•ហាងនាយនភា
នាយនរៈគេក៏មកលេងហ្គីតានៅហាងនាយនភាដូចរាល់ដង តែលើកនេះនាយនភាមកសួរដេញដោលគេចម្លែកខុសពីរាល់ដង៖
«រូបនេះរតនាផ្ញើឲ្យយើង ឯងមានអីបកស្រាយទេ?»នភា សួរទៅនាយនរៈបន្ទាប់ពីគេលើកទូរស័ព្ទដែលមានរូបនាយនរៈកំពុងលាងរបួសឲ្យមូរ៉ានៅហាងនាយរតនា
«គ្មានទេ!»នរៈ ឆ្លើយមិនទាំងងាកមើលថានាយនភាយករូបអីមកឲ្យគេមើលផង
«បាន!ចាំយើងផុសសួរFanស្រីៗឯងក៏បានដែរ»នភា និយាយគំរាម
«...»នរៈ អត់ខ្វល់លេងហ្គីតាបន្ត
នាយនភាឃើញថានាយនរៈមិនខ្វល់ឌឺគេចឹង ធ្វើឲ្យគេគ្រឺតមែនទែនសឹងតែចុចបង្ហោះរូបទៅហើយ តែគេចុចលលេងក៏ច្រឡំដៃចុចបង្ហោះមែនទែន។គេក៏ប្រញាប់ប្រញាល់លុបវិញ តែរូបមិនទាន់ផុសផងលុបយ៉ាងមិច?គេក៏ព្យាយាមបិទអ៉ីនធើណេតទូរស័ព្ទគេ។
ទីបំផុតគេក៏ចុចបិទបានសម្រេចក៏រៀងធូរទ្រូង តែគេភ្លេចថាគេលេងwifiទោះបិទអ៉ីនធើណេតក៏សេវានៅតែដើរ ចុងក្រោយក៏រូបផុសរួចរាល់ ចៃដន្យល្អទៀតនោះទូរស័ព្ទគេក៏រលត់ថ្មល្មម ធ្វើឲ្យគេមិនអាចលុបរូបបានឡើយ។
«ហ៊ឺយ...!ដឹងតែផ្អើលហើយអញអើយ...»នភា និយាយទាំងគេកំពុងតែប្រញាប់ប្រញាល់យកទូរស័ព្ទទៅសាកថ្ម
ឯនាយនរៈវិញគេក៏ឃើញអាកប្បកិរិយាស្លន់ស្លោរបស់នាយនភាដែរ តែគេមិនបានចាប់អារម្មណ៍អីច្រើននោះទេ ក៏បន្តលេងហ្គីតាបន្តទៀត។
______
នាយនរៈក៏មកបង្រៀនមូរ៉ាតាមធម្មតាមដោយលើកនេះមូរ៉ានាងបានអានឲ្យនាយនរៈស្ដាប់ ពេលអានរួចមូរ៉ានាងក៏សួរទៅនាយនរៈ៖
«យ៉ាងដែរសិស្សច្បង?បានប៉ុន្មានពិន្ទុដែរ?»មូរ៉ា
«មិនរលូន តុងក៏មិនសូវល្អ សម្លេងនៅញ័រៗ មិនជឿជាក់ តែក៏គ្រាន់ជាងពេលដំបូង 5/10 ជាប់!»នរៈ
«សិស្សច្បងមានន័យថាមិច?»មូរ៉ា
«មានន័យថាខ្ញុំនឹងបង្រៀននាងតទៀត»នរៈ
មូរ៉ាឮហើយពិតជាសប្បាយចិត្តមែនទែន ក៏និយាយច្រើនមែនទែនទៅនាយនរៈមានទាំងអរគុណផង សន្យាផងថាខំរៀន ឯនាយនរៈវិញធ្វើធម្មតា តែក្នុងចិត្តមិនដឹងថាធម្មតាដែរឬអត់ទេ។
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
