ភាគ៦ ~ព្រមជួយបង្រៀន~

213 24 10
                                        

~ពេលព្រឹក~

នាយនរៈគេក៏ដើរមកអង្គុយជាមួយមិត្តគេពីរបីនាក់ទៀតដែលកំពុងអង្គុយនៅខាងមុខអគារគេរៀន ដោយមិនខ្វល់ថាមានស្រីៗជាច្រើនកំពុងតែរំភើបរំជើបរជួលជាមួយគេ៖

«ពួកឯងកំពុងមើលអី?»នរៈ សួរព្រោះគេឆ្ងល់ដោយសារឃើញមើលទៅដូចជក់ចិត្តពេក

«គឺយើងមើលវីដេអូមូរ៉ាទើបPostនឹងណា យើងជាអ្នកគាំទ្ររបស់នាង»នភា

មិត្តគេម្នាក់ទៀតក៏និយាយ៖

«យើងក៏ចឹងដែរ តែយើងមើលនាងញ៉ាំ10%ទេ ឯ90%ទៀតគឺយើងមើលមុខនាង មនុស្សស្អីស្អាតគ្មានកន្លែងទាស់ចឹង»ឈុន

«អឺ!សំខាន់នាងមករៀនសកលជាមួយយើងទៀត ឮថារៀនច្បាប់ទៀតផង យើងពិតជាចង់ឃើញនាងនៅខាងក្រៅណាស់ថាស្អាតដូចក្នុងវីដេអូប៉ុន្មានភាគរយ!»សក្ដា

«ន៎ែ!ស្អាតលើសវីដេអូទៀតអញប្រាប់ នាងជាម៉ូយនៅហាងអញ សំខាន់រួសរាយសាហាវណាស់អញនិយាយមែន»នភា និយាយឆ្លើយតបភ្លែតទៅពួកគេទាំងពីរនាក់

«មែន?ហីមិចមិនប្រាប់អញផង»សក្តា

«អញវាភ្លេច...តែចាប់ពីម៉ោងនឹងទៅពួកឯងដឹងហើយ តែកុំទៅរញ៉េរញ៉ៃហាងអញប្រយ័ត្នម៉ែអញបញ្ចោទៅ»នភា

ពួកគេក៏នាំគ្នាមើលវីដេអូតទៀត ហើយក៏នាំគ្នានិយាយតទៀត ដែលមាននាយនរៈជាអ្នកចាំស្ដាប់។ដែលវីដេអូមូរ៉ានាងទើបផុសក្នុងផេកនាងនោះគឺជាវីដេអូដែលនាងទៅញ៉ាំអីជាមួយមិត្តៗនាងនៅក្បែរសាលានោះឯង។

«មើលទៅគេមានបុណ្យវាសនាខ្ពស់ណាស់ហើយ ព្រោះកើតមកបានទាំងព្រម ទាំងសម្រស់ ទាំងចំណេះដឹង ហើយគ្រួសារក៏មិនមែនជាអ្នកល្មមៗដែរមើលទៅ គ្រួសារនាងប្រាកដជាស្រឡាញ់មើលថែនាងខ្លាំងណាស់ហើយ»ឈុន

«អឺ!អញក៏គិតចឹងដែរ ព្រោះមើលទៅនាងដូចគ្មានឃើញផុសអីពាក់ព័ន្ធនឹងគ្រួសារឬរឿងអីពិបាកចិត្តឡើយ»សក្តា

«អញក៏គិតចឹងដែរ»នភា

នាយនរៈក៏លូកមាត់៖

«គេមិនផុសមិនមែនបានន័យថាគេមិនអីទេ គ្រាន់តែគេមិនចង់បង្ហាញឲ្យអ្នកដទៃដឹង»នរៈ

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now