ភាគ១ ~ក្មេងឈ្លើយ~

991 35 6
                                        


*អាធ្យាស្រ័យទុកជាមុនចំពោះអក្ខរាវិរុទ្ធ*

Note:សម្រាប់មួយភាគនេះបានកែសម្រួលសារថ្មីឡើងវិញ តែកែដោយបន្ថែមអត្ថន័យនោះទេ មិនបានលុបពាក្យឬឃ្លាណាមួយចេញឡើយ។

ធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាង ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែបើជាការពិតតើវាគួរឲ្យរំភើបនិងភ្ញាក់ផ្អើលប៉ុណ្ណានៅពេលដែលដឹងថាមនុស្សដែលយើងលួចស្រឡាញគេចាប់អារម្មណ៍យើងមុនយើងចាប់អារម្មណ៍គេទៀតនោះ?

•Supermakert

ក្នុងហាងមានភ្ញៀវប្រុសស្រីជាច្រើនដែលកំពុងដើរShopping ហើយហាងនេះក៏មានសេវាកម្មជួសជុលផងដែរ បើសិនជាឥវ៉ាន់ដែលទិញពីហាងនេះហើយ ប្រើខូចមុនការធានាយកមកគេជួសជុលឲ្យដោយមិនគិតប្រាក់ឬប្ដូរថ្មីឲ្យតែម្ដង។

ដូចជានៅពេលនេះមានភ្ញៀវម្នាក់ដែលជានារីវ័យក្មេងមានសក់ខ្មៅវែងប្រាស្មាចងទៅក្រោយបែបសាមញ្ញធម្មតា ស្ពាយកាតាបពីក្រោយពណ៌ខ្មៅស្លៀកពាក់ឯកសណ្ឋានជានិស្សិតមុខគួរឲ្យស្រឡាញ់ថ្ពាល់ប៉ោងៗក្រហមព្រឿងៗគួរឲ្យចង់ក្ដិច បានចូលមកក្នុងហាងហើយក៏សួររកម្ចាស់ហាងតែម្ដង៖

«សួរស្តីបង!ខ្ញុំមករកម្ចាស់ហាង»មូរ៉ា និយាយទៅកាន់បុគ្គលិកហាង

បុរសម្នាក់នៅពេលឮចឹងក៏ងាកមកមើលភ្លាមហើយគ្រាន់តែឃើញមុខនារីនោះក៏រត់មករកនាងទាំងញញឹម ដោយមិនខ្វល់ឡើយថាមានគេកំពុងតែអង្គុយចាំគេជួសជុលរបស់ឲ្យ៖

«បាទៗបងនៅទីនេះ ប្អូនមានការអីដែរបាទ?»នភា(ម្ចាស់ហាង)

នភានិយាយទាំងញញឹមស្រស់សម្ដីផ្អែមបែបញ៉ែញ៉ង តែមូរ៉ាតបទាំងមុខស្មើទៅវិញ៖

«កូនកង្ហារនេះខ្ញុំខំចាំជិតមួយអាទិត្យទើបបាន តែពេលបានទៅខ្ញុំប្រើមិនកើតនោះទេ»មូរ៉ា នាងនិយាយទាំងលើកូនកង្ហារដៃពណ៌ទឹកសមុទ្រស្រាលៗនិងមានម៉ូតជាកូនត្រចៀកនៅពីលើយ៉ាងCuteឲ្យម្ចាស់ហាងមើល

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now