ep27

430 38 12
                                        

រឿង: 😈សំណងស្នេហ៍សាតាន🔞

សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏

#អានដោយរីករាយ
_____________________
 
<< ហ្យុនជីន!!! >> ហ្វីលីកបើកភ្នែកឡើងចាប់ទាញដៃម្ខាងរបស់ហ្យុនជីនជាប់មិនឲ្យគេចេញទៅ។

<< ...... >> នាយបែរក្រោយសម្លឹងមើលដៃដែលត្រូវចាប់កាន់ជាប់មុននឹងសម្លឹងមុខរាងតូច។

<< លោកមកហើយ! >>ហ្វីលីកញញឹមស្រាលៗសប្បាយចិត្ត ឃើញនាយត្រឡប់មកវិញ។

<< គេងទៅ! >> ហ្យុនជីនប្រើពាក្យពីម៉ាត់យ៉ាងខ្លីជាមួយទឹកមុខស្មើៗរបស់នាយ បញ្ជាក់ឲ្យហ្វីលីកដឹងថានាយនៅអន់ចិត្តនៅខឹងនៅឡើយ។

<< លោកនៅខឹងនិងខ្ញុំមែនទែន? >> កាយតូចក្រោកទម្លាក់ជើងស្រលូនចុះពីរគ្រែមកឈរប្រឈមមុខជាមួយនាយ។

<< សុំទោស!! >> ដៃតូចចាប់ដៃដែលរលាក់នោះមកអង្អែលថើរៗពោលពាក្យសុំទោសទាំងទឹកភ្នែកដោយអារម្មណ៍ខុសឆ្គង។

<< ....... >> ហ្យុនជីនចងចិញ្ចើមមិនដឹងថាគួរនិយាយអ្វី ឃើញទឹកភ្នែករាងតូចស្រក់នាយធ្វើខ្លួនមិនត្រូវ បេះដូងវាលោតរសើបៗ ចង់ខឹង ចង់ស្ដីឲ្យដូចមុនក៏ហើបមាត់មិនរួច។ តើគេចាប់ផ្ដើមចិត្តទន់ ចាញ់ទឹកក្មេងម្នាក់នេះតាំងពីពេលណា?

<< ធ្វើឲ្យលោកឈឺហើយ! >> ហ្វីលីកងើយមើលមុខរាងក្រាស់ទាំងទឹកភ្នែក។

<< រលាក់តិចតួចសោះ មានដល់ថ្នាក់ជិតស្លាប់ឯណា! ឯងចាំបាច់យំរហេមរហាមម្ល៉េះ? >> នាយស្ដីឲ្យធ្វើមុខស្មើ ឯដៃលើកមកជូតទឹកភ្នែកលើថ្ពាល់ឲ្យ។ នាយមិនចង់ឃើញទឹកភ្នែកគេស្រក់ ស្អប់ណាស់ ឃើញលើកណាក៏ធ្វើឲ្យដើមទ្រូងនាយនៅមិនស្ងប់ដែរ។

<< ហិ! >> ហ្វីលីកស្រាប់តែសើចស្ញេញ ពេលឃើញទឹកមុខខុសពីកាយវិការរបស់នាយធ្វើដាក់ខ្លួន។

<< ឯងសើចស្អី? >> នាយនៅតែធ្វើមុខស្មើទាំងក្នុងចិត្តក៏ចង់សើចស្ញេញតាមរាងតូចដែរ

<< គឺសើចលោក! តាមពិតលោកមិនបានខឹងនិងខ្ញុំទេមែនទេ ហឺម..? >>

<< អ្នកណាថា? >>

<< ខ្ញុំដឹង! បើលោកខឹងប្រហែលជាលោកមិនមករវល់ជាមួយខ្ញុំទេ លោកច្បាស់ជាទុកខ្ញុំឲ្យគេងនៅខាងក្រោមហើយ ប៉ុន្តែលោកបែរជាបីខ្ញុំឡើងមកបន្ទប់ រៀបចំដាក់ឱ្យគេង ដណ្ដប់ ភួយឲ្យ ហើយនៅមានលួចថើបថ្ងាស់របស់ខ្ញុំថែមទៀត! >> ហ្វីលីករៀបរាប់គ្រប់សកម្មភាពទង្វើរដែលនាយបានធ្វើមកលើខ្លួនទាំងអស់ បណ្ដាលឲ្យហ្យុនជីនរៀបឫកលែងត្រូវ បើចាប់បានគ្រប់ចំណុចបែបនេះ ពិសេសត្រង់លួចថើបហ្នឹងឯង។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now