ភាគ១៧ ~ស្រពិចស្រពិល~

210 19 8
                                        

•ផ្ទះមូរ៉ា

មូរ៉ាមកដល់ផ្ទះក៏ឃើញលោកលីកំពុងតែអង្គុយនៅក្នុងផ្ទះ ហើយក៏ក្រោកយ៉ាងប្រញាប់មកសួរនាងបន្ទាប់ពីឃើញនាងមកដល់៖

«មូរ៉ា តើឯងមិនអីទេហ៎េស?!»លោកលី ក្រោកដើរទៅនិយាយជាមួយមូរ៉ាទាំងទឹកមុខបារម្ភ តែមូរ៉ាកុំថាឡើយតបសូម្បីតែងាកមើលមុខគាត់នាងមុនងាកផង

«លោកមកទីនេះធ្វើអី?»មូរ៉ា

«គឺប៉ាបារម្ភពីឯង!»លោកលី

«បោះបង់ខ្ញុំចោលជាច្រើនឆ្នាំ លោកទើបតែមកបារម្ភឥឡូវនេះ?»មូរ៉ា ងាកមកសួរលោកលីទាំងអស់សំណើចព្រោះតែហួសចិត្តដែលឮលោកលីនិយាយថាបារម្ភនាងទាំងដែលកន្លងមកគាត់មិនទាំងខ្វល់ពីនាងផង

«...»លោកលី មុខក្រៀមក្រំអោនមុខចុះ

«បើលោកគ្រាន់តែមកមើលថាខ្ញុំស្លាប់ឬនៅ ឥឡូវខ្ញុំប្រាប់លោកឲ្យដឹង ថាខ្ញុំមិនទាន់ស្លាប់ទេ បើខ្ញុំចង់ស្លាប់ខ្ញុំស្លាប់បីបួនតហើយ លោកក៏មិនខ្វល់ដែរ ឥឡូវធ្វើដូចកាលមុនទៀតទៅ គឺមិនខ្វល់ពីអ្វីទាំងអស់ ខ្វល់តែពីការងារលោកទៅ!»មូរ៉ា

«សុំទោស...កន្លងមកប៉ាមិនបានបំពេញតួនាទីជាប៉ាដ៏ល្អ លើកនេះប៉ាគ្រាន់តែចង់មកមើលឯង ប៉ាពិតជាបារម្ភពីឯងមែន!»លោកលី

«លោកគ្មានសិទ្ធិមកបារម្ភខ្ញុំទេ ហើយខ្ញុំក៏មិនត្រូវការ!»មូរ៉ា

«...»លោកលី

ថារ៉ាក់ដែលឈរក្បែរមូរ៉ាក៏គេមិនហ៊ាននិយាយអីដែរ ព្រោះដឹងទោះនិយាយឥឡូវនេះក៏គ្មានបានការអីដែរ។ទាល់តែលោកលីត្រឡប់ទៅវិញបាត់ ហើយមូរ៉ារៀងត្រជាក់ចិត្តទើបគេនិយាយ៖

«បងស្រី បងកុំខឹងប៉ាអី គាត់មកនេះគឺបារម្ភពីបងពិតមែន!»ថារ៉ាក់

«...»មូរ៉ា មិនមាត់បន្តចុចកំព្យូទ័រ

«ថ្ងៃមុនខ្ញុំបានទៅផ្ទះគាត់មើល ឃើញមនុស្សជាច្រើនអ្នកកំពុងរើឥវ៉ាន់មានតម្លៃចេញពីក្នុងផ្ទះគាត់ និងមានពួកអ្នកទារបំណុលបានមកទារគាត់ជាច្រើនអ្នកដូចគ្នា មើលទៅគាត់ដូចជាក្ស័យធន់ពិតមែន!»ថារ៉ាក់

«ឯងនៅក្មេង ឯងមិចនឹងដឹងច្បាស់ពីល្បិចគាត់ គាត់ចង់ឲ្យឯងឃើញអីគិតអីបានទៅតាមគាត់ចង់បានទាំងអស់ ឯងគិតអ្ហ៎ែថាមនុស្សដូចគាត់អស់ផ្លូវដើរ?»មូរ៉ា ងាកមកនិយាយទៅថារ៉ាក់ទាំងអារម្មណ៍នៅម៉ូម៉ៅនៅឡើយ

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now