ep41

363 35 8
                                        

រឿង: 😈សំណងស្នេហ៍សាតាន🔞

សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏

#អានដោយរីករាយ
_____________________

[ ភូមិគ្រឹះហ្វាង ]

    គ្រូពេទ្យប្រចាំត្រកូលកំពុងតែព្យាបាលរបួសឲ្យហ្យុនជីនយ៉ាងយកចិត្តទុកដាក់។

<< លោកគ្រូពេទ្យ តើគាត់យ៉ាងម៉េចហើយ? >> ហ្វីលីករហ័សសួរឡើង ពេលដែលគ្រូពេទ្យព្យាបាលនិងរុំរបួសលើខ្លួនប្រាណហើយរួចរាល់។

<< អ្នកប្រុសគាត់មិនអីទេ ប៉ុន្តែលើខ្លួនប្រាណអ្នកប្រុសពេញដោយរបួស អាចនឹងយូរជាបន្តិចហើយ!!  >> គ្រូពេទ្យ

<< បាទ លោកគ្រូពេទ្យ!! >> នាយតូចតបជាមួយគ្រូពេទ្យ រួចចូលមកអង្គុយក្បែរហ្យុនជីន

<< ខ្ញុំបានរៀបចំថ្នាំរួចហើយ ត្រូវឲ្យអ្នកប្រុសគាត់លេបឲ្យបានទៀងទាត់ទើបរបួសឆាប់ក្រៀមនិងជាសះស្បើយវិញ! >>

<< បាទ! >>

<< ចឹងខ្ញុំលាសិនហើយ! >>

<< ចាំខ្ញុំជូនដំណើរលោកគ្រូពេទ្យ! >> ស៊ូប៊ីនលាដៃគួរសមឲ្យលោកគ្រូពេទ្យដើរទៅមុន ទើបនាយចេញទៅតាមក្រោយ។

<< ខ្ញុំផ្ញើមើលថែចៅហ្វាយផង! >> យុនជូន

<< បាទ! លោកទៅសម្រាកចុះ!! >> ហ្វីលីកងក់ក្បាលញញឹមស្រាលៗ យុនជូនឱនលំទោនជាការលារួចក៏ចេញពីបន្ទប់។

<< អូនមិនចង់ឃើញបងស្ថិតក្នុងសភាពដូចពេលនេះទេ!! >> ដៃតូចចាប់ក្រសោបដៃហ្យុនជីនលើកមកផ្អឹបនិងថ្ពាល់ចំណែកទឹកភ្នែកក៏ស្រក់ចុះ។

<< អូនដឹងថាបងរឹងមាំ របួសប៉ុន្នឹងមិនធ្វើឲ្យបងឈឺទេ ហិ!>> ហ្វីលីកប្ដូរមកនិយាយលេងសើចបន្លប់ការព្រួយបារម្ភ ពេញដើមទ្រូង។

<< ជុប💋 >> រាងតូចទម្លាក់បបូរមាត់ថើបថ្ងាស់ហ្យុនជីន ដោយក្ដីស្រលាញ់ បន្ទាប់ពីងើបឡើងវិញនាយតូចញញឹមយ៉ាងទន់ភ្លន់សម្លឹងផ្ទៃមុខពេញដោយរបួសមានស្នាមជាំ ទោះស្ថិតក្នុងសភាពបែបនេះក៏ដោយភាពស្រស់សង្ហាររបស់នាយនៅតែមិនប្ដូរ។

       ហ្វីលីកក្រោកតាំងពីព្រលឹម ដើម្បីដាំបបរជូនរាងក្រាស់ពិសារនៅពេលគេដឹងខ្លួន។ មេការឈរនៅមាត់ទ្វារមើលសកម្មភាពរាងតូចធ្វើទាំងស្នាមញញឹមជ្រួញលើផ្ទៃមុខដោយការត្រេកអរ ព្រោះមួយរយៈដែលហ្វីលីកមិននៅគាត់ពិតជានឹក ហើយក៏អាណិតចិត្តហ្យុនជីនដូចគ្នា។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now