រឿង: 😈សំណងស្នេហ៍សាតាន🔞
សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏
#អានដោយរីករាយ
_____________________
<< មានរឿងអី? ហេតុអីពួកគេនាំមនុស្សមកទីនេះ? >> ហ្វីលីកងឿងឆ្ងល់ ចង់ដឹងថាតើមានរឿងអីកើតឡើងបានជាមនុស្សត្រកូលហ្វាងមកដល់ទីនេះ ទើបរាងតូចប្រញាប់រត់ចុះទៅជួបនៅខាងក្រៅ។
<< តើមានរឿងអី? >> មកដល់ភ្លាមហ្វីលីកស្រែកសួរ ដោយសារតែទាំងសងខាងកំពុងកាន់កាំភ្លើងភ្ជង់ដាក់គ្នា។
<< អ្នកប្រុសហ្វីលីក! >> ស៊ូប៊ីននិងយុនជូនឃើញរាងតូចដើរចូលមកក៏ទម្លាក់កាំភ្លើងចុះ។
<< អ្នកប្រុសសុខសប្បាយទេហ្អេ? >> ស៊ូប៊ីនចាប់ផ្ដើមសួរគួរសមមកកាន់រាងតូច។
<< បាទ! ប៉ុន្តែពួកលោកនាំមនុស្សសម្រុកមកទីនេះតើមានរឿងអ្វីមែនទេ? >> ហ្វីលីក
<< ពួកយើងមករកចៅហ្វាយ! >> យុនជូន
<< ហ្យុនជីនមែនទេ? មានរឿងអីកើតឡើងចំពោះគេ >> ហ្វីលីកចងចិញ្ចើមចូលគ្នា សួរទាំងបារម្ភ។
<< ចៅហ្វាយបាត់ពីភូមិគ្រឹះ ខ្ញុំសង្ស័យថាចៅហ្វាយមករកអ្នកប្រុស! >> យុនជូន
<< ចៅហ្វាយមានមករកអ្នកប្រុសដែរទេ? >> ស៊ូប៊ីនសួរបញ្ជាក់ក្រោយហ្វីលីកស្ដាប់ហើយនៅស្ងៀម
<< ....... >> រាងតូចក្រវីក្បាលដាក់អ្នកទាំងពីរ ទឹកមុខពោពេញដោយក្ដីបារម្ភ
<< តាំងពីថ្ងៃដែលលី មីនហូនាំអ្នកប្រុសមកវិញ គ្មានថ្ងៃណាដែលចៅហ្វាយមិននឹកអ្នកប្រុសនោះទេ តើអាចទេដែលចៅហ្វាយមករកអ្នកប្រុស ហើយត្រូវបងប្រុសអ្នកប្រុសចាប់ខ្លួននោះ! >> ស៊ូប៊ីន
<< មិនអាចទេ! គ្មានរឿងបែបនោះទេ! ហ្យុនជីនក៏មិនបានមកទីនេះដែរ>> ហ្វីលីកបដិសេធព្រោះគេមិនបានឃើញពិតមែន។
<< ប្រាកដហើយមែនទេ? >> យុនជូនសួរបញ្ជាក់ខ្លាចថាហ្វីលីកជួយលាក់បងប្រុសគេ។
<< ប្រាកដហើយ! ពួកលោកត្រឡប់ទៅវិញទៅ!! >> តាមពិតរាងតូចក៏មិនប្រាកដចិត្តដូចគ្នា ខ្លាចថាហ្យុនជីនត្រូវបងប្រុសខ្លួនចាប់ពិតមែន។
VOCÊ ESTÁ LENDO
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Açãoការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
