ep36

347 32 17
                                        

រឿង: 😈សំណងស្នេហ៍សាតាន🔞

សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏

#អានដោយរីករាយ
_____________________

<< ចៅហ្វាយ! ចៅហ្វាយចង់ធ្វើអី? >> ស៊ូប៊ីនប្រញាប់ដាក់ថាសបបរចុះ ហើយមកជួយទប់ខ្លួនអ្នកជាចៅហ្វាយក្រោកស្ទើរតែដួលព្រោះមានរបួសជើងទៀត។

<< យើងទៅនាំហ្វីលីកមកវិញ!! >> នាយរុញខ្លួនស៊ូប៊ីនចេញបន្តិចដើម្បីឲ្យជៀសផ្លូវ តែថាគេគ្មានសូម្បីកម្លាំងរុញខ្លួនស៊ូប៊ីនឲ្យបើុងផងនោះ។

<< មិនបានទេ! ពេលនេះរបួសចៅហ្វាយនៅមិនទាន់ជា! បើចៅហ្វាយទៅពេលនេះប្រៀបដូចជាចៅហ្វាយចូលទៅឲ្យលី មីនហូសម្លាប់ហើយ! >> ស៊ូប៊ីន

<< ....... >> ហ្យុនជីនឈរអួលដើម.ក. ហើយក៏ឈឺចុកក្នុងដើមទ្រូង របួសក្នុងដុំសាច់មួយដុំនោះវាចាប់ផ្ដើមរើឡើងឈឺចាប់ម្ដងទៀតហើយ ការបាត់បង់បង់មនុស្សជាទីស្រឡាញ់លើកទី២គឺវាឈឺទ្វេរដង។

<< ចៅហ្វាយសម្រាកសិនទៅ! ពេលនេះអ្នកប្រុសហ្វីលីកនៅជាមួយបងប្រុសគេវិញហើយ វាមិនមែនជាការងាយទេដែលចៅហ្វាយចង់យកគេមកវិញនោះ!! >> ស៊ូប៊ីនក៏គ្រាហ្យុនជីនឲ្យមកអង្គុយលើគ្រែវិញ។

<< មិនថាយ៉ាងណាក៏ដោយ យើងនឹងយកហ្វីលីកមកនៅក្បែរយើងវិញឲ្យបាន ព្រោះគេជាប្រពន្ធយើង! >> សម្ដីនាយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ ប៉ុន្តែទឹកមុខបង្ហាញការឈឺចាប់ សោកសៅមកយ៉ាងច្បាស់ ជាហេតុធ្វើឲ្យមនុស្សជំនិតអាចមើលដឹងពីជម្រៅនៃការឈឺចាប់ ពេលមនុស្សសំខាន់ឃ្លាតទៅ។

<< ចឹងចៅហ្វាយពិសារបបរនេះសិនទៅ នឹងបានលេបថ្នាំសម្រាកឲ្យរាងកាយជាសះស្បើយ រួចពួកយើងនឹងគិតរកវិធីយកអ្នកប្រុសលីមកវិញ! >> ស៊ូប៊ីនទាញថាស់បបរលើតុមកដាក់នៅចំពោះមុខ ហ្យុនជីនមិនប្រកែកនាយងក់ក្បាលយល់ព្រមតាមសម្ដីស៊ូប៊ីន គេនិយាយត្រូវពេលនេះនាយកំពុងមានរបួសជាប់ខ្លួនរាងកាយទន់ខ្សោយ បើទៅរកលី មីនហូពេលនេះប្រៀបដូចជាយកពងមាន់ទៅចូលនិងដុំថ្មយ៉ាងចឹង។

[ ភូមិគ្រឹះ លី]

   តុ! តុ! ទ្វារបន្ទប់មីនហូត្រូវបានគោះបន្លឺឡើងខណៈពេលដែលនាយអង្គុយគិតពីអ្វីម្យ៉ាងមើលទៅដូចជាធុញថប់។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now