គិតសុខៗក៏ស្រាប់តែឮសំឡេងលោកលីហៅគេឲ្យចុះទៅញ៉ាំបាយ។ថារ៉ាក់ចុះទៅ ក៏ឃើញបងស្រីគេទើបតែមកដល់ដែរ តែទឹកមុខនាងដូចជាមិនសូវស្រស់នោះទេ។អ្នកទាំងបួន ដែលមានលោកលី អ្នកស្រីម៉ាល័យ ថារ៉ាក់និងមូរ៉ា ក៏បានអង្គុយញ៉ាំបាយជុំគ្នាយ៉ាងចុះសម្រុងគ្នា ប៉ុន្តែស្ងប់ស្ងាត់ព្រោះមូរ៉ាហាក់ដូចជាមិនសប្បាយចិត្ត។
«មូរ៉ា ប៉ាដឹងថាឯងចងលស់ផ្ទះមកវិញឆាប់ៗ តែកូនគួរតែសម្រាកខ្លះទៅ យ៉ាងណាក៏មានប៉ាម្នាក់ទៀតដែរ ប៉ាក៏មិនចង់ឲ្យផ្ទះយើងបានទៅគេផ្សេងដូចគ្នា»លោកលី និយាយទៅមូរ៉ាដែលកំពុងញ៉ាំបាយទាំងទឹកមុខស្មើ
«មែនហើយ ក៏នៅមានមីងម្នាក់ទៀតដែរ ក្មួយសម្រាកខ្លះទៅ ខ្លាចប៉ះពាល់ការសិក្សារក្មួយផងទៀតណា»អ្នកស្រីម៉ាល័យ
«ខ្ញុំមិនអីទេ ណាមួយការងារខ្ញុំសុំគេទម្រាំបានធ្វើក៏មិនស្រួលដែរ ខ្ញុំមិនចង់ឈប់ទាំងគ្មានហេតុផលនោះទេ»មូរ៉ា និយាយទាំងទំពាំបាយហាក់ដូចគ្មានជាតិសោះ
«តែប៉ាបារម្ភពីសុខភាពកូន...»លោកលី
«មិនអីទេ ញ៉ាំបាយទៅ!»មូរ៉ា និយាយទាំងញញឹមមកសម
បន្ទាប់ពីញ៉ាំបាយរួច មូរ៉ានាងក៏ដើរមកក្រោយផ្ទះគោលបំណងចង់យកលុយមកឲ្យប៉ានាងទៅសងគេដូចរាល់ដង នាងក៏បែរជាស្ដាប់ឮគាត់និយាយទូរស័ព្ទជាមួយនរណាម្នាក់៖
[និយាយទូរស័ព្ទ]
«ពួកឯងរកមូលហេតុអីក៏ដោយ ធ្វើយ៉ាងមិចឲ្យកូនស្រីយើងបានផ្ទះនោះមកវិញ យើងក៏ជិតត្រឡប់ទៅក្រុមហ៊ុនវិញដែរ ព្រោះឥឡូវយើងបានជួបជុំកូនស្រីយើងហើយ ថែមទាំងដឹងច្បាស់ទៀតថាប្រពន្ធយើងនាងពិតជាស្រឡាញ់យើងស្មោះមែន លើកនេះព្រួញមួយបាញ់បានសត្វពីរ ការសម្ដែងរបស់យើងក៏មិនហត់អត់ប្រយោជន៍ដែរ!»លោកលី និយាយបណ្ដើរសើចសប្បាយបណ្ដើរ ទាំងមិនដឹងទេថាមូរ៉ានៅស្ដាប់គាត់ពីក្រោយ
បន្ទាប់ពីឮលោកលីនិយាយហើយ បេះដូងមូរ៉ានាងសឹងតែធ្លាក់ដល់ដី ព្រោះកន្លងមកដែលប៉ានាងថាក្ស័យធន់ ធ្លាក់ខ្លួនក្រ ជំពាក់លុយគេ ជុំទិសនេះ ជាការសម្ដែងរបស់គាត់ទេ ការពិតគាត់បោកនាង។
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ២២ ~កុហក~
Start from the beginning
