ep42

380 33 12
                                        

រឿង: 😈សំណងស្នេហ៍សាតាន

សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏

#អានដោយរីករាយ
_____________________

<< មីនហូលោកមិនដឹងទេហ្អេសថាលោកកំពុងតែចាញ់គហើយ! >>

<< ........ >> មីនហូជ្រួញចិញ្ចើមហាក់មិនយល់ពីសម្ដីវូមីន

<< គឺពេលនេះហ្វាង ហ្យុនជីនកំពុងតែឈ្នះលោកហើយ គេឈ្នះដែលអាចឆក់យកហ្វីលីក បំបែកបំបាក់ទំនាក់ទំនងបងប្អូនរបស់លោកនោះអី!! >> វូមីននិយាយបញ្ឆេះចាក់ចុចដុតភ្លើងក្នុងចិត្តរបស់មីនហូឲ្យឆេះក្ដៅឡើងមួយរំពេច។

<< ហ្វាង ហ្យុនជីនតែងតែឈ្នះលោកគ្រប់យ៉ាង មិនថារឿងការងារ មុខជំនួញ ដៃគូសហការក៏ដោយគេតែងតែដណ្ដើមលោកយកឈ្នះលោក! >> ឃើញមីនហូ ប្រតិកម្មវូមីនបានចិត្តរឹតតែញុះញ៉ង់ថែម។

<< លោកចាំតែមើលចុះ លើកនេះអ្នកដែលឈ្នះពិតប្រាកដគឺជាខ្ញុំ!! >> មីនហូសង្កត់ពាក្យសម្ដីធ្ងន់ យ៉ាងមានជំនឿជឿជាក់

<< ចុះហ្វីលីក! លោកមិនខ្លាចគេខូចចិត្តទេឬ? >>

<< គេជាប្អូនរបស់ខ្ញុំ យ៉ាងណាគេត្រូវតែជ្រើសរើសខ្ញុំជាបងស្រាប់ហើយ! >>

<< លោកមិនចាំសម្ដីគេដែលធ្លាប់និយាយការពារហ្វាង ហ្យុនជីនទេឬ? >>

<< គេអាចនឹងនិយាយគំរាមខ្ញុំតែប៉ុណ្ណោះ! ពេលខ្ញុំស្ថិតក្នុងគុកងងឹត ធ្វើទារុណកម្មរាល់ថ្ងៃស្ទើរផុតដង្ហើមម្ដងៗ ខ្ញុំបានស្បថថាបើខ្ញុំមានឱកាសរួចផុត ខ្ញុំនឹងសងសឹកហ្វាង ហ្យុនជីនវិញ ក្នុងលោកនេះបើមានខ្ញុំគឺត្រូវគ្មានគេ បើមានគេគឺត្រូវតែគ្មានខ្ញុំ! >> មីនហូនិយាយទាំងមុឺងម៉ាត់ប្ដេជ្ញាចិត្តជាខ្លាំង កែវភ្នែកពេញដោយគំនុំ សបញ្ជាក់ឲ្យឃើញថាហ្វាង ហ្យុនជីននិងលី មីនហូជាតិនេះគឺមិនអាចរស់រួមលោកជាមួយគ្នាបានទៀតនោះទេ។

<< ........... >> វូមីនញញឹមចុងមាត់ពេញចិត្តនាយមែនទែន មីនហូកំពុងតែដើរចូលអន្ទាក់ក្លាយជាកូនអុករបស់នាយហើយ។

___________

[ ភូមិគ្រឹះ ហ្វាង ]

     ព្រឹកថ្ងៃថ្មីក៏បានចាប់ផ្តើមជាមួយភាពរីករាយនៅក្នុងភូមិគ្រឹះហ្វាង។ អ្នកបំរើរៀបចំអាហារដាក់ពេញលើតុច្រើនជាងរាល់ដងខុសធម្មតាព្រោះថ្ងៃនេះហ្យុនជីនបានជាសះស្បើយ ហើយចុះមកញុាំអាហារដូចធម្មតាវិញ។ ហ្វីលីកនិងហ្យុនជីន ដើរកាន់ដៃគ្នាចុះមកខាងក្រោមដើម្បីញុាំអាហារដែលរៀបចំរួចរាល់ជាមួយគ្នា។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now