ត្រឡប់ថយក្រោយទៅពេលដែល មូរ៉ាទៅឃើញអ្នកទារលុយទៅរករឿងលោកលីដល់ផ្ទះជួលនោះ គឺជាអ្នកដែលលោកលីជំពាក់លុយមែន តែចេតនាគាត់ចង់ជំពាក់ពួកគេឲ្យពួកគេមកទារលុយគាត់ ព្រោះយកមនុស្សដែលមានអារម្មណ៍មែនទែនមកទើបចូលតួជាងមនុស្សដែលគាត់ជួល។តែគាត់ស្មានមិនដល់ថាពួកនោះមិនត្រឹមតែរករឿងគាត់ទេ នៅចង់ប៉ះពាល់មូរ៉ាទៀត នៅពេលនោះគាត់ឮពួកនោះនិយាយសម្ដីប្រមាថគាត់ គាត់មិនខឹងដូចពួកគេប្រមាថមូរ៉ាទេ គាត់សឹងតែទប់អារម្មណ៍មិនបាននៅពេលនោះ
ទើបនៅពេលយប់មួយនោះ គាត់បានទៅចាត់ការពួកអ្នកទារលុយនោះដើម្បីប្រដៅពួកគេ ដែលហ៊ានប៉ះពាល់កូនស្រីគាត់។ហើយរឿងផ្សេងៗ អ្នកទារលុយផ្សេងទៀតអីនឹង សុទ្ធតែជាការសម្តែងរបស់លោកលីនិងកូនចៅលោកលីជួលមកទេ ព្រោះគាត់គិតថាបើធ្វើចឹងទៅមូរ៉ាអាចនឹងឆាប់ទន់ចិត្តជាមួយគាត់ ច្រើនជាងគាត់ទៅនិយាយជាមួយនាងទាំងខ្លួនគាត់មានអ្វីៗគ្រប់យ៉ាង តែគាត់មិនដឹងទេថាកាលដែលគាត់ធ្វើបែបនេះដូចជាកំពុងបំផ្លាញ់ទឹកចិត្តមូរ៉ាដែលនាងមានចំពោះគាត់ចឹង។
«មូរ៉ា...?!»លោកលី ងាកមកក៏ឃើញមូរ៉ាឈរនៅពីក្រោយខ្នងគាត់ទាំងកំពុងស្រក់ទឹកភ្នែក គាត់ក៏ដឹងភ្លាមថាមូរ៉ាបានស្ដាប់ឮអ្វីដែលគាត់និយាយមុននេះ
«មូរ៉ា ស្ដាប់ប៉ាបកស្រាយសិន...»លោកលី ប្រញាប់ដើរមកជិតមូរ៉ានិងចង់ប៉ះនាងតែមូរ៉ាមិនឲ្យប៉ះ
«លោកសប្បាយចិត្តណាស់មែនទេនៅពេលបោកខ្ញុំឲ្យលោកបង្វិលក្បាលបានតាមលោកបែបនេះ?!»មូរ៉ា សួរទៅលោកលីទាំងអួលដើមក
«អត់ទេ ប៉ាគ្មានន័យចឹងទេ...»លោកលី ព្យាយាមចង់បកស្រាយបន្តតែមូរ៉ានិយាយកាត់
«ខ្ញុំមិនបន្ទោសលោកទេ ព្រោះខ្ញុំល្ងង់ខ្លួនឯង ទាំងដែលដំបូងខ្ញុំគិតថាលោកមិចនឹងអាចក្ស័យធន់ធ្លាក់ខ្លួនភ្លាមៗបែបនេះ តែតើលោកដឹងទេ កាលដែលខ្ញុំឲ្យលោកបោកបានក៏ដោយសារខ្ញុំ នៅមានមនោសញ្ចេតនាចំពោះលោក ខ្ញុំទុកលោកជាប៉ា ខ្ញុំគិតថាលោកមិចនឹងអាចកុហកខ្ញុំទៅ តែការពិតគឺលោកនៅតែបែបនេះ លោកកុហកខ្ញុំតាំងពីក្មេង រហូតមកដល់ឥឡូវក៏លោកនៅតែមិនមានពាក្យពិតនៅក្នុងខ្លួន!»មូរ៉ា និយាយបណ្ដើរទឹកភ្នែកហូរប្រឆាំងជាមួយភាពឈឺចាប់នាងបណ្ដើរ
«ប៉ាសុំទោស...»លោកលី និយាយទាំងអោនមុខចុះព្រោះដឹងកំហុស
«លោកកុំធ្វើដូចជាលោកដឹងកំហុសអី ព្រោះលោកសម្ដែងមួយឆាកនេះ ព្រួញមួយបាញ់បានសត្វពីរដូចលោកនិយាយចឹង លោកបានដឹងថាប្រពន្ធលោកស្មោះជាមួយលោក លោកក៏បានដឹងច្បាស់ថាខ្ញុំនៅតែល្ងង់ដដែល»មូរ៉ា
«លោកដឹងទេ ថាការសម្ដែងដែលជារឿងដ៏សែនសប្បាយសម្រាប់លោកនេះ ខ្ញុំលះបង់អីខ្លះ?តាំងពីម៉ាក់ស្លាប់ទៅលោកដឹងថាខ្ញុំជួបអីខ្លះទេ?លោកដឹងទេខ្ញុំលំបាកប៉ុណ្ណាទេ?លោកដឹងថាខ្ញុំហត់ប៉ុណ្ណាទេ?លោកដឹងថាខ្ញុំត្រូវគេមើលងាយប៉ុណ្ណាទេ?តែលោកបែរជាមកលេងសើចជាមួយខ្ញុំ តើលោកគិតថាខ្ញុំនឹងសប្បាយជាមួយរឿងកំប្លែងលោកមែនទេ?លោកធ្វើមានគិតពីអារម្មណ៍ខ្ញុំខ្លះទេ? »មូរ៉ា
«ខ្ញុំជាកូនស្រីលោក ត្រូវគេប្រមាថ ត្រូវគេប៉ះពាល់នៅចំពោះមុខលោក តែលោកបែរជាបន្តសម្ដែងបានធម្មតា ខ្ញុំពិតជាសរសើរលោកណាស់!ខ្ញុំទុកចិត្តជឿលោកព្រោះខ្ញុំចាត់ទុកលោកជាប៉ា ទោះខ្ញុំស្អប់លោក តែខ្ញុំក៏នៅអាណិតលោកដែលឃើញលោកជួបបញ្ហា ខ្ញុំទ្រាំគ្រប់យ៉ាង ខ្ញុំធ្វើនេះក៏ព្រោះតែយកលុយមកឲ្យលោកសងបំណុលគេ ប៉ុន្តែការពិតទៅអ្នកដែលគួរឲ្យអាណិតគឺជាខ្ញុំ ខ្ញុំស្ដាយក្រោយណាស់ដែលលើកលែងឲ្យលោក ចាប់ពីពេលទៅទំនាក់ទំនងឪពុកកូនយើងចប់ត្រឹមនេះ!»មូរ៉ា និយាយហើយក៏ដើរចេញទាំងមិនខ្វល់ថាលោកលីព្យាយាមចង់បកស្រាយយ៉ាងណានោះទេ
លោកលីនៅពេលឃាត់កូនមិនបាន បានត្រឹមតែឈរមើលការចាកចេញរបស់កូនពីក្រោយ ទាំងដែលគាត់ក៏ពិបាកចិត្តមិនស្ទើរដូចគ្នា តែគាត់មិនដឹងបកស្រាយយ៉ាងណាឲ្យនាងយល់ ព្រោះការគិតរបស់គាត់ គាត់មិនគិតថានាងនឹងខឹងគាត់ដល់ថ្នាក់នេះទេ។
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ២២ ~កុហក~
Start from the beginning
