រឿង: 😈សំណងស្នេហ៍សាតាន🔞
សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏
#អានដោយរីករាយ
_____________________
@ ថ្ងៃថ្មី
ព្រឹកព្រលឹមស្រាងៗ ព្រះអាទិត្យក៏កំពុងតែរះបញ្ចេញពន្លឺមកកាន់ផែនដីយ៉ាងស្រស់ស្អាត វាជាពេលវេលាមួយដែលធ្វើឲ្យគ្រប់គ្នាក្រោកពីដំណេក រៀបចំខ្លួនពេញដោយភាពស្រស់ស្រាយ ចំណែកឯនាយម៉ាហ្វៀយើងវិញក៏ដូចគ្នា នាយក្រោករៀបចំខ្លួនយ៉ាងស្រស់សង្ហារ ត្រនុយអាវសាច់ក្រណាត់ពណ៌ស ចំហរឡេវអាវពីគ្រាប់ត្រង់ដើមទ្រូងព្រមទាំងមូរដៃអាវឡើងបន្តិចមុននឹងនាយឈោងដៃយកអាវក្រៅពណ៌ខ្មៅដែលទុកនៅលើកៅអីមកកាន់ក្នុងដៃ រួចបោះជំហ៊ានចេញពីបន្ទប់។
[ មន្ទីពេទ្យ ]
ក្រឹក!! ក្រាក!!! ហ្យុនជីនមួលគន្លឹះរុញទ្វារបើកចូលតិចៗ កែវភ្នែកភ្លឺថ្លាសម្លឹងទៅកាន់រាងកាយតូចច្រឡឹងដេកស្ដូងស្ដឹងនៅលើគ្រែទាំងអារម្មណ៍ក្ដុកក្ដួល។ ជើងនាយចាប់ផ្ដើមកម្រើកបោះជំហ៊ានយឺតៗដើរចូលទៅជិតគ្រែរាងតូច។
<< ហ្វីលីកបងមកហើយ ដឹងទេថ្ងៃនេះបងជាមនុស្សដំបូងដែលមកមើលអូនមុនគេណា៎! សឺត~>> នាយឱនថើបថ្ងាស់រាងតូចមួយខ្សឺត នាយងើបឡើងវិញអមជាមួយស្នាមញញឹមលាក់បាំងទុក្ខសោកនិងការឈឺចាប់។
<< អូនស្ដាប់ឮបងនិយាយតើត្រូវទេ? អូនបានឮសម្លេងបងមុនគេ បងដឹងថាអូនកំពុងតែរំភើប អូនចង់ឱបបងណាស់ត្រូវទេ ហឹស!! >> ហ្យុនជីនសើចហឹុសដើមកទាំងទឹកភ្នែកស្ទើរតែស្រក់មុននឹងបន្តប្រយោគរបស់នាយ។
<< ឆាប់ដឹងខ្លួនណា! បងរងចាំដឹងទេ!! បងសន្យា ថាបងនឹងមើលថែអូនឲ្យបានល្អបំផុត បងនឹងការពារអូនដោយជីវិតរបស់បង បងមិនឲ្យអូនលះបង់ដើម្បីបងទៀតទេ! >> នាយញញឹមស្រាលដោយអង្អែលសក់រាងតូចថ្នមៗ ។ កាន់តែសម្លឹងមើលសភាពកាយតូចយូរៗ ដំណក់ទឹកភ្នែកដក់ក្នុងរង្វង់ភ្នែកក៏ធ្លាក់រមៀកចុះដោយមិនបានព្រៀង។
ក្រាក!! សម្លេងបើកទ្វារបន្លឺ នាយប្រញាប់ជូតទឹកភ្នែកយ៉ាងរហ័ស រួចងាកទៅកាន់អ្នកទើបនឹងបើកទ្វារចូល។ ហ្យុនជីនលូកដៃជ្រែងហោប៉ៅ ជាមួយទឹកមុខរាបស្មើមកកាន់ មីនហូ។
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
