«មកពីយើងមិនដឹងប្រាប់នាងថាមិច!»នរៈ តើគេចង់បានន័យថាម៉េច?នេះគេស្ដាប់ឮមូរ៉ាសារភាព?
«យើងដឹងហើយថាឯងនៅស្រឡាញ់ម៉ារី ឯងនៅមិនទាន់កាត់ចិត្តពីនាងបានទៀតមែនទេ?»នភា
«...»នរៈ
«ន៎ែ!ក្រែងឯងកំពុងទាក់ទងជាមួយអាឈីមែនទេ?»រតនា សួរទៅនាយនរៈទាំងឆ្ងល់
«ភ្លើណាស់!(គេនិយាយទាំងវៃក្បាលនាយរតនាជាមួយអាកប្បកិរិយាស្រវឹង) នេះគ្រាន់តែជាការសម្ដែង ព្រោះគេនៀកវាអាណិតមូរ៉ា ដែលត្រូវFanស្រីវាប៊ូលូ ឥឡូវម៉ារីមកវិញវាដូចជាភ្លើងស្នេហ៍កើតឡើងវិញចឹង គេមិនបានទីចាប់អារម្មណ៍មូរ៉ាអីទេ!»នភា
«ហើយមិចបានឯងដឹងច្បាស់ម្លេះ?»រតនា សួរទៅនាយនភា
«ចុះមិនសួរវាទៅ!»នភា
«...»នរៈ នៅស្ងៀមមិនមាត់ ស្របពេលនោះម៉ារីចូលមកជាមួយនាយឃុនលី
«អ្នកណាលួចសង្សារមកទីនេះ ប្រញាប់ទៅតាមលួងទៅ!»ម៉ារី និយាយស្របពេលនាងអង្គុយចុះជាមួយស្នាមញញឹម
«មានន័យថាមិច?»រតនា
«មិញនេះ ឃើញស្រីម្នាក់ឈរនៅមាត់ទ្វារបន្ទប់ បានបន្តិចក៏ឃើញរត់ចេញ មើលទៅដូចជាកំពុងខូចចិត្ត»ម៉ារី
«នាងមានរូបរាងយ៉ាងមិច?»នរៈ ចាប់ផ្តើមសង្ស័យ
«សក់ខ្លីត្រឹមក សាច់រៀងស រាងតូចស្រឡឹង កម្ពស់ប្រហែល1.60cmអីនឹង» ម៉ារី ក៏រៀបរាប់ភិនភាគ នាយនរៈគេក៏ស្រាប់តែប្រញាប់រត់ចេញទៅយ៉ាងលឿន
«អ៎េ ទៅណានឹង មិនទាន់ផឹកអស់ទេ!»នភា កាន់កែវស្រាលើកឡើងស្រែកហៅនាយនរៈទាំងស្រវឹង
«បានហើយលោកបង កម្មវិធីមិនទាន់ចាប់ផ្ដើមផង លោកបងផឹកស្រវឹងមុនគេបាត់ហើយ!»ម៉ារី
«ទៅប្រកាន់អីវា មួយខែ៣០ថ្ងៃវាផឹក៣២ថ្ងៃហើយ ស្រវឹងឲ្យរាល់ថ្ងៃ!»រតនា
«តិចរលួយថ្លើមអស់ទៅ!»ម៉ារី
«តិចរលួយអី គឺរលួយអស់ហ្នឹងហើយ!»រតនា
«ពួកឯងព្រួតគ្នាជាន់យើងមែនទេ ចាំមើលដល់វេនពួកឯងម្ដង យើងនឹងសើចឲ្យណាណីវិញហើយ!»នភា
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ២២ ~កុហក~
Start from the beginning
