ភាគ២២ ~កុហក~

Start from the beginning
                                        

    ពួកគេក៏នាំគ្នាសើច ព្រោះនាយនភាពេលនេះគឺអស់កែហើយ។
_______

     និយាយពីនារីដែលម៉ារីនិយាយ គឺជាមូរ៉ាហ្នឹងឯង។នាងក៏ដើរទាំងទឹកភ្នែករលីងរលោង ព្រោះមុននេះនាងស្ដាប់ឮការសន្ទនាទាំងអស់នៅក្នុងបន្ទប់ នាងក៏បានដឹងថាការពិតថ្ងៃនោះនាយនរៈគេស្ដាប់ឮនាងនិយាយសារភាពទាំងអស់ តែគេធ្វើមិនដឹងមិនឮក៏ព្រោះតែគេមិនចង់បដិសេធនាងភ្លាមៗ ព្រោះចង់ទុកមុខឲ្យនាង ហើយកាលដែលគេគេចនាងកន្លងមកគឺដូចណានីនិយាយចឹង គឺគេមិនស្រឡាញ់នាង ព្រោះមនុស្សដែលគេស្រឡាញ់គឺជាម៉ារី។

   ហើយកន្លងមកនាងយល់ច្រឡំជាមួយទង្វើរល្អដែលគេធ្វើមកលើនាង នាងគិតថាគេក៏មានចិត្តលើនាងដែរ ទាំងដែលការពិតគេគ្រាន់តែអាណិតនាងប៉ុណ្ណោះ។ គេប្រហែលទុកនាងជាមិត្តធម្មតា តែនាងល្ងង់យល់ច្រឡំខ្លួនឯង ចុងក្រោយបានត្រឹមតែឈឺចាប់ម្នាក់ឯង ព្រោះនាងជាអ្នកស្រឡាញ់គេតែម្ខាង នាងគិតតែឯងទាំងអស់។
_______

    ថារ៉ាក់កំពុងតែអង្គុយរៀននៅក្នុងបន្ទប់របស់គេ យ៉ាងយកចិត្តទុកដាក់។ដៃគេដែលកំពុងសរសេរអក្សរយ៉ាងរហ័សរហួន ឯភ្នែកកំពុងផ្តោតលើតួអក្សរនោះ ក៏ស្រាប់តែរំពេចនោះ ដៃគេក៏ស្កុបនៅមួយកន្លែង ហើយភ្នែកគេក៏ក្រឡេកទៅមើលទូរស័ព្ទរបស់គេ។គេក៏កាន់ទូរស័ព្ទមកមើល ក៏ចុចចូលក្នុងIG ក៏ឃើញថាaccount របស់នាយនភា បានផ្ញើសារមកគេជាច្រើន។

   ហើយក៏ឃើញសារដែលទើបតែផ្ញើមក១០នាទីមុន“សុំទោសបើបងធ្វើអ្វីឲ្យថារ៉ាក់មិនសប្បាយចិត្ត តែបងពិតជាស្រឡាញ់ថារ៉ាក់ពិតមែន”។ឃើញសារនេះហើយ ដៃគេក៏បម្រុងចុចចូលមើលប៉ុន្តែគេក៏បានបញ្ឈប់ខ្លួនឯងភ្លាមៗ រួចក៏បោះទូរស័ព្ទទៅលើគ្រែ រួចក៏បន្តកត់មេរៀនទៀត តែខួរក្បាលគេគឺផ្ដោតលើមេរៀនលែងមូលទៀតហើយ។

   ក្នុងចិត្តគេក៏អាណិតនាយនភាដែរ ព្រោះតែរូបថតដែលគេយកទៅឲ្យនាយនរភាមើលគឺជារូបថតតាំងពីយូរដែលកាលនោះនាយនភាកំពុងបែកស្លុយ កំពុងពេញសាវ៉ាស្រីញីអូនបងរាប់ភ្លេច ហើយគេមិនទាំងបានស្គាល់ថារ៉ាក់ជាអ្នកណាផង។សរុបមកគេចោទនាយនភាថាក្បត់គេទាំងដែលនាយនភាមិនដឹងអី ដោយសារតែពេលនោះគេខឹងនឹងមូរ៉ាបង្ខំផងដែរ តែដល់ពេលគេគិតយូរៗទៅទើបដឹងថាមូរ៉ានិយាយក៏មិនខុសទាំងអស់ដែរ វ័យគេប៉ុណ្ណេះគួរតែខំរៀនល្អជាង គេក៏បានសម្រេចចិត្តហើយ ទោះយ៉ាងណាក៏គេមិនអាចត្រឡប់ទៅទាក់ទងនាយនភាវិញនោះទេ ព្រោះគេជាអ្នកសុំបែកនាយនភាមុនទៀត។

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now