ភាគ២២ ~កុហក~

Beginne am Anfang
                                        

«អត់ទេ...ព្រោះវាជារឿងតូចមិនចង់ទៅរំខាន់គាត់ ហើយខ្ញុំដឹងថាគាត់ឧស្សាហ៍មកហាងបង ទើបខ្ញុំយកមកផ្ញើនឹងបង!»មូរ៉ា

«មិនអីទេចឹង ចាំបងទុកឲ្យ!»រតនា

    ស្របពេលហុចឥវ៉ាន់ឲ្យនាយរតនា មូរ៉ានាងក៏ក្រឡេកឃើញរូបថតមួយសន្លឹកនៅកន្លែងគេឈរកុម្មង់ភេសជ្ជៈ។ដែលក្នុងរូបថតមាននាយរតនា នាយនភា និងនាយនរៈ  ដែលគេឈរក្បែរនារីម្នាក់ទៀតដែលជាម៉ារីហ្នឹងឯង តែមូរ៉ានាងមិនស្គាល់ម៉ារីទេ។

«នេះជារូបថតកាលពួកបងនៅរៀនវិទ្យាល័យមែនទេ?»មូរ៉ា សួរទៅនាយរតនា

«អូ!មែនហើយ រូបនេះយូរហើយ កុំតែម៉ារីនិយាយថាចង់បាន កុំអីបងមិនទៅរកនិងមិនដឹងថាមានរូបនេះទេ!»រតនា

«ម្នាក់ស្រីនេះជាម៉ារីមែនទេ?»មូរ៉ា និយាយទាំងចង្អុលទៅលើរូបម៉ារី

«ត្រូវហើយ នរៈប្រាកដជាប្រាប់ប្អូនអស់ហើយមើលទៅ ថាម៉ារីជាសង្សារចាស់គេ កាលនោះពួកគេស្រឡាញ់គ្នាណាស់ទៅណាមកណាក៏ជាមួយគ្នា អ្នកណាក៏គេច្រណែនដែរ ថាគូស្នេហ៍ពួកគេជាគូដែលសាកសមនិងបំបែកមិនបាន តែថ្ងៃមួយម៉ារីត្រូវទៅរៀននៅបរទេស ចាប់ពីពេលនោះមកម៉ារីក៏បាត់ការទាក់ទងជាមួយនរៈ ឥឡូវនាងទើបតែត្រឡប់មកវិញប៉ុន្មានថ្ងៃទេ នាងក៏បានសុំរូបថតនេះពីបងទុកអនុស្សាវរីយ៍...(គេក៏សម្លឹងមើលមុខមូរ៉ាតែខ្លាចមូរ៉ានាងអន់ចិត្ត) ប៉ុន្តែនេះជារឿងអតីតកាលទេ ប្អូនកុំទុកក្នុងចិត្តអី សំខាន់ឥឡូវប្អូនជាសង្សារនរៈ»រតនា មាត់និយយថាមិនអីតែក្នុងចិត្តគេកំពុងភ័យព្រោះមិញនេះគេហាក់ដូចជានិយាយជ្រុលមាត់ហើយ

«...»មូរ៉ា នាងញញឹមមើលទៅដូចមិនអីទាំងក្នុងចិត្តនាងកំពុងតែឈឺចាប់ផងអន់ចិត្តផង

     នាងក៏ដើរចេញមកក្រៅទាំងដូចគ្មានអារម្មណ៍ក្នុងខ្លួន ព្រោះមិញនេះនាងក៏បានដឹងថាម៉ារីជាសង្សារចាស់របស់នាយឃុនលី ហើយក៏ជានារីតែម្នាក់ដែលធ្វើឲ្យនាយឃុនលីនិងនាយនរៈឈ្លោះគ្នាមកមកដល់ឥឡូវ។នាងក៏គិតដល់សម្ដីនាយរតនាដែលនិយាយថា ម៉ារីនិងនាយនរៈកាលនោះពិតជាស្រឡាញ់គ្នាខ្លាំងណាស់ នាងក៏គិតថាកាលដែលនាយនរៈមិនខ្វល់ពីនារីផ្សេងៗកន្លងមកក៏ព្រោះតែម៉ារី។ឥឡូវម៉ារីមកវិញហើយ ឬមួយនាងខ្លួនឯងត្រូវដកខ្លួនចេញ?

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Wo Geschichten leben. Entdecke jetzt