នាពេលព្រឹកម៉ូរ៉ាចេញពីផ្ទះក៏ឃើញថារ៉ាក់កាន់របស់ហូបជាច្រើនពីមុខផ្ទះដើរមករកនាង រួចគេក៏និយាយបន្ទាប់ពីមកជិតនាង៖
«នេះជារបស់ញ៉ាំដែលប៉ាគាត់ទិញមកឲ្យពួកយើង ហើយមីងម៉ាល័យគាត់ជាអ្នកយកមកឲ្យគាត់ទើបតែទៅវិញមិញនេះទេ»ថារ៉ាក់
«ឯងទៅស្និតស្នាលជាមួយពួកគេតាំងពីពេលណា?បានជាទទួលរបស់គេពេញដៃទាំងមិនគិតអីសោះចឹង?»មូរ៉ា និយាយទៅថារ៉ាក់ទាំងមុខមាំ
«គឺគាត់ខំទិញនឹងយកមកឲ្យហើយ ខ្ញុំមិនទទួលមិនកើតនោះទេ»ថារ៉ាក់ និយាយទាំងខ្លាចមូរ៉ាខឹង
«បងយកញ៉ាំខ្លះទៅ ខ្ញុំញ៉ាំម្នាក់ឯងមិនអស់នោះទេ»ថារ៉ាក់
«ជារឿងរបស់ឯងព្រោះឯងជាអ្នកទទួល បើញ៉ាំមិនអស់បោះចោលទៅ»មូរ៉ា និយាយហើយក៏ឡើងជិះមូតូបាត់ទៅ ទុកឲ្យថារ៉ាក់នៅជ្រួញចិញ្ចើមពិបាកចិត្តតែឯងព្រោះមិនដឹងថាត្រូវធ្វើយ៉ាងចំពោះរបស់ទាំងនេះ
«Skip»
មូរ៉ានាងក៏បានមកកន្លែងបង់លុយថ្លៃសាលា៖
«សួស្ដីបង!ខ្ញុំនិសិ្សតឆ្នាំទី១ផ្នែកនីតិសាស្រ្តអគារDជាន់ទី៣បន្ទប់លេខ២ ឈ្មោះម៉ូរ៉ាមកបង់ប្រាក់សម្រាប់ខែនេះ»មូរ៉ា
«ប្អូនត្រកូលលីមែនទេ?»អ្នកគិតលុយ
«ច៎ា...»មូរ៉ា ឆ្លើយទាំងមិនចង់ឆ្លើយ
«អាណាព្យាបាលប្អូនឈ្មោះឈិន លីបានបង់ឲ្យប្អូនរួចហើយ»អ្នកគិតលុយ
«...»មូរ៉ា
«នេះអាណាព្យាបាលប្អូនបង់ឲ្យប្អូនប៉ុន្មានខែហើយមិចបានប្អូនមិនដឹងចឹង?ឬគាត់មិនបានប្រាប់ប្អូន?»អ្នកគិតលុយ
«ច៎ា!»មូរ៉ា
«ប្រហែលជាលោកលីគាត់រវល់ហើយបានជាមិនបានប្រាប់ តែគាត់ជាប៉ាដ៏ល្អទោះរវល់យ៉ាងណាក៏មិនភ្លេចកូន នៅតែបង់ប្រាក់ឲ្យកូនរៀនជារៀងរាល់ខែដោយមិនយឺតយ៉ាវ ពិតជាច្រណែនប្អូនណាស់ដែលមានប៉ាល្អដូចលោកលី»អ្នកគិតលុយ និយាយទាំងញញឹមតែមូរ៉ាវិញមុខស្មើតែម្ដងបញ្ជាក់ថានាងមិនរីករាយជាមួយនោះទេ
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
