ភាគ២០ ~ល្អក់កករ~

181 24 2
                                        


    ពីមួយថ្ងៃទៅមួយថ្ងៃ មូរ៉ានាងកាន់តែប្រែទៅៗ ប្រែពីមនុស្សលេងច្រើនមកជាមនុស្សស្ងប់ស្ងាត់ ព្រោះតែនាងត្រូវធ្វើការជាច្រើនកន្លែងហត់នឿយក៏ខ្លាំងជាងមុន ដូច្នេះគ្មានកម្លាំងនឹងលេងសើចសប្បាយដូចនេះឡើយ ទាំងនេះក៏ដើម្បីតែសន្សំលុយដើម្បីទៅលស់ផ្ទះនាងមកវិញ។នាងធ្វើការផង រៀនផង កុំថាឡើយដេកគ្រប់គ្រាន់ សូម្បីតែបាយក៏មិនបានគ្រប់គ្រាន់ដែរ។

•ហាងនាយនភា

«អ៎េ!មូរ៉ា បាត់ទៅណាយូរម្ល៉េះមិនដែលឃើញមកចឹង?»នភា សួរទៅមូរ៉ា បន្ទាប់ពីឃើញនាងដើរចូលមកក្នុងហាងគេទាំងមុខស្ងួត

«ខ្ញុំរវល់នឹងណា!»មូរ៉ា ឆ្លើយទាំងញញឹមមិនស្ងួត

«ហើយចឹង ឈប់រៀនអង់គ្លេសហើយមែន?»នភា

«ឥឡូវនេះខ្ញុំចង់សម្រាកសិន បើខ្ញុំទំនេរពេលណាខ្ញុំនឹងទៅរៀនវិញហើយ!»មូរ៉ា

«អ៎!បើចឹងល្អណាស់ ព្រោះនរៈគេចាំមើលផ្លូវប្អូនរាល់ថ្ងៃ»នភា និយាយទាំងភ្លេចខ្លួន

«ច៎ា?»មូរ៉ា

«អរ...បងចង់សួរថាប្អូនមកនេះត្រូវការទិញអ្វីដែរ?»នភា និយាយបង្វែរសាច់រឿង

    មូរ៉ានាងក៏ប្រាប់ទៅថានាងមកទីនេះដើម្បីទិញរបស់អី។នាយនភាក៏ដើរទៅរករបស់ដែលមូរ៉ាចង់ទិញ ស្របពេលកំពុងចាំនាយនភា មូរ៉ានាងក៏ស្រាប់តែក្រឡេកទៅមើលអេក្រង់ទូរស័ព្ទរបស់នាយនភាដែលកំពុងបើកចោលដោយចៃដន្យ នាងក៏ឃើញរូបថារ៉ាក់និងនាយនភាអ្នកទាំងពីរថតជាមួយគ្នាយ៉ាងជិតស្និទ្ធ លើសពីអ្នកស្គាល់គ្នាធម្មតា។មូរ៉ានាងក៏កាត់ន័យយល់តែម្ដង ទង្វើពួកគេកន្លងមកដូចចម្លែកនាងសង្ស័យយូរហើយ។

   នាងក៏ចេញពីហាងនាយនភាដោយមិនប្រាប់គេមួយម៉ាត់ ធ្វើឲ្យនាយនភាដែលកំពុងកាន់របស់ដែលនាងចង់ទិញមកឲ្យនោះ ឈរមើលនាងទាំងឆ្ងល់។

«យ៉ាងម៉េចចេះ ឬមួយគេប្ដូរចិត្តឈប់យកវិញ?»នភា

«Skip»

     មកដល់ផ្ទះមូរ៉ា នាងក៏ឆែកទូរស័ព្ទថារ៉ាក់មើល ក៏បានដឹងថា
ថារ៉ាក់បានទាក់ទងជាមួយនាយនភាតាំងពីពេលណាក៏មិនដឹងដែរ ដាក់Nicknameឲ្យគ្នាយ៉ាងSweet។ហើយនាងក៏ដឹងទៀតថាថ្ងៃដែលថារ៉ាក់ប្រាប់នាងថាទៅធ្វើកិច្ចការផ្ទះនៅផ្ទះមិត្តភក្តិមិនបានមកដេកផ្ទះវិញទុកឲ្យនាងនៅផ្ទះម្នាក់ឯងទាំងខ្លាចនោះ គឺគេទៅដេកផ្ទះនាយនភា។នាងក៏គិតកាលដែលថារ៉ាក់រៀនធ្លាក់លេខថ្នាក់ពិន្ទុ ក៏ដោយសារតែគេរវល់តែជាមួយនាយនភាទើបគ្មានពេលរៀន។

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now