ភាគបញ្ចប់ ~ការពិត~

Start from the beginning
                                        

«អ្វីក៏ដោយឲ្យតែចាប់ផ្ដើមលឿន វាក៏បញ្ចប់លឿនដែរ!»ថារ៉ាក់ និយាយចប់ក៏ដើរចេញ

     នាយនភាបានត្រឹមតែសម្លឹងមើលការចាកចេញរបស់ថារ៉ាក់ ទាំងសោកសៅ។គេក៏មិនយល់ដែរ គេនិយាយថាគេស្រឡាញ់ថារ៉ាក់ខ្លាំង ប៉ុន្តែពេលឮសំណួរថាអនាគតទៅគេច្បាស់លាស់ឬអត់ គេបែរជាឆ្លើយមិនចេញមដឹងត្រឹមតែថា ក្នុងចិត្តគេឥឡូវនេះគឺស្រឡាញ់ថារ៉ាក់មែន។

   និយាយពីថារ៉ាក់វិញការពិតទៅ ពេលដែលគេត្រូវគ្នាជាមួយមូរ៉ាវិញ មូរ៉ាក៏បានសុំទោសគេដែរ ដែលពេលនោះនាងបង្ខំឲ្យថារ៉ាក់បែកជាមួយនាយនភា ព្រោះពេលនោះកំពុងតែខឹង គិតចេញតែរឿងអវិជ្ជមាន នាងក៏ស្មានមិនដល់ថានថារ៉ាក់មកសុំនាយនភាបែកមែន ព្រោះពេលនោះគេនិយាយមុតមាំណាស់ថាគេមិនបែកពីនាយនភា។

   តែថារ៉ាក់គេសម្រេចចិត្តរួចហើយ មិនមែនមកពីមូរ៉ាដាក់សម្ពាធឲ្យគេរឿងនេះ តែវាជាការសម្រេចចិត្តរបស់គេ គេចង់បានស្នេហាមួយដែលច្បាស់លាស់ ព្រោះថាពេលដែលថារ៉ាក់ចាប់ផ្ដើមទាក់ទងជាមួយនាយនភា ពួកគេស្គាល់គ្នាបានត្រឹមតែ២ខែ ជួបគ្នាបានមិនដល់១០ដងផង។គេក៏មិនទាន់ស្គាល់នាយនភាច្បាស់ មិនដឹងថាចរិតគេថ្ងៃអនាគតទៅគេអាចពឹងបានឬអត់។ជៀសវាងការឈឺចាប់យូរគឺមានតែបញ្ចប់ត្រឹមនេះ។

«Skip»

~៦ឆ្នាំកន្លងផុតទៅ~

•មន្ទីរពេទ្យ

    នៅក្នុងបន្ទប់ពេទ្យមួយ មានអ្នកជំងឺម្នាក់ដែលកំពុងដេកនៅលើគ្រែនិងមានសភាពធ្ងន់ធ្ងរព្រោះមានដាក់ខ្យល់អុកស៊ីសែនថែមទៀត ហើយអ្នកជំងឺនោះគឺជាមូរ៉ា ឯអ្នកអង្គុយក្បែរគ្រែនាងគឺជានាយនរៈ។គេមើលទៅនាងដែលដេកមិនកម្រើកលើគ្រែមុខនាងស្លេកស្លាំង គេបានត្រឹមតែមើលនាងស្ងាត់ៗជាមួយទឹកមុខក្រៀមក្រំជាមួយអារម្មណ៍ដែលពិបាកពណ៌នា។

    ត្រឡប់ទៅ៦ឆ្នាំមុន បន្ទាប់ពីឈ្លោះគ្នាជាមួយលោកលីហើយ មូរ៉ានាងក៏ខូចចិត្តខ្លាំងណាស់ អារម្មណ៍នាងនៅពេលនោះគឺគ្មានអ្វីសោះ ព្រោះគ្រប់គ្នាសុទ្ធតែកុហកនាង សូម្បីប៉ាដែលនាងជឿទុកចិត្តក៏បោកប្រាស់នាង។ឯមនុស្សដែលនាងខំគិតថាគេស្រឡាញ់នាង ការពិតគេមិនបានទាំងគិតអីបន្តិចលើនាងផង ។
នាងមានអារម្មណ៍ថាជីវិតនាងពេលនេះគឺគ្មានអ្វីទៀតទេ នៅលើលោកនេះក៏គ្មានអ្នកណាត្រូវការនាងទៀតដែរ ពេលនេះនាងអស់សង្ឃឹម នាងពិតជាហត់ខ្លាំងណាស់ គ្មានអារម្មណ៍ចង់បន្តទៀតទេ។

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now