<< ប៉ុន្តែវាគួរឲ្យអស់សំណើច មនុស្សដែលតែងតែការពារស្រលាញ់គេ ជាបងប្រុសដ៏ល្អមួយរូបគឺជាអ្នកអូសទាញគេចូលមកក្នុងគ្រោះថ្នាក់ទៅវិញ ខ្ញុំជាអ្នកធ្វើឲ្យហ្វីលីករងទុក្ខ រងការឈឺចាប់ម្ដងហើយម្ដងទៀត ព្រោះតែភាពអត្មានិយម និងភាពល្ងង់ឃ្លៅ ចង់ឈ្នះចាញ់គិតតែពីធ្វើរឿងអាក្រក់កន្លងមកទើបនាំឲ្យគេស្ថិតក្នុងសភាពបែបនេះ!! >> មីនហូបែរមកប្រឈមមុខជាមួយហ្យុនជីនមុននិងបន្តប្រយោគដោយទឹកមុខមឺុងម៉ាត់
<< ហ្វីលីករងទុក្ខនិងលះបង់ច្រើនណាស់ក្នុងគំនុំយើងទាំងពីរ ការដឹងកំហុសរបស់ខ្ញុំមិនអាចកែប្រែគ្រប់យ៉ាងឲ្យត្រឡប់ទៅសភាពដើមឡើយ ប៉ុន្តែខ្ញុំសង្ឃឹមថាអាចឲ្យហ្វីលីកមានក្ដីសុខនៅពេលដែលគេដឹងខ្លួនឡើងវិញ !! >> មីនហូញញឹមស្រាលៗលើកដៃមកដាក់លើស្មាហ្យុនជីន
<< ហ្វីលីកជារបស់មានតម្លៃលើសអ្វីទាំងអស់សម្រាប់ខ្ញុំ ខ្ញុំប្រគល់គេឲ្យទៅឯង ហើយសង្ឃឹមថាឯងនឹងមើលថែគេឲ្យបានល្អបំផុត!! >> មីនហូ
<< ហុឹស!! >> ហ្យុនជីនសើចហុឹសដៀងភ្នែកមើលដៃមីនហូដែរកំពុងតែដាក់នៅលើស្មារបស់នាយ។
<< ទុកចិត្តចុះ! ខ្ញុំមើលថែគេបានល្អជាងឯងស្រាប់ហើយ ខ្ញុំអាចធ្វើបានគ្រប់យ៉ាងដើម្បីគេ ពីមុនខ្ញុំស្អប់និងធ្វើបាបគេដោយគំនុំបាំងមុខ ប៉ុន្តែក្ដីស្រឡាញ់របស់ខ្ញុំចំពោះគេពេលនេះវាអាចនឹងធំធេងជាងលោកណា លី មីនហូ សូម្បីតែគំនុំក៏ខ្ញុំអាចលះបង់បានដែរ អ្វីដែលធ្វើឲ្យគេមានក្ដីសុខខ្ញុំអាចប្រគល់ឲ្យគេបានទាំងអស់ ព្រោះហ្វីលីកពេលនេះគឺជាជីវិតរបស់ខ្ញុំ!! >> ឮសម្ដីបញ្ជាក់យ៉ាងមុតមាំចេញពីមាត់នាយហើយ ធ្វើឲ្យ មីនហូញញឹមយ៉ាងមានទំនុកចិត្ត
<< ........!! >> គូសត្រូវដែលធ្លាប់តែមើលមុខគ្នាមិនចំ មានគំនុំសីុសាច់ហុតឈាម ជួបមុខកាប់សម្លាប់យកស្លាប់យករស់ពេលនេះក៏ប្ដូរមកញញឹមស្រទន់ដាក់គ្នាក្រោយគំនុំខ្មៅងងឹតបានលុបបំបាត់ចេញពីបេះដូងអ្នកទាំងពីរ។
<< នៅមានរឿងមួយទៀតដែលខ្ញុំចង់សុំពីឯង!! >>មីនហូ
<< តើជារឿងអី? >> ហ្យុនជីននាយលើកចិញ្ចើមឡើងទាំងងឿងឆ្ងល់
أنت تقرأ
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
حركة (أكشن)ការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
ភាគបញ្ចប់
ابدأ من البداية
