*មកលើកនេះ ប្រហែលត្រូវបាត់2-3ខែម្ដងទៀតហើយ:)។តែអត់រត់ចោលទេ រវល់ចប់មកវិញហើយluv។*
•ផ្ទះមូរ៉ា
ស្របពេលអ្វីៗកំពុងតែល្អ ទាំងរឿងគ្រួសារ ទាំងរឿងការងារ រួមទាំងការសិក្សា មូរ៉ានាងរៀងអាចសប្បាយចិត្តជាងមុនបន្តិច ទោះមិនទាន់អាចលស់ផ្ទះមកវិញបាន តែយ៉ាងណានាងក៏អាចជួបជុំប៉ាកូននាងវិញដែរ។
ប៉ុន្តែទន្ទឹមនឹងការសប្បាយចិត្តនេះ មូរ៉ានាងក៏មានកូនចិត្តមួយដែលកង្វល់ ក៏ព្រោះតែមួយរយៈមកនេះ នាងសង្កេតឃើញថានាយនរៈហាក់ដូចជាកំពុងគេចមុខពីនាង។នាងក៏មិនដឹងថាហេតុអីដែរ ចង់សួរនាំតែមិនហ៊ាន បានត្រឹមតែយកមកនិយាយជាមួយមិត្តនាង៖
«ក្រែងលោគាត់មិនបានឃើញឯងទេដឹង»លីកា
«យើងមិនដឹងទេ តែយើងមានអារម្មណ៍ថាពេលខ្លះគាត់ឃើញយើង តែគាត់ធ្វើមិនឃើញ!»មូរ៉ា និយាយទាំងមុខស្ងួត
«តិចគាត់ឮឯងសារភាពថ្ងៃមុន ហើយគាត់គេចពីឯងព្រោះគាត់មិនស្រឡាញ់ឯងទេដឹង»ណានី និយាយទាំងសង្ស័យ
លីកាឮណានីនិយាយចឹង ក៏វៃដៃនាងឲ្យដឹងខ្លួន ព្រោះលីកានាងមើលទឹកមុខមូរ៉ាពេលស្ដាប់ណានីនិយាយហើយហាក់ដូចជាមិនសប្បាយចិត្ត។
«បើគាត់ឮមូមូនិយាយ ហើយគាត់គ្មានចិត្តស្រឡាញ់មូមូ គាត់ប្រាកដជាប្រាប់មូមូតាមត្រង់ ព្រោះមើលទៅគាត់មិនមែនជាមនុស្សដែលគេចវេសទេ!»លីកា និយាយបន្លប់ទាំងលួចមើលទឹកមុខមូរ៉ាដោយប្រយ័ត្នប្រយែង
_______
[ក្នុងឆាត]
«សិស្សច្បងទំនេរឬអត់?ខ្ញុំចង់ជួបសិស្សច្បងនិយាយរឿងខ្លះ!»មូរ៉ា
«មិនទំនេរទេ»នរៈ
«ចឹងថ្ងៃណាសិស្សច្បងទំនេរ?ខ្ញុំអាចចាំបាន»មូរ៉ា
«មិនដឹងទេ មិនបាច់ចាំទេ»នរៈ
បន្ទាប់ពីផ្ញើសារមករួច នាយនរៈក៏បានបិទOnlineភ្លាម។ហើយការឆ្លើយតបលើកនេះវាខុសពីរាល់ដង គេឆ្លើយបែបព្រងើយកន្តើយមិនសូវខ្វល់ ដូចជាត្រឡប់ទៅពេលដែលគេទើបស្គាល់គ្នាជាមួយនាងដំបូងអញ្ចឹង។
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
