ep 32

349 32 11
                                        

រឿង: 😈សំណងស្នេហ៍សាតាន🔞

សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏

#អានដោយរីករាយ
_____________________

<< អាយ៎!!!! ឌឹប! អឹក!! >> នាងស្រែកចាចសុខៗក៏មានមនុស្សយកប៉ាវពណ៌ប្រផេះមកសង្រ្គបក្បាលរបស់នាងជិតព្រមទាំងដាល់មួយដៃចំចុកដង្ហើមធ្វើឲ្យស្ញេញសន្លប់បាត់ មាត់ឈឹង។បន្ទាប់មកពួកគេនាំនាងចូលឡានបាត់។

    បន្ទប់ឃុំឃាំង
   
   នារីរូបស្រស់ត្រូវបានគេចងផ្អោបនិងកៅអីឈើក្លឹមរលោងស្រិល។ អ្នកកម្លោះរាងខ្ពស់សង្ហារមុខមាំឈរសម្លក់សម្លឹងនាងជាយូរអមជាមួយស្នាមញញឹមចម្អក។ នាយប្រើខ្សែភ្នែកបញ្ជាទៅកូនចៅដើម្បីដាស់នាងឲ្យដឹងខ្លួន។
  
  ឈូ💦💦
 
<< អ្ហុះៗ! ខឹ!ខឹ!! >> នាងក្រមុំដឹងខ្លួនព្រមទាំងឈ្លក់ទឹកដែលគេជះចំកណ្ដាលមុខចំៗតែម្ដង។

<< ដឹងខ្លួនហើយហ្អេសស៊ូស៊ូ? >> អ្នកកម្លោះសួរឡើងទាំងសម្លេងស្រទន់ដាក់នាង។

<< ហ្យុនជីន ហុឹក!!  >> នាងញញឹមសប្បាយចិត្តពេលឃើញហ្យុនជីន នាងចង់ងើបចេញពីកៅអីទាំងមិនបានចាប់អារម្មណ៍ខ្សែធំៗចង់រឹតលើខ្លួននាងជាប់។

<< នេះ...!! >> នាងបើកភ្នែកធំៗពេលដឹងថាខ្លួនត្រូវគេចងជាប់នឹងកៅអីងើបទៅណាមិនរួច ហើយរឹតតែភ័យពេលដឹងថាខ្លួនកំពុងស្ថិតក្នុងកណ្ដាប់ដៃអ្នកណា។

<< ហ្យុន...ហ្យុនជីន...តើ..លោក! លោកចាប់ខ្ញុំចងបែបនេះធ្វើអីហុឹក តើមានរឿងអីមែនទេ?  >> នាងសួរធ្វើមុខស្លើៗដូចមិនដឹងរឿងអ្វី ក្នុងចិត្តក៏ភ័យណាស់ដែរ។

<< ខ្ញុំគ្រាន់តែចង់លេងអីសប្បាយៗជាមួយជនបន្លំខ្លួនបន្តិច! >> នាយញញឹមចុងមាត់ព្រមទាំងដកកូនកាំបិតតូចល្មមភ្លឺសស្ញាចចុងស្រួចមកកាន់អង្អែលលេង។

   ក្អឹក!!! យេរីលេបទឹកមាត់ក្អឹកសម្លឹងមើលកាំបិតក្នុងដៃហ្យុនជីនគេកំពុងតែអង្អែលមុខកាំបិតទៅមក។
  
<< ជនបន្លំ? តើ..តើលោក...លោកចង់និយាយពី..អ្វីទៅ? >> យេរី

<< នាងដឹងថានាងកំពុងសម្ដែងដាក់អ្នកទេប៊េក យេរិ? មុនពេលលោកជុងបញ្ជូននាងមក គេមិនបានប្រាប់នាងទេឬថាខ្ញុំជាមនុស្សបែបណា? >> ហ្យុនជីនប្រើចុងកាំបិទស្រួចៗឆ្កឹះចង្កានាងឡើងបន្តិច ជាហេតុធ្វើឲ្យនាងក្រមុំភ័យញ័រខ្លួនអស់ហើយ។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now