•ពេលយប់
នៅមុខក្លឹបមួយ នាយឃុនលីក៏បានជួបម៉ារី អ្នកទាំងពីរក៏ឈរនិយាយគ្នាបន្តិច៖
«បែកគ្នាយូរហើយ បងសុខសប្បាយទេ?»ម៉ារី
«សុខតើ ចុះអូនវិញ?»ឃុនលី
«ខ្ញុំក៏ដូចគ្នា»ម៉ារី ឆ្លើយទាំងញញឹម
ពួកគេនិយាយចុះនិយាយឡើងក៏ចូលដល់រឿងពួកគេកាលពីមុន ហើយនាយឃុនលីមកលើកនេះក៏តាំងចិត្តមកសុំទោសនាងដែរ៖
«ឥឡូវមើលទៅអូនពិតជាប្រសើរជាងមុនឆ្ងាយណាស់ បើសិនកាលនោះអូននៅជាមួយបង ប្រាកដជាលំបាកណាស់ហើយ!»ឃុនលី
«វាជារឿងពីមុន កុំរំលឹកអី!»ម៉ារី
«សុំទោស ដែលកាលនោះបងចេះគ្រប់គ្រងអារម្មណ៍ដូចឥឡូវ ប្រហែលពួកយើងនៅល្អជាមួយគ្នា តែអូនកុំយល់ច្រឡំអី បងមិនមែនចង់សុំអូនត្រូវគ្នាវិញទេ បងគ្រាន់តែចង់សុំទោសអូនឲ្យបានត្រឹមត្រូវ!»ឃុនលី
«មិនអីទេ ខ្ញុំក៏ភ្លេចអស់ហើយដែរ ឥឡូវនេះខ្ញុំគិតតែរឿងអនាគតទេ បងក៏គួរដោះលែងខ្លួនឯងពីអតីតកាលដែរ!»ម៉ារី
«បាទ!»ឃុនលី
«អញ្ចឹងយើងអាចធ្វើមិត្តល្អជាមួយគ្នាដូចមុនបានទេ?»ម៉ារី
«ប្រាកដជាបាន!»ឃុនលី
«បើចឹងល្អណាស់ តោះចូលទៅខាងក្នុងទៅ!»ម៉ារី និយាយចប់ក៏ដើរចូលទៅខាងក្នុងក្លឹប ឯនាយឃុនលីក៏ដើរទៅតាមទាំងមុខស្ងួត ព្រោះក្នុងចិត្តគេមិនបានគិតដូចពាក្យគេនិយាយឡើយ គេចង់សុំម៉ារីត្រូវគ្នាវិញ តែគិតៗទៅខ្មាស់នឹងទង្វើខ្លួនឯងកាលពីមុន ហើយឥឡូវម៉ារីមិនប្រកាន់គេនៅសុំគេធ្វើមិត្តវិញទៀត តែគេក៏នៅតែសង្ឃឹមថាថ្ងៃណាមួយគេនឹងមានឱកាស
•ក្នុងក្លឹប
ក្នុងបន្ទប់ មាននាយនភា នាយរតនា និងនាយនរៈដែលកំពុងផឹកជុំគ្នា តែនាយនភាយ៉ាប់យ៉ឺនជាងគេ ស្រវឹងឡើងទន់ភ្នែកទៀតហើយ ព្រោះមួយខែហើយដែលថារ៉ាក់សុំគេបែកតែគេនៅខូចចិត្តមិនទាន់បាត់ ម្ងៃៗផឹកតែស្រាឡើងចង់ដុះមេហើយ៖
«ថាយើងទៅគេសុំបែកខូចចិត្តមកផឹក ហើយឯងនេះស្អីដែរ គេសារភាពស្នេហ៍ដាក់ហើយនៅពិបាកចិត្តមកផឹកទៀត!»នភា និយាយជាមួយសម្ដីមនុស្សស្រវឹងទៅនាយនរៈដែលអង្គុយលើកស្រាមកអកទាំងមុខស្ងួត
VOCÊ ESTÁ LENDO
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanficធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ២២ ~កុហក~
Começar do início
