រឿង: 😈សំណងស្នេហ៍សាតាន🔞
សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏
#អានដោយរីករាយ
_____________________
<< ហុើយ បែបនេះខ្ជះខ្ជាយលុយណាស់! >>
<< ........ >> ហ្យុនជីនស្រាប់តែចងចិញ្ចើមដាក់ក្រោយឮសម្ដី ហ្វីលីក នេះមកធ្វើជាខ្វល់រឿងលុយកាក់គេមើលតែជាប្រពន្ធហើយ។
<< រួចហើយ>> ចុងក្រោយនាយតូចក៏ទាញសារ៉េស្មាបន្តិចឲ្យមើលទៅរៀបរយ។
<< ហឺុម!! >> ហ្យុនជីនងក់ក្បាលលាក់ស្នាមញញឹម អាចថានេះជាលើកទីមួយហើយដែលមានអ្នករៀបចំសម្លៀក បំពាក់ឲ្យនាយនិងសួរនាំពីនេះពីនោះ។
<< យើងទៅហើយ! >> ផ្ដាំរួចនាយក៏ចាកចេញទៅ ក៏មិនដឹងដូចគ្នាថាហេតុអីនាយចាំបាច់ត្រូវប្រាប់ក្មេងម្នាក់នេះដែរនោះ ទាំងដែលធម្មតានាយចង់ទៅណាមកជារឿងនាយមិនចាំបាច់អីត្រូវប្រាប់នរណាផងនោះ។
@កម្មវិធីដេញថ្លៃគ្រឿងពេជ្រ
កម្មវិធីនេះរៀបចំឡើងនៅសណ្ឋាគារដ៏ធំ ភ្ញៀវដែលអញ្ជើញចូលរួចសុទ្ធតែជាអ្នកជំនួញល្បីលំដាប់មកទាំងគូស្វាមីភរិយាតែម្ដង។
ងឺត~~!! ឡានស៊េរីទំនើបទាំងពីរមកឈប់នៅមុខសណ្ឋាគារភ្លាម អ្នកកាសែតនាំគ្នាតម្រង់កាំមេរ៉ាត្រៀមថតផ្ដិតយករូបថត។ ធម្មតាកម្មវិធីធំៗនិងមានបុក្គលល្បីចូលរួមត្រូវតែមានអ្នកកាសែតមកច្រើនបែបនេះហើយ។
ក្រឹបៗៗៗ!! គ្រាន់តែហ្យុនជីននិងមនុស្សជំនិតទាំងពីរចុះពីឡានភ្លាមភ្លើងកាំមេរ៉ាក៏បាញ់រកពួកគេ។ អ្នកកាសែតនាំគ្នាថតយកៗរាប់រយប៉ុស្តិ៍ដោយសារតែមិនងាយបានថតរូបកម្លោះម៉ាហ្វៀរវ័យក្មេងម្នាក់នេះឡើយ ដូច្នេះថ្ងៃនេះត្រូវតែថតយកទៅចុះទំព័រកាសែតដឹងតែលក់អស់គ្មានសល់។ ហ្យុនជីននិងមនុស្សជំនិតទាំងពីរបោះជំហ៊ានវែងៗលើកម្រាលព្រំពណ៌ក្រហមចូលទៅខាងក្នុងបាត់។ បន្ទាប់មកឡានវ៉ូមីនក៏មកដល់តាមក្រោយ អ្នកកាសែតក៏នាំគ្នាថតរូបនាយម្ដង។
<< ចៅហ្វាយត្រង់នោះ! >> ស៊ូប៊ីនសម្លឹងទៅឃើញកៅអីនៅជួរខាងមុខដោយមានដាក់ឈ្មោះហ្យុនជីនរួចជាស្រេច។
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
