ហើយអ្វីដែលធ្វើឲ្យមូរ៉ានាងកាន់តែអន់ចិត្តទៀតនោះគឺ នាងបានឃើញនាយនរៈអង្គុយអានសៀវភៅក្រោមដើមឈើក្បែរមាត់ស្រះទឹកដែលជាកន្លែងប្រចាំគេតែងទៅអង្គុយ នេះឬដែលគេថាមិនទំនេរ?ក្នុងខួរក្បាលមូរ៉ាពោពេញទៅដោយចម្ងល់ នេះគេកំពុងកុហកនាងមែន?គេកុហកព្រោះមិនចង់ជួបនាង?គេពិតជារវល់មែនឬយ៉ាងមិច?ឬមួយដូចពាក្យណានីនិយាយ គេឮនាងសារភាព ហើយគេមិនស្រឡាញ់នាងទើបគេគេចពីនាង?
យ៉ាងណាចម្ងល់នៅតែជាចម្ងល់នាងមិនអាចរកចម្លើយបានមកឡើយ។មូរ៉ានាងបានត្រឹមតែដើរចេញ ជាមួយមុខក្រៀមក្រំ។
«Skip»
ស្ថិតនៅក្នុងហាងកាហ្វេមួយ នាយឃុនលីអង្គុយផឹកកាហ្វេសុខៗ ក៏ស្រាប់តែឃើញនារីដ៏ស្រស់ស្អាតម្នាក់ពាក់វែនតាខ្មៅ ជាមួយសម្លៀកបំពាក់ដ៏ហាយសូរ ឯបបូរមាត់ក្រហមដូចម្ទេសទុំ បានដើរចូលក្នុងហាង ទាក់ទាញឲ្យគេងាកមើលនាងគ្រប់គ្នាជាមួយខ្សែភ្នែកស្ញើចសរសើរចំពោះសម្រស់ដ៏ស្អាតរបស់នាង។
ដែលនាងមានឈ្មោះថាម៉ារី ជាអតីតសង្សារចាស់របស់នាយឃុនលី ដែលនាងទើបតែត្រឡប់មកពីបរទេសវិញ។ឯនាយឃុនលីគេមើលនាងស្គាល់ តែគេមិនហ៊ានទៅនិយាយជាមួយនាងនោះទេ បានត្រឹមតែមើលនាងពីចម្ងាយ រួចក៏ងាកមកសភាពដើមវិញដោយព្យាយាមរំងាប់ចិត្ត។
•ហាងនាយរតនា
មូរ៉ានាងក៏បានមកហាងនាយរតនា ទាំងដៃកាន់ឥវ៉ាន់មួយថង់៖
«អ៎េ!អាឈី មិចបានមកទីនេះចឹង?»រតនា គ្រាន់តែក្រឡេកឃើញមូរ៉ាក៏ប្រញាប់សួរទៅនាងទាំងសប្បាយចិត្ត
«គឺខ្ញុំចង់យកឥវ៉ាន់មកផ្ញើបងទុកឲ្យសិស្សច្បងនរៈ ដំបូងខ្ញុំចង់ផ្ញើនៅសិស្សច្បងនភាតែទៅហាងមិនឃើញគាត់ទើបខ្ញុំមករកបង!»មូរ៉ា
«ហើយប្អូនមិនទាក់ទងទៅនរៈផ្ទាល់ទៅ?»រតនា
«គឺ...គឺមួយរយៈនេះ ខ្ញុំឃើញសិស្សច្បងគាត់ដូចរវល់ទើបមិនហ៊ានរំខាន់»មូរ៉ា និយាយទាំងទឹកមុខបញ្ជាក់ថានាងកុហក
«ក្រែងអ្នកទាំងពីរជាសង្សារគ្នាមែនទេ?នៅក្រែងចិត្តអីទៀត ឬមួយឈ្លោះគ្នា?»រតនា
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ២២ ~កុហក~
Start from the beginning
