ep24

372 36 10
                                        

រឿង: 😈សំណងស្នេហ៍សាតាន🔞 [ ភាគ២៤ ]

សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏

#អានដោយរីករាយ
_____________________

ប្រាវ!!

  ចានដែលកាន់ជូតក្នុងដៃហ្វីលីកក៏ស្រាប់តែរបូតធ្លាក់បែកខ្ចាយ ដោយសារតែគេភ្ញាក់ផ្អើលដូចបានឃើញខ្មោច ទើបបង្កឲ្យហ្យុនជីន និងយេរីមើលទៅកាន់គេ។
 
<< អ្នកនាងស៊ូហ្យុន!! >> ហ្វីលីកច្រហមាត់ធ្លុងឈរស្ងៀមធ្មឹងដូចមនុស្សគ្មានវិញ្ញាណក្នុងខ្លួន ភ្នែកសម្លឹងមើលទៅមនុស្សស្រីក្បែរខ្លួនរាងក្រាស់។

<< មើលទៅគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់ពេលដែលឃើញខ្ញុំ! >> យេរីបែរមកធ្វើមុខឆ្ងល់ដាក់រាងក្រាស់។

<< ពិតមែន! >> ហ្យុនជីនតបទៅនាងវិញប៉ុន្តែខ្សែភ្នែកមើលទៅរាងតូចកំពុងឈរមិនកំរើក។

<< នេះ...នេះជា..ភ្ញៀវអ្នកប្រុសមែនទេ? >> មេការសួររដាក់រដុបហាក់ដូចជាខ្លាចវត្តមានរបស់នាង។

<< បាទ! >>

<< ខ្ញុំ..ខ្ញុំសុំទោស!! >> នាយតូចដាស់អារម្មណ៍ភ្ញាក់ពីការភ្លឹកភ្លាំងប្រញាប់ឱនមករើសអំបែកចានចេញ។

<< អួយ!! >> ភាពសស្លាក់សស្លើកដៃញ័រៗដាក់ប៉ះមុខអំបែកធ្វើឲ្យមុតជ្រៅនៃម្រាមដៃចេញឈាមមកតក់ៗ ជាហេតុធ្វើឲ្យអ្នកឈរមើលទប់ប្រាណមិននឹង ចង់បោះជំហ៊ានចូលទៅមើល ប៉ុន្តែប្រឹងធ្វើជាមុខមាំហាក់មិនសូវជាខ្វល់ខ្វាយ។

<< កើតអីដែរទេក្មួយលីក? >> មេការចូលទៅចាប់ដៃនិងលើករាងតូចឲ្យងើបឡើង។

<< ខ្ញុំ ស្រាប់តែមានអារម្មណ៍ ថាមិនស្រួលខ្លួន ខ្ញុំសុំទៅសម្រាកសិនហើយ! >> ហ្វីលីកចោលភ្នែកមើលទៅពួកគេទាំងពីរ ក៏ប្រញាប់ឡើងទៅខាងលើ។ យេរីជ្រឹមភ្នែកសង្កេតមើលទឹកមុខនិងក្រសែភ្នែកហ្យុនជីនវាបង្កប់នូវការព្រួយបារម្ភចំពោះក្មេងម្នាក់នោះ។

<< តើគេជាអ្នកណា? >> ដោយអត់មិនបាននាងក៏សួរឡើងចង់ដឹង។

<< ខ្ញុំថាអ្នកនាងកុំចាប់អារម្មណ៍គេអី ទៅញុាំអាហាររបស់យើងទៅល្អជាង! >> ហ្យុនជីនញញឹមបង្វែររឿងគេចពីសំណួរ បែបនេះកាន់តែធ្វើឲ្យនាងចង់ដឹងពីក្មេងម្នាក់នោះហើយ។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now