[ Hwang Group ]
<< ចង្រៃយោគ៍! ព្រូស!! >> មកដល់ក្នុងបន្ទប់ធ្វើការភ្លាមhyunjinក្រវែងឯកសារនៅលើតុឲ្យធ្លាក់រាយប៉ាយពេញទាំងអស់។ មិនដឹងថាហេតុអីគ្រាន់តែរឿងតូចតាចសោះធ្វើឲ្យនាយមួរម៉ៅខឹងថ្នាក់នេះទេ ឬមួយក៏នាយខឹងខ្លួនឯងមានកូនចិត្តអាណិតក្មេងនោះ? មិនអាចទេ មិនអាចជាដាច់ខាត ក្នុងចិត្តគេមានតែការស្អប់ប៉ុណ្ណោះ។
<< ហឺម!! >> នាយក្រហឺមឡើងទាំងធុញថប់ ក្រោយសម្រួលអារម្មណ៍បានស្ងប់បន្តិច ហើយក៏ដើរមកទម្លាក់គូថអង្គុយលើសាឡុង។ ពេញមួយយប់នាយមិនបានត្រឡប់ទៅផ្ទះឡើយគឺគេងនៅក្រុមហ៊ុនតែម្ដង។
@ព្រឹក
តុ!តុ!! សម្លេងគោះទ្វារបន្ទប់បន្លឺឡើង តែក៏មិនអាចដាស់ឲ្យរាងក្រាស់ភ្ញាក់បានដែរ។
ក្រាក!!
<< ចៅហ្វាយ! >> soobin បើកទ្វារចូលមកដោយកាន់ឯកសារមួយក្នុងដៃ ប៉ុន្តែអ្វីដែលបានឃើញគឺចៅហ្វាយគេគេងលើសាឡុងមិនទាន់ក្រោកនៅឡើយ។ នាយមើលនាឡិកានៅដៃឃើញថាម៉ោង៨ទៅហើយ ទើបចូលទៅដាស់។
<< ចៅហ្វាយ~! ចៅហ្វាយ~!! >> soobin អង្រួនស្មាតិចៗជាមួយសម្លេងហៅខ្សាវៗ។
<< អឺម!! >> បន្ទាប់ពីទទួលបានការដាស់ Hyunjin ភ្ញាក់ឡើងក្រោកអង្គុយពុតប៉ែនខ្លួន ដោយសាតែចុករោយពេញខ្លួនប្រាណ។
<< យប់មិញចៅហ្វាយ អត់បានត្រឡប់ទៅផ្ទះវិញទេហ្អេស? >>
<< ហឺុម...ម៉ោងប៉ុន្មានហើយ? >> Hyunjin
<< ៨ជាងហើយ! >>
<< ........ >> Hyunjin ក៏ងក់ក្បាលទទួលដឹង ទឹកមុខមិនសូវជាស្រស់បស់ប៉ុន្មានឡើយ
<< ខ្ញុំយកឯកសារខ្លះមកឲ្យចៅហ្វាយសីុញ៉េ! ចំណែកឯខាងស្អែកទំនិញនឹងដឹកមកដល់នៅឯកំពង់ផែ! >> soobin
<< ល្អ! រឿងទំនិញឲ្យ yunjun ចាត់ការឲ្យបានល្អ! កុំឲ្យដំណឹងលេចឮដល់ប៉ូលីស >>
<< បាទចៅហ្វាយ! >>
Hyunjin ប្រាប់ទៅមនុស្សជំនិតឲ្យធ្វើការម៉តចត់ ព្រោះការរកស៊ីរបស់គេខ្លះ ស្របច្បាប់ ខ្លះខុសច្បាប់ ដូច្នេះត្រូវគេចពីក្រសែភ្នែកប៉ូលីស ម្យ៉ាងទៀតពួកគេធ្វើការម៉ត់ចត់ខ្លាំងមិនដែលបន្សល់ដានឬភស្តុតាងណាមួយឲ្យប៉ូលីសស្រាវជ្រាវដល់គេឡើយ។
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
