រឿង: 😈សំណងស្នេហ៍សាតាន🔞
សុំទោសចំពោះអក្ខរាវិរុទ្ធ និងពាក្យពេចន៍មិនសមរម្យ 🙏
#អានដោយរីករាយ
_____________________
ព្រូស!!
<< អ្ហាស់ ហឹុក!! >> ខ្លួនរាងតូចត្រូវhyunjinចាប់ក្រវាត់ដូចវត្ថុដួលស្ពបចូលមកក្នុងបន្ទប់ងងឹតដែលជាឋាននរកសម្រាប់រាងតូចម្ដងទៀត។
<< យកច្រវ៉ាក់មកចាក់ជើងគេឲ្យជាប់! >> Hyunjin បញ្ជាទៅកូនចៅយ៉ាងមាំទាំ រួចចោលភ្នែកមកសម្លក់រាងតូចដូចគុំតាំងពីយូរយារមកហើយ។
ក្រោក~ក្រោក~សម្លេងអូសច្រវ៉ាក់កូដលើឥដ្ឋការ៉ូធ្វើឲ្យfelixភ័យញ័រខ្លួនព្រឺសម្បុរខ្ញាក។
<< ហឹុក..កុំអី..អា៎យ!! >> រាងតូចរំកិលថយក្រោយដើម្បីគេច តែត្រូវរាងក្រាស់ចាប់អូសជើងមកវិញ។
<< មកនេះ! ឯងចង់គេចទៅណាក៏មិនបានដែរ!! >> Hyunjin ក៏យកច្រវ៉ាក់ពីកូនចៅមកចាក់ជើងទាំងសងខាងរបស់រាងតូចជាប់។
<< អ្ហា ហឹុក លែងខ្ញុំទៅ ហឹុកៗ!! >> Felix ស្រែកយំ ចង់យកច្រវ៉ាក់ចេញពីកជើងទាំងពីរដែលជាចំណងជាប់ជើងមិនឲ្យគេទៅណាបាន។
<< នេះយើងនៅមិនទាន់បានធ្វើអីឯងនៅឡើយទេ! >> រាងក្រាស់ចាប់ភ្ងើយចង្ការរាងតូចឡើង កែវភ្នែកស្រស់ស្អាតពោរពេញដោយដំណក់ទឹកភ្នែកនៅខាងក្នុងបង្ហាញពីភាពភ័យខ្លាច។
<< តើយើងគួរធ្វើយ៉ាងម៉េចជាមួយឯងទៅ? >>
<< សម្លាប់ខ្ញុំទៅ! >>
<< ជុៗៗ..សម្លាប់ឯងវាមិនសប្បាយទេ យើងមានវិធីច្រើនណាស់ដែលវាសប្បាយជាងការសម្លាប់ឯង >> រាងក្រាស់ជញ្ជក់មាត់ក្រវីក្បាលធ្វើជាមិនយល់ស្រប។
<< វាយឯងនិងខ្សែតី? អុចរង្អើងភ្លើងលើមុខរបស់ឯង?អត់ទេ..បែបនេះខូចផ្ទៃមុខដ៏ផូរផង់ឯងអស់ហើយ!! >> រាងក្រាស់លើកដៃមកអង្អែលមុខតូចសស្អាត ការស្ទាបអង្អែលរបស់គេធ្វើឲ្យរាងតូចមានអារម្មណ៍ថារអើមទើបងាកមុខចេញ។
<< លោកពិតជាអាក្រក់ណាស់ អាក្រក់ខ្លាំងជាទីបំផុត!! >> Felix មិនដឹងថាគួរប្រើពាក្យអ្វីឲ្យសមនិងប្រុសកំណាចម្នាក់នេះទេ ចិត្តគេកាចសាហាវដូចជាបិសាច។
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
