ភាគ១+២+៣]

1.2K 59 8
                                        

រឿង: 😈សំណងស្នេហ៍សាតាន🔞 [ ភាគ១+២+៣]

សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏

#អានដោយរីករាយ
_____________________

     ទីក្រុងប៊ូសានជារដ្ឋធានីពាណិជ្ជកម្មនៃប្រទេសកូរ៉េខាងត្បូង សម្បូរអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ សុទ្ធតែមកពីត្រកូលអភិជន ហើយក៏សម្បូរពពួកម៉ាហ្វៀអ្នកមានទ្រព្យហូរហៀរ កាន់កាប់ក្រុមហ៊ុនធំៗ ក្លឹបកំសាន្ត និងកាស៊ីណូជាច្រើនកន្លែងផងដែរ។ ដោយសារតែសម្បូរម៉ាហ្វៀទើបទីក្រុងមួយនេះមិនសូវជាមានភាពស្ងប់ស្ងាត់ប៉ុន្មាននោះទេ ដោយសារតែមានការបាញ់ប្រហារ ផ្ទះគ្រឿងអាវុធឥតឈប់ ជូនកាលក៏បង្កអសន្តិសុខដល់សង្គមសាធារៈទៀតផង។ ជាក់ស្តែងដូចពេលនេះយ៉ាងចឹងគឺកំពុងតែមានឡានបីបួនគ្រឿងដេញបាញ់ប្រហារគ្នាតាមផ្លូវ ផាំងៗៗ~~!!កណ្ដាលថ្ងៃត្រង់។

<< ចង្រៃយ៍!!! មានឆ្កែលួចខាំ!! >>

អ្នកកម្លោះវ័យក្មេងដែលអង្គុយនៅរបាំងក្រោយមើលតាមការស្លៀកពាក់មានឋានៈជាចៅហ្វាយ ពេលនេះផងដែរនាយកើតចិត្តខឹងសង្រឺតជើងធ្មេញបញ្ចេញទឹកមុខខឹងសម្បារមើលទៅជាម៉ាហ្វៀច្បាស់ណាស់។ នាយដកកាំភ្លើង អើតក្បាលតាមបង្អួចតម្រង់កាំភ្លើងទៅកាន់ឡានសត្រូវកំពុងតែតាមបាញ់។

  ផាំង!ផាំង! ពីរគ្រាប់បាញ់ចេញពីកាំភ្លើងនាយដោយគ្មានខុសគោលដៅ ត្រូវគូសត្រូវដែលក្បាលចេញតាមកញ្ចក់ឡានមកត្រូវស្លាប់ពីរនាក់ភ្លាមៗ។

  ផាំង!
 
<< អ្ហឹក!! >> មួយគ្រាប់បាញ់មកវិញក៏ត្រូវចំកូនចៅរបស់នាយដែលបាញ់ការពារនាយដូចគ្នាត្រូវស្លាប់ភ្លាមៗ។

   ផាំងៗៗ~~!!! ផាំង!! ងឺត~~~!!! កូនចៅរបស់នាយតម្រង់កាំភ្លើងបាញ់បាញ់ចំកង់ឡានគូសត្រូវគ្មានខុសក៏បែករេចង្កូត ក្រឡាប់ពេញផ្លូវជាហេតុធ្វើឲ្យឡានក្រោយៗទៀតចាប់ហ្វ្រាំងជ្រេពេញផ្លូវបង្អាក់ដំណើរមិនបន្តទៅមុខទៀត។ ចំណែកឡានរបស់អ្នកកម្លោះម៉ាហ្វៀនិងកូនចៅរួចផុតពីការតាមបាញ់ប្រហារមួយគ្រានេះបាន ក៏បានមកដល់ហាងនំមួយកន្លែង។

<< Sohyun!! >> រាងក្រាស់ចូលមកដល់ក្នុងហាងហៅទៅកាន់នារីម្នាក់កំពុងតែធ្វើនំ។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now