•ហាងកាហ្វេ
មូរ៉ានាងក៏បានមកអង្គុយតុដែលនាងធ្លាប់អង្គុយជាមួយនាយនរៈកាលពីពីរថ្ងៃមុននោះក៏ឃើញនាយនរៈកំពុងតែអង្គុយផឹកទឹកតែមិនដឹងថាគេមកដល់តាំងពីពេលណាទេ។
នាយនរៈគេមិនមាត់ទេ តែគេដឹងថាមូរ៉ាប៉ុន្មានថ្ងៃនេះប្រហែលមិនបានដេកទេមើលទៅបានជាមកឃើញនាងស្ងាបរហូត ឯងភ្នែកស្លក់ៗដូចជក់XD៖
«សិស្សច្បងមកដល់យូរឬនៅ?»មូរ៉ា សួរទៅនាយនរៈស្របពេលដែលនាងអង្គុយចុះ
«មួយសន្ទុះហើយ...»នរៈ
«អរ...ចឹងខ្ញុំចាប់ផ្តើមអានហើយណា...»មូរ៉ា និយាយហើយក៏លើកក្រដាសរៀបអានតែនាយនរៈក៏និយាយ
«ឈប់!ទៅអង្គុយខាងក្នុងហាងទៅ ព្រោះខ្ញុំមានអារម្មណ៍ដូចជារងារ...»នរៈ និយាយរួចក៏ក្រោកដើរទៅក្នុងហាង
«រងារ?មេឃក្ដៅចង់ឆេះនឹង...គាត់ឈឺទេដឹង...»មូរ៉ា និយាយបន្ទាប់ពីងើបមើលមេឃឃើញពន្លឺថ្ងៃចាំងមកដែលមានចំហាយក្ដៅចង់ឆ្អិនតែនាយនរៈបែរជានិយាយថារងារទៅវិញ តែប្រហែលជាគេឈឺបានជាមានអារម្មណ៍ថារងារដូចនេះ នាងក៏ចេះតែទៅតាមទៅ ម្ចាស់មេក្រូថាមិចគឺចឹងហើយ
•ក្នុងហាង
មកដល់ក្នុងហាងហើយមូរ៉ានាងក៏ចង់ចាប់ផ្ដើមអានក្រដាសទៀត តែមិនទាន់បានអានផងនាយនរៈក៏ឲ្យនាងឈប់ព្រោះគេឃើញរបួសនៅនៅដៃនាងខាងស្ដាំ គេក៏សួរ៖
«ដៃនាងទៅត្រូវនឹងស្អីមក?»នរៈ
មូរ៉ាឮហើយក៏លើកដៃនាងរកមើលរបួសព្រោះនាងមិនដឹងថានាងមានរបួសនោះទេ។រកចុះរកឡើងក៏ឃើញចំហៀងកដៃ៖
«ហ្ហឹស?របួសពីកាល...?»មូរ៉ា និយាយទាំងឆ្ងល់ព្រោះនាងគ្មានអារម្មណ៍ថាឈឺអីបន្តិចសោះ
ឯនាយនរៈមិនមាត់អីទេក៏ដើរចេញទៅខាងក្រៅសំដៅទៅឡានគេ រួចក៏មកវិញជាមួយប្រអប់ពេទ្យមួយ៖
«សិស្សច្បងចង់ធ្វើអី?»មូរ៉ា
«នាងគិតថាខ្ញុំយកប្រអប់ថ្នាំមកឲ្យនាងមើលលេងមែន?»នរៈ
«អឺ...របួសប៉ុណ្ណឹងមិនអីទេ ខ្ញុំរបួសឡើងស៊ាំហើយ មិនលាបថ្នាំបិទស្អីទេលេបតែប្រេងកូឡា២-៣ថ្ងៃជាហើយ»មូរ៉ា
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
