដា
«ជាអ្នកស្គាល់គ្នាធម្មតា»នរៈ
«តែខ្ញុំគិតថាមិនធម្មតាទេ នាងតែងតែតាមបង បងមានរឿងដោយសារនាងពីរដងហើយ»ឆដា
«...»នរៈ
«បើបងមិនថាអី ចាំខ្ញុំជួយនាំនាងចេញឲ្យឆ្ងាយពីបង មិនឲ្យមកតាមរំខានបងទៀតទេ»ឆដា
នាយនរៈឮឆដានិយាយហើយ ក៏ដកខ្សែភ្នែកពីទូរស័ព្ទមកសម្លឹងមុខនាងទាំងមុខមាំ៖
«ឯងគិតថាគេគ្រប់គ្នាដែលមកក្បែរបងសុទ្ធតែចង់ទាក់ទងបងមែនទេ?»នរៈ
«...»ឆដា
«ក៏ព្រោះតែឯងគិតបែបនេះទើបពេលមានស្រីណាមកជិតបងតែងតែត្រូវពួកឯងថតរូបហើយយកទៅនិយាយវាយប្រហារគេទាំងដែលអ្នកខ្លះគេមិនទាំងដឹងអីផង»នរៈ
«ខ្ញុំធ្វើបែបនេះក៏ព្រោះតែចង់ការពារបង...»ឆដា
«ឯងគិតថាបងជាក្មេងដែលត្រូវការឯងតាមចាំការពារពីក្រោយមែន?ឯងធ្វើចឹងមានតែធ្វើឲ្យបងពិបាកទៅវិញទេ!»នរៈ
«...»ឆដា មុខស្អុយដូចត្រីប្រលាក់ហើយពេលនេះ
ភ្លាមនោះប៉ាម៉ាក់នាយនរៈក៏បានដើរមក រួចក៏និយាយទៅពួកគេទាំងពីរ៖
«ឆដាមិចធ្វើមុខចឹង កូនថាឲ្យប្អូនទៀតហើយមែន?»អ្នកស្រីណាលីន
«ជួបគ្នាលើកណាក៏មិនដែលឃើញត្រូវគ្នាដែរពួកឯង ឈ្លោះគ្នាតាំងពីតូចរហូតដល់ធំៗអស់ហើយក៏នៅតែមិនត្រូវគ្នា»លោកបុរិន្ទ
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
