ភាគ១៣ ~ដើមហេតុមកពី១០០ចប់~

223 21 0
                                        

___________

មូរ៉ានាងក៏បានមកបង់លុយឲ្យខាងសាលាថ្លៃនាងរៀន ដែលលើកនេះអ្នកគិតលុយក៏ឆ្ងល់ព្រោះតែមិនឃើញឈ្មោះលោកលីបង់លុយឲ្យមូរ៉ាទៀត៖

«លោកលីរវល់មែនទេ ទើបខែនេះប្អូនមកបង់ខ្លួនឯង?»អ្នកគិតលុយ

«ចាប់ពីពេលនឹងទៅឈ្មោះអ្នកបង់គឺជាខ្ញុំ លែងមានឈ្មោះគាត់ទៀតហើយ!»មូរ៉ា

អ្នកគិតលុយក៏រៀងឆ្ងល់ដែរ តែក៏មិនហ៊ានសួរនាំអ្វីច្រើនដែរ ក៏បន្តការងាររបស់ខ្លួនបន្ត។

«Skip»

•សាលារៀនគួរ

ដោយសារថ្ងៃនេះគ្រូមិនបានមកបង្រៀនទើបគ្រូពឹងឲ្យនាយនរៈជួយបង្រៀនសិស្សជំនួសគាត់ ព្រោះរាល់ដង ពេលគ្រូមិនមកនាយនរៈតែងតែបង្រៀនសិស្សទាំងអស់ក្នុងថ្នាក់ជំនួស ណាមួយសម្ថភាពនាយនរៈគេក៏ចេះគ្រាន់បើអាចបង្រៀនគេបានដែរ។ ឯសិស្សព្រមទទួលដៃ១០០ បន់ឲ្យតែនាយនរៈបង្រៀននោះទេ។

ខុសគេតែមូរ៉ា នាងមិនបានសប្បាយអរអីជាមួយគេនោះទេ ក៏ព្រោះតែនាងរវល់មើលមុខនាយនរៈហើយគិតមិនដឹងថាគិតអីបានជាភ្លឹករហូតដល់លីកានាងហៅ២-៣ដងទើបមូរ៉ាភ្ញាក់ខ្លួនមកវិះ៖

«ឯងកើតអី?»លីកា

«មែនតើ!ឃើញភ្លឹកៗតាំងពីចូលមក»ណានី

«គ្មានអីទេ គ្រាន់តែឃ្លានបាយ!»មូរ៉ា

«គ្រាន់តែឃ្លានបាយក៏Sadដែរ ទៅចាំចេញពីរៀនយើងនាំទៅញ៉ាំអី»ណានី

និយាយៗស្រាប់តែនាយនរៈដែលកំពុងពន្យល់នៅមុខក្ដារខៀនក៏បានហៅមូរ៉ា៖

«មូរ៉ា...ក្រោកឈរ!»នរៈ

សិស្សគ្រប់គ្នាក៏ស្ងាត់ ហើយក៏ងាកមកមើលមូរ៉ាគ្រប់គ្នា ឯមូរ៉ាក៏ក្រោកឈរទាំងឆ្ងល់ទាំងភ័យ៖

«មិញនេះខ្ញុំនិយាយពីអីខ្លះ?»នរៈ

លីកាក៏ជួយប្រាប់ តែនាយនរៈគេដឹងក៏ហៅមូរ៉ាឡើងមកមុខក្ដារខៀនតែម្ដង៖

«អាននិងបកពាក្យទាំងនេះឲ្យខ្ញុំស្ដាប់!»នរៈ និយាយទាំងមុខស្មើជាមួយខ្សែភ្នែកដ៏មុតទៅកាន់មូរ៉ាបន្ទាប់ពីនាងដើរមកជិតគេ

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now