ភាគ៣ ~នាយមុខងាប់~

258 28 4
                                        

•សកលវិទ្យាល័យ

ម៉ូរ៉ានិងមិត្តរបស់នាងកំពុងតែអង្គុយនិយាយគ្នា ពីរឿងថាត្រូវទៅថតវីដេអូនៅឯណាក៏ព្រោះតែម៉ូរ៉ានាងជាអ្នកថតវីដេអូដើរញ៉ាំម្ហូបតាមចិញ្ចើមផ្លូវជាមួយមិត្តៗនាង ដែលនាងមានផេកជាផ្លូវការមួយឈ្មោះ Chi~Food មានអ្នកតាមដាន៣០០ពាន់នាក់ជាងនៅលើFacebook៖

«មូមូ យើងឮថាម្ហូបនៅក្បែរសាលាយើងនេះឆ្ងាញ់ហើយធូរថ្លៃទៀត ទៅសាកអត់?»លីកា

«ត្រូវហើយ!យើងក៏ខានផុសវីដេអូមួយរយៈហើយដែរ»ម៉ូរ៉ា

«ចឹងចេញពីរៀនទៅសាកល្អទេ?»ណានី

«អូខេ...»ម៉ូរ៉ា

«អឺនិយាយចឹង យើងភ្លេចប្រាប់ថាសាលាអង់គ្លេសយើងរៀននឹង គេប្រឡងជំរួសសិស្សចេញខ្លះ ដោយសារតែសិស្សច្រើនពេកពិបាកគ្រប់គ្រងណាមួយក៏អស់ថ្នាក់ដាក់ដែរ តែរឿងនឹងមិនសូវសំខាន់ទេ អ្វីដែលសំខាន់គឺសិស្សស្រីខ្លះទៅមិនមែនដើម្បីរៀនទេ គឺដើម្បីទៅតាមមើលសិស្សប្រុសម្នាក់ដែលរៀនផ្នែកពេទ្យ ដោយសារពួកនាងលង់នឹងសិស្សប្រុសនោះ»ណានី

«ហើយម្នាក់ប្រុសនោះជាអ្នកណាអីក៏មានមន្តស្នេហ៍សម្បើមម្លេះ»ម៉ូរ៉ា

«ម្នាក់ដែលឯងទៅដណ្ដើមតុគេអង្គុយហើយឈ្លោះជាមួយគេនឹង»លីកា

ម៉ូរ៉ាឮហើយក៏ដូចជាចាប់អារម្មណ៍៖

«ម្នាក់នឹងហ៎េស?ន៎ែ!ឥឡូវគេឲ្យយើងយកស្បែកជើងគេទៅសម្អាតមួយទៀត ដោយសារកាលចេញពីរៀនអង់គ្លេសនោះយើងជាន់ស្បែកជើងគេប្រលាក់ ចរិតចឹងចេះតែស្រឡាញ់ដែរ»មូរ៉ា

«ឯងមិនដឹងទេថា ឥឡូវគេពេញនិយមមនុស្សប្រុសចរិតចឹង បែបIntrovert មិនសូវនិយាយ មុខកាចៗ ហើយសង្ហាផ្ដាច់ការដូចគេនេះ»លីកា

«ប្រហែលស្រីៗអស់នឹងមើលរឿងនិងអានប្រលោមលោកច្រើនពេកហើយមើលទៅ យើងមើលគ្មានឃើញគេនឹងល្អត្រង់ណាទេ មុខដូចខ្មោចងាប់ហើយរឹកម៉ាបេនទៀតចាញ់Eun wooខ្ញុំទេ ចេះយកលុយទៅចាយចោលដោយសារគេទៅកើត!»មូរ៉ា

«និយាយចុះនិយាយឡើងគេចមិនផុតពីលុយមែនឯងនេះ មួយខែតែ៤៥០ដុល្លាសោះរអ៊ូនោះរអ៊ូ»ណានី

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now