ថ្ងៃថ្មីមូរ៉ាក៏បានមករកនរៈដល់ជាន់ដែលគេរៀន តែមិនទាន់បានជួបនាយនរៈភ្លាមៗនោះទេក៏ព្រោះតែគេមិនទាន់ចេញរៀន។
មួយសន្ទុះក្រោយមកនាយនរៈក៏បានចប់ម៉ោងរៀនហើយក៏ដើរចេញមកខាងក្រៅ ក៏ឃើញមូរ៉ាឈរនិយាយរាក់ទាក់និងចុះហត្ថលេខាផង ថតរូបផង ជាមួយអ្នកគាំទ្ររបស់នាងដែលរោមនាងឡើងជិត។
នាយនរៈឃើញចឹងក៏ដើរចេញ ចៃដន្យមូរ៉ានាងក្រឡេកឃើញក៏ប្រញាប់លាអ្នកគាំទ្រនាងទាំងអស់ចេញមកតាមនាយនរៈ។នាងស្រែកផងរត់ផងជាមួយជើងដ៏ខ្លីរបស់ដេញតាមពីក្រោយនាយនរៈដែលមួយជំហានៗរបស់គេគឺវែងខ្លាំងណាស់។
ដោយសារអាណិតមិនដាច់ចិត្តពីមូរ៉ា នាយនរៈក៏បានឈប់ដើរបន្តទៀតធ្វើឲ្យមូរ៉ារត់ជ្រុលចាប់ហ្វ្រាំងមិនទាន់មកបុកខ្នងគេពីក្រោយ។ពេលនាយនរៈងាកមកនាងក៏ថាឲ្យគេ៖
«នេះខ្ញុំខំមករកសិស្សច្បងដល់ថ្នាក់រៀន ហើយសិស្សច្បងធ្វើចរិកចឹងដាក់ខ្ញុំមែនទេ?»មូរ៉ា និយាយទាំងដកដង្ហើមមិនចង់ដល់គ្នានៅពេលតាមនាយនរៈទាន់
«នាងមករកខ្ញុំឬមកបង្ហាញប្រជាប្រិយភាពរបស់នាងឲ្យFan Fanនាងដឹង?»នរៈ
«ខ្ញុំមិចដឹងថានៅទីនេះមានFanខ្ញុំច្រើនដល់ម្លឹងទៅ?»មូរ៉ា
«ចុះនាងមករកខ្ញុំមានការអី?»នរៈ
«គឺខ្ញុំចង់ឲ្យសិស្សច្បងជួយបង្រៀនខ្ញុំម្ដងទៀត លើកមុនខ្ញុំខឹងមួយឆាវនិយាយផ្ដេសផ្ដាស សូមសិស្សច្បងកុំប្រកាន់អីណ៎ា...»មូរ៉ា និយាយហើយក៏សើចដើម្បីលួងចិត្តនាយនរៈ
«ខ្ញុំគ្មានពេលទេ!»នរៈ
«សិស្សច្បង...ខ្ញុំសុំអង្វរក៏បានដែរណា រាល់ថ្ងៃនេះខ្ញុំវេទនាណាស់ មេរៀនខ្ញុំសុទ្ធតែអង់គ្លេស ពេលគ្រូដាក់ Asigmentឲ្យខ្ញុំម្ដងៗ ខ្ញុំពិបាកយល់និងពិបាកធ្វើណាស់!គ្រប់មុខវិជ្ជាខ្ញុំអន់តែភាសាអង់គ្លេសនេះមួយទេ!»មូរ៉ា
«ចុះតាំងពីក្មេងមកហេតុអីនាងមិនប្រឹងរៀន?ឪពុកម្ដាយនាងក៏ជាអ្នកមានដែរ នាងក៏មិនរវល់ធ្វើការអីដែរ ពេលនាងមានច្រើនណាស់ ហេតុអីនាងមិនរៀន?ហើយខ្ញុំជួយនាងតើខ្ញុំបានប្រយោជន៍អី?នេះខ្ញុំត្រូវយកពេលវេលាខ្ញុំទៅចំណាយជាមួយមនុស្សដែលខ្ញុំមិនស្គាល់ដូចនាង?»នរៈ
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
