រឿង: 😈សំណងស្នេហ៍សាតាន🔞
សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏🏼
#អានដោយរីករាយ
_____________________
<< ហឹុក..លោកពិតជាអាក្រក់ឃោរឃៅណាស់ លោកសម្លាប់បងប្រុសខ្ញុំ! >> Felix ខាំមាត់និយាយដាក់រាងក្រាស់ វាឈឺចាប់ណាស់ដែលត្រូវបាត់បង់បងប្រុសនៅចំពោះមុខ។
<< ក៏ព្រោះតែវាសមនិងស្លាប់! >> រាងក្រាស់ស្រែកដាក់ឡើងរាងតូចភ្ញាក់ខ្លួនខ្លាចនិងសម្លេង
<< ចឹងលោកឆាប់សម្លាប់ខ្ញុំដែរទៅ គ្រប់យ៉ាងនឹងចប់! បើគ្មានបងប្រុសខ្ញុំ ខ្ញុំក៏មិនចង់រស់ដែរ ហឹុក!! >> Felix ក៏មិនចាញ់នៅផ្កើនឲ្យបុរសកំណាចនៅចំពោះមុខសម្លាប់ព្រោះជីវិតគេរស់នៅពេលនេះវាគ្មានន័យសម្រាប់អ្នកណាឡើយសូម្បីសម្រាប់ខ្លួនឯងផ្ទាល់។
<< ទេក្មេងតូច! ឯងមិនអាចស្លាប់ពេលនេះបានទេ បងប្រុសឯងស្លាប់បាត់ហើយ តើមានអ្នកណាសងការឈឺចាប់ដែលយើងកំពុងមានពេលនេះទៅ? គឺមានតែឯងទេជាប្អូនជាមនុស្សដែលអាminhoស្រលាញ់ ដូច្នេះឯងមិនអាចស្លាប់ទេ! >> Hyunjin លើកដៃមកជូតទឹកភ្នែកលើថ្ពាល់រាងតូច ធ្វើមុខជាអាណិត បញ្ចេញស្នាមញញឹមចម្អករួចក្រោកឈរឡើង។
<< នៅទីនេះហើយដឹងទេក្មេងឆ្លាត! >> Hyunjin លេចស្នាមញញឹមចុងមាត់ដាក់រាងតូច បែរខ្លួនចាកចេញទៅបាត់។
ក្រាក់~~ក្រឹក~ ទ្វារបន្ទប់ត្រូវបានបិទចាក់សោរពីខាងក្រៅជាប់ វាងងឹតមើលអ្វីមិនឃើញឡើយ។
<< ហឹុក~ហឹុក...ប៉ា..ម៉ាក់..បងប្រុស ជួយខ្ញុំផង ហឹុក ខ្ញុំខ្លាច!! >> Felix ទ្រហ៊ោយំ ភ័យខ្លាចឡើងញ័រ គេមើលជុំវិញឃើញតែភាពខ្មៅងងឹត មិនដឹងថាបន្ទប់មួយនេះមានទំហំប៉ុណ្ណា មានរបស់គួរឲ្យខ្លាចអ្វីខ្លះនោះទេ ពេលនេះមានអារម្មណ៍ថាខ្លួនឯងដូចនៅក្នុងនរកទៅហើយ។
<< ហឹុក...ខ្ញុំខ្លាចណាស់ បងប្រុស~!! >> គេចាប់ផ្ដើមយំជ្រប់មុខនឹងជង្គង់ ចាំបានថាកាលនៅតូច អាយុ៤ឆ្នាំពេលគេរពិសរត់លេងហើយត្រូវជាប់ក្នុងបន្ទប់ដាក់ឥវ៉ាន់ វាងងឹតគួរឲ្យខ្លាច ហើយយំឱនក្បាលនិងជង្គង់បែបនេះហៅរកបងប្រុស ពេលនោះបងប្រុសគេបើកទ្វារចូលមកជួយ មកលួងលោម ជូតទឹកភ្នែកឲ្យ និងទាញកាយយកទៅឱបដោយភាពកក់ក្ដៅបំបាត់ភាពភ័យខ្លាច។ ប៉ុន្តែពេលនេះទោះគេខ្លាច យំរហូតដល់ស្លាប់ខ្លួនក៏គ្មានវត្តមានបងប្រុសដ៏កក់ក្ដៅរបស់គេទៀតដែរ។
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
