អស់រយៈពេលជាច្រើនខែដែលថារ៉ាក់និងនាយនភាមិនបានជួបគ្នា។ដោយលើកនេះពួកគេទាំងពីរបានជួបគ្នាចៃដន្យនៅបណ្ណគារ ពួកគេក៏បានអង្គុយនិយាយគ្នាបានស្រួលបន្តិចទៅ។ឯនាយនភាវិញគេពិតជានឹកថារ៉ាក់ខ្លាំងណាស់ ភ្លាមៗគេរកពាក្យនិយាយទៅថារ៉ាក់មិនចង់បាន ព្រោះគេមិនដែលគិតថានឹងមានឱកាសជួបថារ៉ាក់ចៃដន្យបែបនេះ តែឥឡូវគេក៏រៀនធ្វើចិត្តបានធូរស្រាលជាងមុនដែរ៖
«មួយរយៈនេះប្អូនសុខសប្បាយទេ?»នភា សួរទៅថារ៉ាក់ទាំងញញឹមស្រាលៗតែក្នុងចិត្តពោពេញទៅដោយកង្វល់
«សុខធម្មតា»ថារ៉ាក់
«ចុះរឿងប្រឡងយ៉ាងមិចដែរ មើលមេរៀនច្រើនពិបាកមើលឬអត់?»នភា
«ពិបាកដែរ តែមិនអីទេ ព្រោះខ្ញុំបានត្រៀមចិត្តទុកមុនរួចហើយ!»ថារ៉ាក់
«បើចឹងល្អណាស់!»នភា
«...»ថារ៉ាក់
«...»នភា
ពួកគេស្ងាត់មួយសន្ទុះថារ៉ាក់ក៏សុំចេញទៅ ព្រោះគេគ្មានពាក្យអីនិយាយនោះទេ។ប៉ុន្តែនាយនភាក៏ឃាត់៖
«អាចនៅនិយាយជាមួយបងបន្តិចទៀតបានទេ?»នភា
«ខ្ញុំគ្មានអីនិយាយជាមួយបងទេ!»ថារ៉ាក់
«បងគ្រាន់តែចង់បានចម្លើយច្បាស់លាស់មួយ ហេតុអីបានជានៅសុខៗប្អូនមកសុំបងបែក?ដឹងអត់ថាបងស្រឡាញ់ប្អូនប៉ុណ្ណា?បងអាចបកស្រាយបាន ថារូបដែលប្អូនយកមកឲ្យបងមើលនោះ បងមិនដឹងថាបងធ្វើវានៅពេលណាទេ ចាប់តាំងពីបងទាក់ទងប្អូន មិនដែលមាបចិត្តគិតទៅដល់អ្នកផ្សេងទេ បងពិតជាពិបាកចិត្តណាស់ នៅពេលដែលពួកយើងល្អជាមួយគ្នាសុខៗ ប្អូនបែរជាដើរចេញទាំងមិនប្រាប់ហេតុផលច្បាស់លាស់»នភា និយាយទាំងមុខកើតទុក្ខ
« ពេលនេះបងនៅនិយាយថាបងស្រឡាញ់ខ្ញុំខ្លាំង ចុះ១ឆ្នាំ ២ឆ្នាំ ១០ឆ្នាំ ទៅមុខទៀត បងជួបមនុស្សជាច្រើន បងច្បាស់ឬអត់ ថាបងនៅស្រឡាញ់ខ្ញុំ?»ថារ៉ាក់
«...»នភា
«មនុស្សដែលខ្ញុំស្រឡាញ់គឺជាមនុស្សច្បាស់លាស់ម្នាក់ ព្រោះខ្ញុំស្រឡាញ់អ្នកណាគឺច្បាស់លាស់ជាមួយអ្នកហ្នឹង បើបងច្បាស់លាស់មែន បងប្រាកដជាឆ្លើយនឹងសំណួរខ្ញុំបានហើយ»ថារ៉ាក់ ក៏និយាយចុងក្រោយ
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
