ដោយសារមានរឿងជាច្រើននៅក្នុងខួរក្បាលនាងធ្វើឲ្យនាងមិនចាប់អារម្មណ៍នឹងអ្វីជុំវិញខ្លួនភ្លឹកគិតពីរឿងទាំងនេះ មូរ៉ានាងក៏បានដើរឆ្លងផ្លូវដោយភ្លេចមើលភ្លើងសញ្ញាដែលជាអតិភាពសម្រាប់រថយន្តធ្វើដំណើរ។នាងក៏ត្រូវឡានពណ៌សមួយគ្រឿងបើកមកបុកមួយទំហឹង ធ្វើឲ្យនាងដេកដួលលើថ្នល់គឺដេកនៅក្នុងថ្លុកឈាម។នាងក៏បានក្អួតឈាមចេញតាមមាត់នាង ព្រមទាំងក្បាលនាងក៏មានហូរឈាមចេញមកយ៉ាងច្រើនដូចគ្នា។ឯមនុស្សជាច្រើននាក់ក៏បានមកមើល និងអ្នកខ្លះប្រញាប់ប្រញាល់ខលហៅឡានពេទ្យ ព្រោះសភាពមូរ៉ាគឺពិតជាធ្ងន់ធ្ងរខ្លាំងណាស់។នៅវិនាទីចុងក្រោយដែលនាងនៅដឹងខ្លួន នាងក៏បានគិតដល់អនុស្សាវរីយ៍ ជាច្រើនជាមួយមនុស្សដែលនាងស្រឡាញ់ មានមិត្តភក្តិសម្លាញ់នាងទាំងពីរនាក់ មានប្អូនប្រុសនាង និងចុងក្រោយគឺនាយនរៈ។ទោះនាងដឹងថាគេមិនបានស្រឡាញ់នាង តែនាងពិតជាសប្បាយចិត្តដែលកន្លងមកគេបានធ្វើល្អជាមួយនាងជាច្រើន មួយរយៈពេលដែលនាងស្គាល់គេ នាងពិតជារីករាយខ្លាំងណាស់។បន្ទាប់មកនាងក៏ញញឹមរួចបិទភ្នែកទៅស្របពេលទឹកភ្នែកនាងក៏បានស្រក់ចុះដូចគ្នា។
________
ត្រឡប់មកបច្ចុប្បន្នវិញ និយាយពីលោកលីចាប់តាំងពីមូរ៉ាកើតហេតុមក គ្រប់ពេលដែលគាត់មកមើលមូរ៉ានៅមន្ទីពេទ្យគាត់តែងតែទប់ទឹកភ្នែកមិនចង់ជាប់ ដោយសារអាណិតកូន ហើយគាត់នៅតែបន្ទោសខ្លួនឯង ព្រោះបើគាត់មិនកុហកនាង ក៏គ្មានជម្លោះធ្វើឲ្យនាងរត់ចេញពីផ្ទះ ហើយមកជួបគ្រោះថ្នាក់ ត្រូវដេកលើគ្រែពេទ្យទាំងឈឺចាប់ចឹងដែរ។
លោកក៏ញញឹមទាំងទឹកភ្នែកនៅពេលដែលស្រម៉ៃទៅដល់ពេលមួយដែលមូរ៉ាចាប់ផ្តើមហៅលោកថាប៉ាជាលើកដំបូងបន្ទាប់នាងឈប់ហៅគាត់អស់រយៈពេល១២ឆ្នាំ។ ពេលនាងហៅគាត់ថាប៉ាម្ដងទៀត គាត់ពិតជាសប្បាយចិត្តណាស់ និងកាន់តែរីករាយនៅពេលឃើញស្នាមញញឹមរបស់នាង។ ប៉ុន្តែពេលនេះគ្រប់ពេលគាត់ឃើញនាង បានត្រឹមតែឃើញមុខដ៏ស្លេកស្លាំងរបស់នាង និងខ្លួនប្រាណដែលគ្មានវិញ្ញាណដេកតែលើគ្រែពេទ្យ។
ចំណែកណានីនិងលីកាក៏ឧស្សាហ៍មកមើលម៉ូរ៉ាដែរ ប៉ុន្តែទាំងពីរនាក់មកម្ដងណាក៏សឹងតែទប់ទឹកភ្នែកមិនជាប់ដែរ ព្រោះមិត្តភក្តិធ្លាប់តែសកម្មជាមួយគ្នា ប៉ុន្តែឥឡូវបែរជាមានម្នាក់មកដេកលើគ្រែពេទ្យស្ងៀមបែបនេះ ពួកគេធ្វើចិត្តមិនបានឡើយ ព្រោះឃើញមុខម៉ូរ៉ាពេលណា អនុស្សាវរីយ៍ពួកគេកន្លងមកទាំងប៉ុន្មានក៏ផុសមកព្រមគ្នា។
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគបញ្ចប់ ~ការពិត~
Start from the beginning
